ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

វីដេអូ​ខ្លី៖ ទី​បញ្ចុះសព​អ្នក​ស្លាប់​ដោយ​សារ​កូវីដ១៩ នៅ​ឥណ្ឌូណេស៊ី


ទាញ​យក​ពី​តំណភ្ជាប់​ដើម

រូបភាព​ពី​ដ្រូន​បង្ហាញ​នូវ​ទីបញ្ចុះ​សព​មួយ​សម្រាប់​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ក្នុង​រដ្ឋធានី​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី។ ឥណ្ឌូណេស៊ី​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ ខែមិថុនា ដែល​មាន​ចំនួន ២០.៥៧៤ ករណី ដែល​ធ្វើ​ឲ្យ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​សរុប​មាន​ចំនួន ២.០៥៣.៩៩៥ និង​ករណី​ស្លាប់​មាន​ចំនួន ៥៥.៩៤៩ ករណី។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ក្រសួង​សុខាភិបាល​ឥណ្ឌូណេស៊ី។ ករណី​ឆ្លង​ថ្មី​មាន​ចំនួន ៧.៥០៥ ក្នុង​ទីក្រុង​​ហ្សាការតា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ធ្វើ​ឲ្យ​ទីក្រុង​នេះ​​មាន​ចំនួន​ករណី​ឆ្លង​កូវីដ១៩​ខ្លាំង​បំផុត​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី៕

XS
SM
MD
LG