Hello VOA៖ តើអ្វីជាបច្ចេកវិទ្យាបញ្ញានិម្មិត A.I.
បច្ចេកវិទ្យាបញ្ញានិម្មិត Artificial Intelligence ឬ A.I. កំពុងតែមានឥទ្ធិពលយ៉ាងខ្លាំងលើគ្រប់វិស័យ រួមទាំងនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ។ លោក ចាប ចិត្រា អ្នកយកព័ត៌មាន VOA ទើបបានចូលរួមសន្និសីទស្ដីពី «ក្រមសីលធម៌នៃបច្ចេកវិទ្យាបញ្ញានិម្មិត A.I.» នៅឯសាកលវិទ្យាល័យ Stanford ក្នុងតំបន់បច្ចេកវិទ្យា Silicon Valley រដ្ឋ California។ នៅក្នុងកម្មវិធី Hello VOA នេះ លោក ចាប ចិត្រា ចែករំលែកអំពី និយមន័យ ក្រមសីលធម៌ ឱកាស និងបញ្ហានានា នៃបច្ចេកវិទ្យាបញ្ញានិម្មិត A.I. នេះ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA, រដ្ឋធានីវ៉ាស៊ីនតោន, ៣១ តុលា ២០១៩)