ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ជន​រងគ្រោះ​ខ្មែរ​ក្រហម​ម្នាក់​ប្រកាស​ប្តឹង​មេ​ខ្មែរក្រហម​ពីរ​នាក់​ទៀត


កញ្ញា ​សេង ធារី ដែល​ជា​ប្រធាន​មជ្ឈមណ្ឌល​សម្រាប់​យុត្តិធម៌​​និង​ការផ្សះផ្សារ និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ នាង​គ្រោង​នឹង​ដាក់​ពាក្យ​បណ្ដឹង​សុំ​តាំង​ខ្លួន​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​០០៣ ​និង​០០៤ ប្រឆាំង​នឹង​អតីត​មេដឹកនាំ​យោធា​ជាន់ខ្ពស់​ខ្មែរក្រហ
កញ្ញា ​សេង ធារី ដែល​ជា​ប្រធាន​មជ្ឈមណ្ឌល​សម្រាប់​យុត្តិធម៌​​និង​ការផ្សះផ្សារ និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ នាង​គ្រោង​នឹង​ដាក់​ពាក្យ​បណ្ដឹង​សុំ​តាំង​ខ្លួន​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​០០៣ ​និង​០០៤ ប្រឆាំង​នឹង​អតីត​មេដឹកនាំ​យោធា​ជាន់ខ្ពស់​ខ្មែរក្រហ

អតីត​កុមារ​អ្នកទោស​ខ្មែរ​ក្រហម​ម្នាក់​បាន​ប្រកាស​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹ​ងអតីត​ប្រធាន​យោធា​ខ្មែរក្រហម​ចំនួន​ពីរនាក់ ​ដែល​កំពុង​រស់នៅ​ភាគពាយព្យ​នៃ​ប្រទេស​កម្ពុជា។

កញ្ញា ​សេង ធារី ដែល​ជា​ប្រធាន​មជ្ឈមណ្ឌល​សម្រាប់​យុត្តិធម៌​ និង​ការផ្សះផ្សារ និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ នាង​គ្រោង​នឹង​ដាក់​ពាក្យ​បណ្ដឹង​សុំ​តាំង​ខ្លួន​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​០០៣ ​និង​០០៤ ប្រឆាំង​នឹង​អតីត​មេដឹកនាំ​យោធា​ជាន់ខ្ពស់​ខ្មែរក្រហម​ចំនួន​ពីរនាក់​ គឺ​លោក​មាស មុត ​និង​លោក​ស៊ូ ម៉េត​ ខណៈ​ដែល​ជនសង្ស័យ​ទាំងប្រាំនាក់​ក្នុង​សំណុំ​រឿង​ទាំងពីរ​នេះ​កំពុង​ស្ថិត​ក្នុង​អាថ៌កំបាំង​នៅ​ឡើយ។

រាជរដ្ឋាភិបាល​កម្ពុជា​ រួម​ជាមួយ​នឹង​ភាគី​កម្ពុជា​នៅក្នុង​សាលាក្ដី​ខ្មែរក្រហម​បាន​បដិសេធ​ការ​ស៊ើប​អង្គេត​តាមចាប់​ជន​សង្ស័យ​បន្ថែម​សម្រាប់​សំណុំរឿង​ពីរ​ចុងក្រោយ​នេះ​ដោយ​សំអាង​លើ​ហេតុផល​នៃ​ការបារម្ភ​អំពី​ការបង្ក​ឲ្យមាន​បញ្ហា​អសន្ដិសុខ​សង្គម។

លោក​មាស មុត ​អតីត​មេបញ្ជាការ​កងពល​លេខ​ ១៦៤ ​នៃ​កងទព័​ជើងទឹក​ខ្មែរ​ក្រហម​ រីឯ​លោក ស៊ូ ម៉េត​ ធ្លាប់​ជា​មេបញ្ជាការ​កងពល​លេខ​៥០២ ​នៃ​កងទព័​អាកាស​របស់​ពួក​ខ្មែរ​ក្រហម។

ឯកសារ​នានា​បង្ហាញ​ការ​សង្ស័យ​ថា អតីត​កម្មាភិបាល​ជាន់ខ្ពស់​ខ្មែរក្រហម​ទាំងពីរ​ទទួល​ខុសត្រូវ​ចំពោះ​ការចាប់ខ្លួន និង​ការសម្លាប់​ប្រជាពលរដ្ឋ​ដោយ​ពួក​កងទព័​ ដែល​ស្ថិត​ក្រោម​បញ្ជា​របស់​ពួកគេ។

កញ្ញា​ សេង ធារី ​លើក​ឡើងថា​ បណ្ដឹង​របស់​នាង​នឹង​ជួយ​ជំរុញ​ល្បឿន​សំណុំ​រឿង​ចុងក្រោយ​ដែល​ត្រូវ​គេ​លើកឡើង​ពី​ការ​ខ្ទាស់​ដោយសារ​ការ​ជ្រៀតជ្រែក​នយោបាយ​នោះ។ នាង​ថ្លែង​ដូច្នេះ​ថា៖

