លោកស្រីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកហ៊ីលឡារី គ្លីនតុនបានបើកសម័យប្រជុំថ្នាក់រដ្ឋមន្រ្តីអាមេរិកនិងអាស៊ានក្នុងទីក្រុងភ្នំពេញនៅថ្ងៃពុធនេះ។ កិច្ចប្រជុំនេះកើតឡើងនៅមុនពេលវេទិកាសន្តិសុខដ៏សំខាន់ដែលនឹងត្រូវរៀបចំធ្វើនៅថ្ងៃព្រហស្បតិ៍។
អមដំណើរលោកស្រីគ្លីនតុនក៏មានក្រុមអ្នកវិនិយោគអាមេរិកជាច្រើននាក់ដែលត្រូវចូលរួមក្នុងវេទិកាអ្នកជំនួញអាមេរិកនិងអាស៊ានដែលនឹងត្រូវរៀបចំធ្វើនៅថ្ងៃសុក្រក្នុងទីក្រុងសៀមរាប។
លោកហេងរស្មីអ្នករាយការណ៍ព័ត៌មានវីអូអេពិភាក្សាជាមួយនឹងលោកម៉ែន គឹមសេងអំពីបេសកកម្មរបស់លោកស្រីគ្លីនតុននៅកម្ពុជា។