ផ្សារច្រាំងចំរេះ ជាផ្សារដ៏មមាញឹកមួយ បណ្តុំចម្រុះជាតិពន្ធុខ្មែរឥស្លាម ចិន ខ្មែរអ្នកកាន់ពុទ្ធសាសនា និងខ្មែរវៀតណាម ដែលធ្វើឲ្យកន្លែងនេះក្លាយជាទីផ្សារសម្រាប់អ្នកស្រុកភូមិច្រាំងចំរេះ និងអ្នកជិតខាងតំបន់នេះ ជាពិសេស គឺខ្មែរឥស្លាម។ ផ្សារនេះ ត្រូវបានប្រជាជនភាគច្រើនស្គាល់ និងនិយមហៅថាផ្សារគីឡូលេខ៧ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ នៃជាយក្រុងភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៥។ ជាទូទៅ ពេលវេលាដែលមមាញឹកនៅផ្សារនេះ គឺពីម៉ោង៧ទៅ១០ព្រឹក និងពេលរសៀលពីម៉ោង២ទៅម៉ោង៥។ ដោយឡែក នៅក្នុងខែរ៉ាម៉ាឌន ជាខែបួស ក្នុងការតបអាហារសម្រាប់អ្នកកាន់សាសនាឥស្លាមនោះ ផ្សារគីឡូលេខ៧ មានមនុស្សកកកុញនិងរវល់ខ្លាំងចាប់ពីម៉ោង១២ថ្ងៃត្រង់រហូតដល់ម៉ោង៦ល្ងាច៕
កម្រងរូបភាព VOA៖ «ផ្សារច្រាំងចំរេះ»

១
ផ្សារច្រាំងចំរេះ (ផ្សារគីឡូលេខ៧) នៅម៉ោង៥រសៀល ថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ (សើ សាយ្យាណា/VOA)

២
សកម្មភាពលក់ដូរនៅផ្សារច្រាំងចំរេះ (ផ្សារគីឡូលេខ៧) នៅម៉ោង៥រសៀល ថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ (សើ សាយ្យាណា/VOA)

៣
Qush o'rgatuvchi. Fransiya.

៤
សកម្មភាពលក់ដូរនៅផ្សារច្រាំងចំរេះ (ផ្សារគីឡូលេខ៧) នៅម៉ោង៥រសៀល ថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ (សើ សាយ្យាណា/VOA)

៥
អ្នកលក់សាច់ក្រកគោ និងនំបុ័ង នៅផ្សារច្រាំងចំរេះ (ផ្សារគីឡូលេខ៧) នៅម៉ោង៥រសៀល ថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ (សើ សាយ្យាណា/VOA)

៦
ផ្លែព្រីងដាក់លក់នៅផ្សារច្រាំងចំរេះ (ផ្សារគីឡូលេខ៧) នៅម៉ោង៥រសៀល ថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ (សើ សាយ្យាណា/VOA)