ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​របស់​ចិន​ក្នុង​ការ​បញ្ជូន​ខ្លាឃ្មុំផេនដា​ចូល​ទៅ​ក្នុង​ព្រៃ​វិញ​ជួបប្រទះ​ការ​លំបាក


ខ្លាឃ្មុំ​ផេនដា ដែល​ធ្លាប់ស៊ី​សាច់​ជា​អាហារ បាន​អាស្រ័យស្ទើរ​តែ​ទាំង​ស្រុង​ទៅ​លើ​ដើម​ឬស្សី និងទី​ជម្រក​ក្នុង​ខេត្ត​ស៊ី​ឈួន (Sichuan) ហ្សាង​ហ្ស៊ី (Shaanxi) និង ហ្គាងស៊ូ (Gansu) ​របស់​ប្រទេស​ចិន។
ខ្លាឃ្មុំ​ផេនដា ដែល​ធ្លាប់ស៊ី​សាច់​ជា​អាហារ បាន​អាស្រ័យស្ទើរ​តែ​ទាំង​ស្រុង​ទៅ​លើ​ដើម​ឬស្សី និងទី​ជម្រក​ក្នុង​ខេត្ត​ស៊ី​ឈួន (Sichuan) ហ្សាង​ហ្ស៊ី (Shaanxi) និង ហ្គាងស៊ូ (Gansu) ​របស់​ប្រទេស​ចិន។
ប្រែសម្រួល​ដោយ​ លី​ សុខ​ឃាង
កម្មវិធីរបស់​ប្រទេស​ចិន​ក្នុង​ការ​បង្កាត់​ពូជសត្វ​ខ្លា​ឃ្មុំ​ផេនដាដ៏ធំដែលជិត​ផុត​ពូជ​ នៅ​ក្នុង​កន្លែង​ចិញ្ចឹម បាន​ទទួល​ជោគ​ជ័យ​យ៉ាង​ធំធេង ដោយ​ខ្លាឃ្មុំ​ផេនដាមួយ​ចំនួន​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​សួន​សត្វ នៅ​ខាងក្រៅ​ប្រទេស​ចិន ដោយ​រាប់បញ្ចូល​ទាំង​សហរដ្ឋ​អាមេរិកផង។ ប៉ុន្តែ​ ដូច​ដែល Ron Corben បាន​រាយការណ៍ អ្នកបរិស្ថាន​ដ៏ឆ្នើមរបស់​សហរដ្ឋ​អាមេរិក និងជា​អ្នកគាំទ្រ​ដ៏សំខាន់ចំពោះ​ការ​អភិរក្ស​ខ្លាឃ្មុំ​ផេនដា ថ្លែងថា​ កម្មវិធី​នេះ​ កំពុង​បរាជ័យ​ក្នុង​ការ​បញ្ជូន​សត្វ​ខ្លាឃ្មុំ​ទាំងនោះ​ចូលទៅ​ក្នុង​ព្រៃ​វិញ។​
កិច្ច​ប្រឹង​ប្រែង​ដើម្បី​ជួយ​សង្គ្រោះ​ខ្លាឃ្មុំ​ផេនដា​ដ៏ធំ​ ត្រូវបាន​ពង្រឹងឡើង​វិញនៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ដោយ​បាន​បង្កើត​មូលដ្ឋាន​ស្រាវជ្រាវ​ ដើម្បី​បង្កាត់​ពូជ​ខ្លាឃ្មុំ​នៅ​តំបន់ ចេងឌូ (Chengdu) ក្នុងខេត្ត​ស៊ីឈួន (Sichuan) របស់​ប្រទេស​ចិន។
កម្មវិធី​នេះបាន​ចាប់​ផ្តើម​ដោយ​មានខ្លាឃ្មុំមាឌធំចំនួន​៦ក្បាលកាល​ពី​ឆ្នាំ​១៩៨៧។ ប៉ុន្តែ​ បន្ទាប់​ពី​មានកម្មវិធី​បង្កាត់​ពូជ​ប្រកបដោយ​ជោគ​ជ័យ​ ចំនួន​ខ្លាឃ្មុំ​បាន​កើន​ឡើង​ដល់​៣០០ក្បាល​ ដែល​ត្រូវ​បាន​ថែរក្សាទុក ខណៈដែល​ខ្លាឃ្មុំ​ចំនួន​១៦០០​ក្បាល ទៅ​២០០០​ក្បាល​ទៀត​ រស់​នៅ​ក្នុង​ព្រៃ។​
