ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមប្រឹក្សា​ការងារ​បាន​សម្រេច​ដំឡើង​ប្រាក់ខែ​ដល់​កម្មករ​រោងចក្រ​កាត់ដេរ​


ចាប់ពី​ខែ​មិនា​នេះ​តទៅ​ កម្មករ​ កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ​និង​រោងចក្រ​ដែល​បម្រើ​ឲ្យ​វិស័យ​នាំចេញ​ដទៃ​ទៀត​ នឹង​ទទួល​បាន​ការ​ដំឡើង​ប្រាក់ខែ​ពីរ​ដុល្លារ​ជាបន្ថែម​ទៀត​ក្នុង​មួយ​ខែ​ប្រសិន​បើ​ពួកគេ​ធ្វើការ​ដោយ​ពុំមាន​ការ​ឈប់​សម្រាក​ដោយ​ប្រការ​ណា
ចាប់ពី​ខែ​មិនា​នេះ​តទៅ​ កម្មករ​ កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ​និង​រោងចក្រ​ដែល​បម្រើ​ឲ្យ​វិស័យ​នាំចេញ​ដទៃ​ទៀត​ នឹង​ទទួល​បាន​ការ​ដំឡើង​ប្រាក់ខែ​ពីរ​ដុល្លារ​ជាបន្ថែម​ទៀត​ក្នុង​មួយ​ខែ​ប្រសិន​បើ​ពួកគេ​ធ្វើការ​ដោយ​ពុំមាន​ការ​ឈប់​សម្រាក​ដោយ​ប្រការ​ណា

ភ្នំពេញ៖ កម្មករ​រោងចក្រ​កាត់ដេរ​ និង​រោងចក្រ​វាយន​ភណ្ឌ​ដទៃ​ទៀត​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ទៀត​ចាប់ពី​ខែ​មិនា​នេះ​តទៅ។ ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ​ក្រុម​ប្រឹក្សា​ការងារ​ទើបតែ​បាន​សម្រេចដំឡើង​ប្រាក់ខែ​ ប្រាក់​បន្ថែម​ម៉ោង ​និង​ប្រាក់​អតីតភាព​ការងារ​ដល់​កម្មករ។

ចាប់ពី​ខែ​មិនា​នេះ​តទៅ​ កម្មករ​ កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ​និង​រោងចក្រ​ដែល​បម្រើ​ឲ្យ​វិស័យ​នាំចេញ​ដទៃ​ទៀត​ នឹង​ទទួល​បាន​ការ​ដំឡើង​ប្រាក់ខែ​ពីរ​ដុល្លារ​ជាបន្ថែម​ទៀត​ក្នុង​មួយ​ខែ​ប្រសិន​បើ​ពួកគេ​ធ្វើការ​ដោយ​ពុំមាន​ការ​ឈប់​សម្រាក​ដោយ​ប្រការ​ណាមួយ។​ ជាងនេះ​ទៀត​ ក្រុម​កម្មករ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​អាហារ​ចំនួន​២០០០​រៀល ​ឬស្មើ​នឹង​ប្រហាក់​ប្រហែល​០,៥០​សេន​ដុល្លារ​អាមេរិក​សម្រាប់​ធ្វើ​ការ​បន្ថែម​ម៉ោង​ រួមទាំង​នឹងទទួល​បាន​ប្រាក់​ឧបត្ថម្ភ​សម្រាប់​អតីត​ភាព ការងារ​ពី​ពីរដុល្លារ​ហូត​ដល់​១១​ដុល្លារ​ក្នុង​មួយ​ខែ​ ប្រសិន​បើ​កម្មករ​បំពេញ​ការងារ​ចាប់ពី​ពីរ​ឆ្នាំ​រហូត ដល់​១១​ឆ្នាំ​យ៉ាង​តិច។

នេះ​គឺជា​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ការងារ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។​ ក្រុមប្រឹក្សា​ការងារ​រួមមាន​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ តំណាង​ថៅកែ​ឧស្សាហ​កម្ម​កាត់ដេរ​ និង​តំណាង​សហ​ជីព​កម្មករ។

សេចក្ដី​សម្រេច​នេះ​ធ្វើ​ឡើង​ បន្ទាប់ពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​ក្រុម​កម្មករ​ កាលពី​ខែ​កក្កដា ​ឆ្នាំ២០១០​ ចំនួន​ប្រាំ​ដុល្លារ​សម្រាប់​កម្មករ​ក្នុង​រយៈ​ពេល​សាកល្បង​និង​ធ្វើ​ឲ្យ​ប្រាក់​ឧបត្ថម្ភ​ចំនួន​១១​ដុល្លារ​ដល់​កម្មករ​ពេញ​សិទ្ធិ​នេះ​ ទៅ​ជា​ប្រាក់ខែ​ផ្លូវការ។ ​ក៏​ប៉ុន្ដែ​ការ​ដំឡើង​ប្រាក់ខែ​នោះ​ត្រូវ​បាន​ជំទាស់​ដោយ​ក្រុម​សហជីព​កម្មករ ​ដោយសារ​តែ​ពួក​គេ​លើក​ឡើង​ថា​ ការ​តំឡើង​ប្រាក់​ឈ្នួល​នោះ​នៅ​តិច​តួច​ ហើយ​មិន​សមស្រប​តាម​ការ​ឡើង​ថ្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ទេ។

