ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​ចិន​ចូលគាល់​និង​ថ្វាយ​ព្រះពរ ​ព្រះមហា​វីរក្សត្រ​ខ្មែរ​សម្តេច​នរោត្តម​សីហនុ​ពេល​ជិត​ចូល​ឆ្នាំ​ចិន


សម្តេចឪ​ នរោត្តម​ សីហនុ​ និង​សម្តេច​ម៉ែ​ នរោត្តម​ មុនីនាថ​ សីហនុ​ ស្វាគមន៍​សិស្សា​នុសិស្ស​ ដែល​ឈរ​អម​នៅ​លើ​ផ្លូវ​ ក្នុង​ពិធី​ប្រារព្វ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ទី​ ៥០​ ក្នុង​រាជធានី​ភ្នំពេញ​​ក្នុង​ឆ្នាំ​២០០៣។
សម្តេចឪ​ នរោត្តម​ សីហនុ​ និង​សម្តេច​ម៉ែ​ នរោត្តម​ មុនីនាថ​ សីហនុ​ ស្វាគមន៍​សិស្សា​នុសិស្ស​ ដែល​ឈរ​អម​នៅ​លើ​ផ្លូវ​ ក្នុង​ពិធី​ប្រារព្វ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ទី​ ៥០​ ក្នុង​រាជធានី​ភ្នំពេញ​​ក្នុង​ឆ្នាំ​២០០៣។

លោក​ Wen Jiabao​ នាយក​រដ្ឋមន្ត្រី​ចិន​ បានចូល​គាល់​ព្រះមហា​វីរក្សត្រ​ខ្មែរ​នរោត្តម​សីហនុ ​ អគ្គ​មហេសី ​និង​ព្រះ​មហាក្សត្រ​នរោត្តម​សីហមុនី​ នៅក្រុង​ប៉េកាំង​នៅថ្ងៃ​សុក្រ ដើម្បី​ថ្វាយ​ព្រះពរ ​ពេល​បុណ្យ​ចូល​ឆ្នាំចិន។​ លោក ​Wen Jiabao ​ក៏​បាន​ថ្វាយ​ព្រះពរ​ និង​ការ​ទូល​សួរ​សុខទុក្ខ​ព្រះ​អង្គ​ពីលោក​ប្រធានាធិបតី​ Hu Jintao​ផងដែរ។ ​លោក​ Wen​ Jiabao ​រំឭក​ពីចំណង​មិត្តភាព​កម្ពុជា​ចិន​ច្រើន​ឆ្នាំ​ផង​ដែរ។​ លោក​ជឿជាក់​ថា ​កម្ពុជា​និងចិន​នឹង​ពង្រីក​ចំណង​ទាក់ទង​ថែមទៀត។​ ព្រះ​មហាវីរ​ក្សត្រ​នរោត្តម​សីហនុ​ក៏​ប្រទាន​ពរជន​ជាតិ​ចិន​ពេល​ចូល​ឆ្នាំ​ចិន​ ហើយ​បួងសួង​ឲ្យ​ចំណង​ទាក់ទង​កម្ពុជា-ចិន​កាន់តែ​ល្អ​ក្នុង​ឆ្នាំថ្មី ​ឆ្នាំ​រោង​នេះ។

ព្រះមហា​វីរក្សត្រខ្មែរ​ ព្រះជន្ម៩០​ព្រះ​វស្សា​ បាន​យាង​ចេញ​កម្ពុជា​កាលពី​ថ្ងៃព្រហស្បតិ៍​មក​ពិនិត្យ​ព្រះ​សុខភាព​ តាម​ការ​យាង​របស់​គ្រូពេទ្យ​ចិន។

អំឡុងបុណ្យ​ខួប​២០​ឆ្នាំ​នៃ​ការ​យាង​និវត្ត​ចូល​មាតុភូមិ​វិញ​របស់ព្រះ​អង្គ​កាលពី​ថ្ងៃទី​៣០​ ខែតុលា ​អ្នក​ចូល​រួម​នេះ​និយាយ​ថា៖

«សូម​ជូនពរ​ដល់​ព្រះករុណា​ សម្តេច​ឲ្យ​មាន​ព្រះ​ជម្ម​យឺនយូរ ​ដើម្បី​គ្រប់គ្រង​កូនចៅ​ដឹកនាំ​កូនចៅ​ជារៀង​រហូត»។

ក្នុង​សុន្ទរកថា​ខួប​២០​ឆ្នាំ​នៃ​ការ​យាង​និវត្ត​ចូល​មាតុភូមិ​វិញ ព្រះអង្គ​បាន​បង្ហាញ​ព្រះ​ទ័យ​មិន​ចង់​យាង​ចេញ​ពី​កម្ពុជា​ទេ។

«អំណេះ​តទៅ​ ទោះ​បីឪ​នៅ​មាន​បញ្ហា​សុខភាព​ បញ្ហា​ដែល​ត្រូវការ​ពេទ្យ​ចិន​ជា​រៀងរាល់​ថ្ងៃ​ ទោះបី​យ៉ាងនេះ​ក្តី​ អំណេះ​តទៅ​សម្រេច​ឪ ​សម្តេចតា ​សម្តេច​តាទួត ​សម្តេច​តាលួត ​ព្រមទាំង​សម្តេច​ម៉ែ​ សម្តេច​យាយ​ យើង​ខ្ញុំ​បាន​សម្រេច​ជាដាច់​ខាត​ថា ​អំណេះ​តទៅ​ មិន​ចេញ​ពី​ប្រទេស​ទេ​ គឺ​ថា​ នឹង​ឋិត​នៅ​ជាមួយ​កូនចៅ​ ចៅទួត​ក្នុង​កម្ពុជ​រដ្ឋ​ជា​ដរាប​តរៀង​ទៅ»។

អ្នកចូល​រួមបុណ្យ​ខួប​នេះ​ម្នាក់ទៀត​និយាយ​ថា៖

«ថ្ងៃនេះ ​សប្បាយ​ចិត្ត​ណាស់​បាន​មក​ជួប​សម្តេច​ឪ​ សូមឲ្យ​គាត់​មាន​អាយុ​យឺនយូរ​ថែរក្សា​កូនចៅ​តទៅ​មុខទៀត»។

ថ្មីៗនេះ ​ព្រះអង្គ​បាន​ប្តូរ​ព្រះ​រាជ​បណ្តាំ​ពីមិន​ឲ្យ​បុជា​សព​ព្រះ​អង្គ​ មក​ឲ្យ​បូជា​តាម​ប្រពៃណី​ជាតិ​វិញ៕

ប្រែ​សម្រួលដោយពិន​ ស៊ីសុវណ្ណ

XS
SM
MD
LG