ខ្លាឃ្មុំ​ផេនដា ដែល​ធ្លាប់ស៊ី​សាច់​ជា​អាហារ បាន​អាស្រ័យស្ទើរ​តែ​ទាំង​ស្រុង​ទៅ​លើ​ដើម​ឬស្សី និងទី​ជម្រក​ក្នុង​ខេត្ត​ស៊ី​ឈួន (Sichuan) ហ្សាង​ហ្ស៊ី (Shaanxi) និង ហ្គាងស៊ូ (Gansu) ​របស់​ប្រទេស​ចិន។
បណ្ឌិត​ ហ៊ូ​ រ៉ុង (Hou Rong) អ្នក​ស្រាវជ្រាវ​សំខាន់មួយ​រូប​នៃ​មូលនិធិ​ស្រាវជ្រាវ​ចេង​ឌូ (Chengdu Research Foundation) ថ្លែង​ថា កម្មវិធី​នេះបាន​អនុវត្តលើស​ពី​គោលដៅ​ដំបូង​ក្នុង​ការ​បង្កាត់​ពូជ​ខ្លាឃ្មុំ​ផេនដា​ចំនួន​៣០០ក្បាល នៅ​កន្លែង​ចិញ្ចឹម។
«ដូច្នេះ​ យើង​បាន​បង្កើត​ចំនួន​ខ្លាឃ្មុំ​ប្រកប​ដោយ​និរន្តរភាព​រួចហើយ​នៅក្នុងកន្លែង​ចិញ្ចឹម នាពេល​ឥឡូវនេះ។ ប៉ុន្តែ​ កាល​ពី​ដំបូង វា​ពិត​ជា​មាន​ការ​លំបាក​យ៉ាង​ខ្លាំង។ ប៉ុន្តែ​ ឥឡូវនេះ យើង​បាន​ដោះស្រាយ​បញ្ហា​ជាច្រើ​ន នៅ​ក្នុង​កម្មវិធី​បង្កាត់​ពូជ ដូច្នេះ វា​ពិតជា​បាន​ជួយឲ្យ​ចំនួន​ខ្លាឃ្មុំ​ដែលរស់នៅ​ក្នុង​កន្លែង​ចិញ្ចឹម​កើនឡើង»។
បណ្ឌិត​ ហ៊ូ និយាយថា វិធានការ​បន្ទាប់​គឺ​ត្រូវ​បញ្ជូន​ខ្លាឃ្មុំ​ផេនដាដែល​នៅ​កន្លែង​ចិញ្ចឹម​ចូលទៅ​ក្នុង​ព្រៃ​វិញ។ ប៉ុន្តែ​ លោកស្រី​ទទួល​ស្គាល់ថា ផែនការ​បែបនេះ​ ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន។​
«ខ្លាឃ្មុំ​ផេនដា​របស់​យើង​កំពុង​រស់​នៅ​ក្នុង​កន្លែង​ចិញ្ចឹម​អស់​ប្រាំ​ជំនាន់មកហើយ។ ដូច្នេះ ម្តាយ​របស់​សត្វផេនដា មិន​ដឹង​ថាតើត្រូវ​រស់​នៅ​ក្នុង​ព្រៃ​យ៉ាង​ដូចម្តេច​នោះ​ទេ។ នេះ​ជា​បញ្ហា​ប្រឈម​សម្រាប់​ពួកយើង»។
កម្មវិធី​ដើម្បី​បញ្ជូន​សត្វ​ផេនដា​ដែល​នៅ​ក្នុង​កន្លែង​ចិញ្ចឹម​ចូលទៅក្នុង​ព្រៃ​វិញ បាន​ជាប់​គាំង ​បន្ទាប់​ពី​ការ​ស្លាប់​របស់ផេនដា​ឈ្មោល​ ឈ្មោះ «ស្សាងស្សាង» ឬ​ «សំណាង» ដែល​ត្រូវ​បាន​លែង​ឱ្យចូលទៅ​ក្នុង​ព្រៃ​កាល​ពី​ឆ្នាំ​២០០៦។ ស្សាងស្សាង បាន​ស្លាប់​មួយ​ឆ្នាំ​ក្រោយមក​ បន្ទាប់​ពី​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​ខ្លាឃ្មុំ​ផេនដា​ព្រៃ។
