ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូបភាព VOA៖ សាលា​សហគមន៍​ផ្តល់​ឱកាស​ដល់​កុមារ​ជនជាតិ​ដើម​ភាគ​តិច​ដែល​បាន​បោះ​បង់​ការ​សិក្សា អាច​ចូល​រៀន​វិញ

«សាលា​បឋម​សិក្សា​យឺនចាស់» គឺ​ជា​សាលា​សហគមន៍​ដែល​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិយឺន ឃុំកក់​ ស្រុក​បរកែវ​ ខេត្ត​រតនគិរី​ ក្នុង​ឆ្នាំ​២០១៥​ ​ដើម្បី​ផ្តល់​ឱកាស​ដល់​កុមារ​ជនជាតិ​ដើម​ភាគ​តិច​ដែល​បាន​បោះ​បង់​ការ​សិក្សា​ អាចចូល​រៀន​វិញ។ ក្រោម​ការ​ផ្តួចផ្តើម​គំនិត​ដោយ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​ និង​ដៃ​គូ​ពាក់ព័ន្ធ ​សាលា​សហគមន៍​ ដែល​មាន​២​បន្ទប់​នេះ ​នា​ពេល​បច្ចុប្បន្ន បាន​ផ្តល់​ការ​សិក្សា​ដល់​សិស្ស​ក្រី​ក្រ​ជន​ជាតិដើម​ភាគ​តិច​ចំនួន​៩១​នាក់​ ពី​ថ្នាក់​ទី​១​ ដល់​ថ្នាក់​ទី​៣៕
ផ្សេង​ទៀត

XS
SM
MD
LG