គណបក្សសង្គ្រោះជាតិ នៅថ្ងៃព្រហស្បតិ៍នេះ រំឭកខួប២០ឆ្នាំនៃការបាត់បង់ជីវិតរបស់បាតុករអហិង្សាកាលពីឆ្នាំ១៩៩៧។ ក្រុមតំណាងរាស្ត្រ មន្ត្រី និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រារព្ធពិធីបង្សុកូលនៅស្តូបគោរពវិញ្ញាណក្ខន្ធ ក្នុងសួនច្បារវត្តបុទុមវត្តី រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណកន្ធ អ្នកបាត់បង់ជីវិតក្នុងការវាយប្រហារនាឆ្នាំនោះ។
ព្រឹត្តិការណ៍វាយប្រហារដោយការគប់គ្រាប់បែកកាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧ បានបង្កឲ្យមានមនុស្សស្លាប់ចំនួន១៦រូប និងជាង១០០នាក់ផ្សេងទៀតរងរបួស និងពិការ។ ការវាយប្រហារនោះ កើតមានឡើងខណៈពេលលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ កំពុងដឹកនាំអ្នកគាំទ្ររបស់លោក ប្រមាណ២០០នាក់ ដើម្បីទាមទារឲ្យមានតុលាការយុត្តិធម៌ និងលក្ខខណ្ឌការងារល្អប្រសើរសម្រាប់កម្មករ។