បណ្ឌិត​ ចច ស្កាលលឺ (George Schaller)​ គឺជា​អ្នក​បរិស្ថាន​ជើង​ចាស់ និង​ជា​សមាជិក​នៃ​អង្គការ​សង្គមអភិរក្ស​សត្វ​ព្រៃ (Wildlife Conservation Society) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ ញ៉ូវយ៉ក (New York)។​ លោក​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​តំបន់​ ចាងតាង (Chang Tang)​របស់​ប្រទេស​ចិន នៅ​ក្នុង​ឆ្នាំ​១៩៨៨ ដើម្បី​សិក្សាអំ​ពី​ខ្លាឃ្មុំផេនដា។ លោក​ក៏​បាន​បោះពុម្ភផ្សាយ​ការស្រាវជ្រាវ​ស្តីពីខ្លាឃ្មុំ​ផេនដា​ និង​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​លើក​ទឹកចិត្ត​ឲ្យ​ប្រទេស​ចិន​បង្កើត​កម្មវិធីអភិរក្ស​ខ្លាឃ្មុំ​ផេនដា។​
បណ្ឌិត ស្កាលលឺ ថ្លែង​ថា កម្មវិធី​ស្តារឡើង​វិញត្រូវ​តែ​បោះ​ជំហាន​ទៅមុខ​ បន្ទាប់​ពី​ត្រូវ​បាន​ជាប់​គាំង ក្រោយ​ពីការស្លាប់​របស់​ខ្លាឃ្មុំ ស្សាងស្សាង។ លោក​ថ្លែងថា មាន​ហេតុផល​តិចតួចណាស់​ ក្នុង​រក្សាទុក​ខ្លាឃ្មុំ​ផេនដាជាច្រើននៅ​ក្នុង​កន្លែង​ចិញ្ចឹម។​
«ជា​ទូទៅ ប្រទេស​ចិន​បាន​ព្យាយាមយ៉ាង​ខ្លាំងក្លា។ ​ខ្លាឃ្មុំ​ផេនដា​ចំនួន​ប្រហែល​៣៥០​ក្បាល​នៅ​ក្នុង​កន្លែង​ចិញ្ចឹម និង​គ្មាន​ហេតុ​ផលណាមួយ​ក្នុង​ការ​រក្សា​ទុកខ្លាឃ្មុំ​ច្រើន​បែបនោះ​ទេ។ ពួកគេគួរ​តែ​ខំប្រឹង​ប្រែង​ឲ្យ​បាន​ខ្លាំង​ក្លាក្នុង​ការ​បញ្ជូនខ្លាឃ្មុំ​ទាំងនោះ​ចូលទៅ​ក្នុង​តំបន់​ដែល​មាន​ព្រៃ​ឈើល្អៗ តំបន់​ការ​ពារ​យ៉ាង​ត្រឹមត្រូវ និង​កន្លែង​ដែល​ខ្លាឃ្មុំ​ផេនដាបានបាត់​បង់ ឬ​ស្ទើរ​តែ​បាត់​បង់​ ហើយ​នោះ​មិន​មែន​ជា​កិច្ចការ​ធំដុំ​ទេ។ កិច្ចការ​នេះត្រូវ​ការ​ឥទ្ធិពល​ប្រកបដោយ​សុឆន្ទៈ ពេលវេលា​ និង​កិច្ច​ខំ​ប្រឹង​ប្រែង»។
