ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុង Chicago ដក​ចេញ​រូបសំណាក​លោក Columbus ក្រោយ​បាតុកម្ម​ប្រឆាំង


រូបឯកសារ៖ ប៉ូលិស​ដើរ​ជុំវិញ​កន្លែង​នៃ​រូបសំណាក​លោក Christopher Columbus បន្ទាប់ពី​ក្រុមអ្នកតវ៉ា បាន​ប៉ុនប៉ង​ផ្តួលរំលំ​រូបសំណាក​ដែល​មាន​ទីតាំង​នៅក្នុង​ទីក្រុង ទីក្រុង​ឈីកាហ្គោ នៅ​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ ប៉ូលិស​ដើរ​ជុំវិញ​កន្លែង​នៃ​រូបសំណាក​លោក Christopher Columbus បន្ទាប់ពី​ក្រុមអ្នកតវ៉ា បាន​ប៉ុនប៉ង​ផ្តួលរំលំ​រូបសំណាក​ដែល​មាន​ទីតាំង​នៅក្នុង​ទីក្រុង ទីក្រុង​ឈីកាហ្គោ នៅ​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។

រូប​បដិមា​​លោក Columbus ត្រូវ​បាន​គេ​យក​ចេញ​នៅ​ម៉ោង​៣​ព្រឹក។

អភិបាល​ក្រុង​ Chicago អ្នកស្រី Lori Lightfoot កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ បាន​បញ្ជា​ឲ្យ​គេ​ដក​ចេញស្តូប​រូប​បដិមា​លោក Christopher Columbus អ្នក​បាន​រុករក​ឃើញ​ទ្វីប​អាមេរិក​នៅ​សួន​កណ្តាល​ក្រុង​នៅ​ភាគ​កណ្តាល​សហរដ្ឋ​អាមេរិក​មួយ​នេះ​ មួយ​សប្តាហ៍​ក្រោយ​ពី​ក្រុម​បាតុករ​ដែលប្រឆាំង​នឹង​រូប​ចម្លាក់​នេះ​ បាន​ប៉ះទង្គិច​ជាមួយ​ប៉ួលិស។

ក្រុម​អ្នកតវ៉ា បាន​មក​ដល់​ស្តូប​នៅ​ម៉ោង​១​ព្រឹក ​និង​ប្រើ​ម៉ាស៊ីន​ស្ទូច​រូប​បដិមា​នោះ​ចេញពី​គ្រឹះ​របស់​វា ខណៈ​ដែល​ហ្វូង​មនុស្សនៅ​ក្បែរ​នោះ​ហ៊ោ​កញ្ជ្រៀវ ហើយ​រថយន្ត​ដែល​បើក​កាត់ ​បានស៊ីផ្លេ​គាំទ្រ។ រូប​បដិមាលោក Columbus ត្រូវ​បាន​គេ​យក​ចេញ​នៅ​ម៉ោង​៣​ព្រឹក។

បាតុករ​នៅ​ជុំវិញ​សហរដ្ឋ​អាមេរិក ​បាន​ទាមទារ​ឲ្យ​គេ​ដក​រូប​បដិមា​លោក Columbus នៅ​ទូទាំង​ប្រទេស​ ដោយ​ថា​ អ្នក​រុករក​កំណើត​អ៊ីតាលី​រូប​នេះ​ បាន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​ទៅ​លើ​ជនជាតិ​ដើម​អាមេរិក។ ប៉ុន្តែ​នៅ​តំបន់​ខ្លះ​របស់​សហរដ្ឋ​អាមេរិក​ដូច​ជា​នៅ​ក្រង Chicago រូប​សំណាក​លោក​ត្រូវ​បាន​ពលរដ្ឋ​អាមេរិក​កំណើតអ៊ីតាលី​ចាត់​ទុក​ជាកេរ្តិ៍​មរតក​របស់​ពួក​គេ។

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បាតុករ​ដែល​ប្រឆាំង​នឹង​រូប​សំណាក​នេះ​ បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស ហើយ​កាសែត​ក្នុង​មូលដ្ឋាន​រាយការណ៍​ថា​ អភិបាល​ក្រុង​ដែល​ដំបូង​ឡើយប្រឆាំង​នឹង​ការ​ដក​រូប​បដិមា​នេះ​ចេញ​ បាន​សម្រេច​ភ្លាមៗឲ្យ​មាន​ការ​ដក​ចេញ​នេះ​ ដើម្បី​បញ្ចៀស​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អ្នក​គាំទ្រ​និង​ប្រឆាំង​នឹង​រូប​សំណាក​នេះ។​

ការ​ដក​ស្តូប​រូប​សំណាក​នេះ​ កើត​មាន​ឡើងក្នុង​អំឡុង​ដែល​លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ (Donald Trump) គ្រោង​នឹង​បញ្ជូន​កងកម្លាំង​សហព័ន្ធ​ទៅ​កាន់​ក្រុង Chicago ដើម្បី​ទប់​ស្កាត់​អំពើ​ហិង្សាដោយ​កាំភ្លើង​នៅ​ទី​នោះ៕

XS
SM
MD
LG