លោក​អាត់ ធន់​ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ ​កម្មករ​កាត់ដេរ​កម្ពុជា​ ហៅកាត់​ថា​ CCAWDU មាន​ប្រសាសន៍​ថា ​លោក​នៅ​មិន​ទាន់​ពេញចិត្ត​ចំពោះ​ការ​សម្រេច​នេះ​នៅ​ឡើយ​ទេ។

«លទ្ធផល​នេះ​នៅ​មិនទាន់​ដល់​កម្រិត​ដែល​យើង​ពេញចិត្ត​ទេ។​ គោលការណ៍​របស់​យើង​គឺ​យើង​ចរចា​ឲ្យ​បាន ​៣ដុល្លារ ​(ក្នុងមួយខែ)​ ទើប​ជា​ការ​ពេញចិត្ត»។

ដោយឡែក​ លោក​ជា មុន្នី ​ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លើក​ឡើងថា​ លោក​អាច​ទទួល​យក​ចំណុច​មួយ​ចំនួន​ក្នុង​ចំណោម​អត្ថប្រយោជន៍​ទាំង​បី​ចំណុច​ខាងលើ​នេះ។

«យើង​ខ្ញុំ​អាច​ទទួល​យក​បាន​ចំណុច​មួយចំនួន ​ហើយ​ចំណុច​មួយចំនួន​ទៀត ​សុំឲ្យ​ក្រុម​ប្រឹក្សា​ការងារ​ធ្វើ​ការ​ពិចារណា​ឡើង​វិញ»។

ចំណុច​ដែល​លោក​ជា មុន្នី​ទាមទារ​ឲ្យ​មាន​ការ​គិតគូរ​ឡើងវិញ​នោះ​គឺ​ការ​ផ្ដល់​ប្រាក់​អតីតភាព​ការងារ​របស់​កម្មករ​ដែល​អាច​បាន​១២​ដុល្លារ​ក្នុង​១ខែ​ ក្រោយ​ពី​ការ​បំពេញ​ការងារ​អស់រយៈ​ពេល​១១​ឆ្នាំ​ គឺ​មិន​មែន​១១​ដុល្លារ​ដូច​ពេល​នេះ​ទេ។​ លោក​ជា មុន្នី​ចាត់ទុក​ថា ​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ការងារ​នៅ​ ពេល​នេះ ​គឺ​ដើម្បី​បញ្ចៀស​កូដកម្ម​របស់​ក្រុម​កម្មករ​ដែល​ទាមទារ​ដំឡើង​ប្រាក់​ខែ។​ ក្រុម​សហជីព​គំរាម​ធ្វើ​កូដកម្ម​ក្នុង​ខែ​មិនា​នេះ ​ប្រសិន​បើ​រោងចក្រ​កាត់ដេរ​មិនព្រម​បន្ថែម​ប្រាក់​ផល​ប្រយោជន៍​ដល់​កម្មករ​ទេ​នោះ។

កម្មករ​រោងចក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ប្រមាណ​ជា​៣៦០០០០នាក់​និង​មាន​រោងចក្រ​ប្រមាណ​ជិត​៣០០​រោងចក្រ​ នេះ​បើយោង​តាម​តួលេខ​ផ្លូវការ។

លោក​ខេន លូ (Ken Loo) ​អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ ហៅ​កាត់ថា​ GMAC ​ មាន​ប្រសាសន៍​ថា​ សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​ការងារ​នៅ​ថ្ងៃ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​ចរចា​គ្នា​ជា​ច្រើន​រវាង​ថៅកែ​រោងចក្រ​និង​សហជីព​កម្មករ​ ហើយ​លោក​ជឿ​ថា ​សេចក្ដី​សម្រេច​នេះ​នឹង​នាំ​មក​នូវ​ផល​ប្រយោជន៍​រួម។

«នេះ​គឺជា​ការជឿនលឿន​ទៅមុខ​មួយ ​ហើយ​យើង​សង្ឃឹម​ថា ​វានឹង​ជួយ​ធ្វើឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​ស្ថានភាព​ទំនាក់ទំនង​រវាង​រោងចក្រ​និង​កម្មករ ​ហើយ​វា​នឹង​ជួយ​ធ្វើឲ្យ​សង្វាក់​ផលិត​កម្ម​ប្រសើរ​ឡើង​ ថែម​ទៀត​ផង​ដែរ»។

វិស័យ​វាយន​ភណ្ឌ​គឺ​ជា​វិស័យ​ចលករ​សម្រាប់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​សំខាន់​មួយ។ ​ទឹកប្រាក់​បាន​ពី​ការនាំចេញ​ក្នុង​វិស័យ​នេះ​មាន​ទំហំ​ជាង​២០០០​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន៕

XS
SM
MD
LG