លោក ស្កាលលឺ ថ្លែង​ថា ភាពខ្វះខាត​ការរីក​ចម្រើន​របស់​កម្មវិធី​នេះ ហាក់​ដូចជា​ការ​ព្រួយបារម្ភ​ជា​ផ្លូវការ​នៃ​ការ​ប្រឈមមុខ​ទៅ​នឹង​ការ​បាត់​បង់​ខ្លាឃ្មុំ​ផេនដា​បន្ថែម​ទៀត​នៅ​ក្នុង​ព្រៃ។​
«វា​គឺជា​អារម្មណ៍​បែបវប្បធម៌ ដែល​សត្វ​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​ភាព​ប្រសើរ​ជាងដោយ​មាន​ដំបូល​នៅ​ពីលើ​ក្បាល​របស់​វា។ ហើយ​ ដូច​ដែល​អ្នកបាន​ដឹង ប្រសិន​បើ​អ្នក​លែង​សត្វ​ សត្វ​មួយ​ចំនួន​នឹង​ត្រូវ​បញ្ចប់​យ៉ាងអាក្រក់​។ នៅពេលនោះ អ្នក​ដែល​លែង​សត្វ​នោះ ពោល​គឺ​ ក្រុម​មន្ត្រី​នឹង​ត្រូវ​បាន​រិះគន់ ហើយ​អ្នកអាចចៀសវាងមិន​ឲ្យ​មានការ​រិះគន់​នោះ ​ដោយ​គ្រាន់​តែ​មិនធ្វើការដោះ​លែង​សត្វ»។
លោក ស្កាលលឺ និយាយថា ខ្លាឃ្មុំ ស្សាងស្សាង ត្រូវ​បានលែង​នៅ​ក្នុង​តំបន់ដែល​មានចំនួន​ខ្លាឃ្មុំ​ផេនដា​ច្រើន​។ លោក ថ្លែងទៀត​ថា មាន​ជំនួយ​អន្តរជាតិ​ជាច្រើនដល់​ប្រទេស​ចិន ដើម្បី​ជួយ​បញ្ជូន​សត្វ​ខ្លាឃ្មុំ​ទាំងនេះ​ទៅ​ក្នុង​ព្រៃ​វិញ។
«ខ្លាឃ្មុំ​ទាំងនេះ​ពិត​ជាកម្រ​ណាស់ ប្រសិន​បើ​មាននៅ​សេសសល់តែ​២០០០ក្បាលនោះ។ ម្យ៉ាង​វិញ​ទៀត​ វា​ជា​ពពួក​សត្វដែល​ទាញ​ការ​ចាប់​អារម្មណ៍ច្រើនជាង​ និង​មាន​ថវិកា​ច្រើនជាង​ពពួក​សត្វ​ដែល​ជិត​ផុតពូជ​ផ្សេងៗទៀត​នៅ​លើ​ពិភពលោក។ ដូច្នេះ​ ព្រៃឈើ​ពិត​ជា​អាច​ត្រូវ​បាន​ការ​ពារ​ ហើយ​កិច្ចការ​ប្រមាញ់សត្វ​អាច​បន្ត​បាន ហើយ​សត្វ​អាច​ត្រូវ​បាន​ត្រួត​ពិនិត្យ។ មានថវិការ​យ៉ាង​ច្រើន​សម្រាប់​កិច្ចការ​ទាំងនេះ»។​ ​
ការ​អភិរក្ស​ខ្លាឃ្មុំ​ផេនដា បាននាំទៅដល់តុល្យភាព​មួយ ដែល​កំពុងត្រូវ​បាន​ស្តារឡើង​វិញ ដោយ​មាន​ជំនួយ​ពី​ការ​ធ្វើ​អន្តរាគមន៍របស់មនុស្ស​និង​វិទ្យាសាស្រ្ត។ ប៉ុន្តែ​ដូច​ដែល​បណ្ឌិត ចច ស្កាលលឺ បាន​មើល​ឃើញ​ពី​ការ​អភិរក្សនេះ​ ពេល​វេលា​បាន​មកដល់​ហើយ​ក្នុង​ការ​បង្កើត​ចំនួន​ខ្លាឃ្មុំ​ផេនដានៅ​ក្នុង​ព្រៃ​ ជាជាង​គ្រាន់​តែ​រក្សា​ទុកខ្លាឃ្មុំ​ទាំងនោះនៅ​ក្នុង​ទ្រុង៕
XS
SM
MD
LG