«ខ្ញុំ​ចង់​ទាមទារ​យុត្តធម៌​ឲ្យ​មាន​ភាពពេញ​លេញ​ ពីព្រោះ​ខ្ញុំ​ដឹងថា រឿងនេះ​ នយោបាយ​បាន​ជ្រៀត​ជ្រែក​ចូល។ ខ្ញុំ​ចង់​លើក​ទឹកចិត្ត​ឲ្យ​ជនរងគ្រោះ​ផ្សេងៗ​គ្នា​ចូលរួម​នៅក្នុង​ការដាក់​ពាក្យ​បណ្តឹង នៅ​ក្នុង​ករណី០០៣ ​និង​០០៤ ​ដែល​ថ្នាក់​នយោបាយ​បាន​ជ្រៀតជ្រែក​ បាន​ប្រកាស​ថា គាត់​អត់ចង់​ឲ្យ ដំណើរការ​ទៅមុខ»។

អតីត​នាយិការមជ្ឈមណ្ឌល​អភិវឌ្ឈន៍​សង្គម ​កើត​នៅឆ្នាំ ១៩៧១។​ នាង​ធ្លាប់​ជាអតីត​អ្នកទោស​កុមារ ម្នាក់​នៅក្នុង​ខេត្តស្វាយរៀង។ ឪពុក​ម្ដាយ​របស់នាង​ត្រូវ​ពួកខ្មែរក្រហម​សម្លាប់​ចោល។ កញ្ញា​ សេង ធារី​ មាន​ប្រសាសន៍​ថា លោក​មាស មុត​ និង​លោកស៊ូ ម៉េត​ ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ​ផ្នែក​ផ្លូវ​ច្បាប់​ចំពោះ​ជនរង​គ្រោះ​ខ្មែរក្រហម​ដោយសារ​តែ​គាត់​បាន​ចូលរួម​ក្នុង​ការផ្ដល់​គំនិត​មួយ​ចំនួន​ ដែល​បណ្ដា​ឲ្យ​មានការ​កាប់​សម្លាប់។ ផ្ទុយទៅ​វិញ លោក​ឡាស អលសិន (Lars Olsen)​ មន្ដ្រី​ផ្នែក​ទំនាក់ ទំនង​កិច្ចការ​ច្បាប់​របស់​សាលាក្ដី​ខ្មែរ​ក្រហមបាន​លើក​ឡើងថា ​ការ​លើក​ឡើង​របស់​កញ្ញា​សេង ធារី ​ទាក់​ទង​នឹង​អតីត​មេបញ្ជាការ​កងទព័​ខ្មែរ​ក្រហម​ គឺ​គ្រាន់តែ​ជា​ការប៉ាន់​ប្រមាណ​ទុក​តែប៉ុណ្ណោះ​ ហើយ​ក៏ជា​ការ​មិន​ទទួល​ខុស​ត្រូវ​មួយ។ លោក​បន្ត​ទៀត​ថា៖

«នេះ​ជាការប៉ាន់​ប្រមាណ​គិតទុក​ ហើយ​វា​ផ្ទុយ​ទៅនឹង​ដំណើរការ​ផ្លូវ​ច្បាប់»។

លោក ​រោង ឈង​ ប្រធាន​អង្គភាព​គាំពារ​ជនរងគ្រោះ​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ មាន​ប្រសាសន៍ថា​ លោក​មិនទា​ន់បា​នឃើញ​បណ្ដឹង​សុំ​តាំងខ្លួន​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី​របស់​កញ្ញា​សេង ធារី នៅឡើយ នៅ​ថ្ងៃនេះ ​ក៍ប៉ុន្ដែ​លោក​បាន​ទទួល​អ៊ីម៉េល​របស់​កញ្ញា សេង ​ធារី ដែល​ប្រកាស​សុំ​តាំង​ខ្លួន​ជា ដើម​បណ្ដឹង​រដ្ឋប្បវេណី។

ដោយ​ឡែក​ លោក​ ជូង ជូងី ​មេធាវី​របស់​កញ្ញា​សេង ធារី ​បាន​ឲ្យដឹងថា​ លោក​មិនទាន់​បាន​យកឯក​សារ​ណាមួយ​របស់​កូនក្ដី​ខ្លួន​ទៅកាន់​សាលាក្ដី​ខ្មែរ​ក្រហម​នៅឡើយ​ទេ។

លោក​មាស មុត ​និង​លោក ​ស៊ូ ម៉េត​ សុទ្ធតែ​មាន​អាយុ​ជាង​ ៧០​ ឆ្នាំរៀងៗ​ខ្លួន​ទៅហើយ។ ​លោក មាស មុត​ ធ្លាប់​បាន​ប្រាប់វីអូអេខ្មែរ សំឡេង​សហរដ្ឋអាមេរិក​ថា ​លោក​មិន​បាន​ធ្វើ​អ្វី​ខុស​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​នោះ​ទេ​ ហើយ​ការ​ចោទ​ប្រកាន់​ណា​មួយ​ទៅលើ​រូបលោក​ដោយ​សាលាក្ដីខ្មែរ​ក្រហម​គឺជា​ការ​មិន​អាច​ទទួល​យក​បានទេ។ សូម​បញ្ជាក់​ថា ​កញ្ញា​សេង ធាវី​ ក៏ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​ នៅក្នុង​សំណុំរឿង​០០២ ​សំណុំ រឿង​នេះ ​ដែល​នឹង​ត្រូវ​កាត់ទោស​នៅក្នុង​អំឡុង​ខែ​មិថុនា​ឆ្នាំនេះ​ដែរ ៕

XS
SM
MD
LG