ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រង​រូបភាព៖ «សត្វរម៉េច​ដ៏​កម្រ​ត្រូវ​បាន​ក្រុ​មប្រជាពល​រដ្ឋនៃ​ខេត្តក្រចេះ​ជួយ​អភិរក្ស»

កន្ធាយក្បាល​កង្កែប​ ដែល​អ្នកភូមិសម្បូរហៅថាសត្វរម៉េច ជា​ប្រភេទ​សត្វដ៏កម្រ​មួយ​លើ​ពិភពលោក។ ប្រភេទ សត្វ​នេះ​ត្រូវបាន គេ​យល់​ថា​បាន​ផុត​ពូជ​បាត់​ទៅ​ហើយ រហូត​ដល់​ឆ្នាំ ២០០៧ ដែល​គេ​រក​ឃើញ​ពូជ​សត្វ​កន្ធាយ​នេះដំបូង នៅក្នុង​តំបន់ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ក្រចេះ​ភាគ​ខាងជើង។ រៀង​រាល់​រដូវ​ដែល​សត្វ កន្ធាយក្បាល​កង្កែប​ញាស់កូន អ្នក​ស្ម័គ្រ​ចិត្ត​មួយចំនួន​នៅស្រុក​សម្បូរ​ដើរល្បាត ប្រមូល និង​ការពារ​កូន​ដែល​ញាស់។ ប្រមាណ ១០% នៃ​កូន​ញាស់​ត្រូវ​បាន​ប្រមូល ដើម្បីរក្សាការពារ ក្នុងមជ្ឈមណ្ឌល អភិរក្ស​អណ្តើក និង​កន្ធាយ​មេគង្គ​ រយៈពេល ១០ ខែ មុន​នឹង​លែង​ទៅទន្លេមេគង្គវិញ។

XS
SM
MD
LG