អាជ្ញាធរចិនកំពុងស្ទុះស្ទាជួយសង្គ្រោះអ្នកនៅមានជីវិតដែលជាប់នៅក្នុងកប៉ាល់ដឹកអ្នកដំណើរ ដែលបានលិចនៅទន្លេ Yangtze កាលពីល្ងាចថ្ងៃច័ន្ទ។ អ្នកធ្វើដំណើរប្រមាណជា៤៥០នាក់ និងរួមទាំងក្រុមនាវិក អាយុចន្លោះពី៣ឆ្នាំ ដល់៨០ឆ្នាំ បានធ្វើដំណើរតាមកប៉ាល់នេះ មុនពេលកប៉ាល់នេះបានលិច។ អ្នកធ្វើដំណើរភាគច្រើនគឺជាភ្ញៀវទេសចរចិនវ័យចំណាស់៕
ចិនស្ទុះស្ទាស្វែងរកអ្នកនៅមានជីវិតពីគ្រោះថ្នាក់លិចកប៉ាល់

១
សាច់ញាតិម្នាក់របស់អ្នកធ្វើដំណើរនៅសៀងហៃប្រទេសចិន ដែលធ្វើដំណើរតាមកប៉ាល់មួយ ដែលបានលិចនៅកណ្តាលប្រទេសចិន កំពុងតែជួយព្យាបាលដោយបុគ្គលិកពេទ្យម្នាក់ ខណៈពេលដែលគាត់កំពុងរង់ចាំដំណឹងនៅការិយាល័យរដ្ឋាភិបាលនៅទីក្រុង សៀងហៃ ប្រទេសចិននៅថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០១៥។ (រូបថត៖ AP)

២
ស្ត្រីម្នាក់ត្រូវបានជួយសង្គ្រោះដោយក្រុមអ្នកមុជទឹកចេញពីកប៉ាល់ដែលបានលិចនៅស្រុក Jianli ខេត្ត Hubei នៃប្រទេសចិន នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥។ កុ្រមអ្នកមុជទឹកបានស្រង់យកស្ត្រីវ័យ៦៥ឆ្នាំរូបនេះចេញពីកប៉ាល់ដឹកមនុស្សចំនួន៤៥៨នាក់ ដែលបានលិចនៅទន្លេ Yangtze នៃប្រទេសចិន ហើយសារព័ត៌មានជាតិរបស់ចិនបានឲ្យដឹងថា អ្នកធ្វើដំណើរផ្សេងទៀតអាចនៅមានជីវិត។ (រូបថត៖ Reuters)

៣
ស្ត្រីវ័យ៦៥ឆ្នាំម្នាក់ត្រូវបានជួយសង្គ្រោះដោយអ្នកមុជទឹកពីកប៉ាល់ឈ្មោះ «Eastern Star» ដែលបានលិចនៅទន្លេ Yangtze នៅស្រុក Jianli ខេត្ត Hubei កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥។ (រូបថត៖ AFP)

៤
សមាជិកគ្រួសាររបស់អ្នកធ្វើដំណើរតាមកប៉ាល់ ដែលបានលិចនៅស្រុក Jianli ទៅក្នុងទន្លេ Yangtze នៃស្រុក Hubei នាំគ្នាំយំសោកនៅក្រៅការិយាល័យទេសចរ Xiehe ដែលបានបិទទ្វារនៅទីក្រុង សៀងហៃ ប្រទេសចិន កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥។ (រូបថត៖ Reuters)

៥
សាច់ញាតិរបស់អ្នកធ្វើដំណើរតាមកប៉ាល់ ដែលបានលិចនៅស្រុក Jianli ទៅក្នុងទន្លេ Yangtze នៃស្រុក Hubei នាំគ្នាំយំសោក ខណៈដែលពួកគេរង់ចាំព័ត៌មាននៅសណ្ឋាគារមួយនៅក្នុងស្រុក Nanjing ខេត្ត Jiangsu កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥។ (រូបថត៖ Reuters)

៦
កុ្រមអ្នកជួយសង្គ្រោះស្វែងរកកប៉ាល់ដែលបានលិចទន្លេ Yangtze នៅម្តុំស្រុក Jianli នៃខេត្ត Hubei ប្រទេសចិនកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥។ (រូបថត៖ Reuters)