ទស្សនិកជនប្រហែល៧០០នាក់ដែលភាគច្រើនជាយុវជនស្រែកហ៊ោកញ្រ្ចៀវអឺងកងដាក់អ្នកដេញចាប៉ីនៅក្នុងមហោស្រពចាប៉ីលើកទីមួយនៅសាលមហោស្រពចតុមុខនៃរាជធានីភ្នំពេញកាលពី ថ្ងៃអាទិត្យទី០៣មេសានេះដែលរៀបចំដោយសហគមន៍ចាប៉ីអមតៈរួមនឹងក្រុមការងារសិល្បៈដទៃទៀតនិងអង្គការផ្នែកអភិរក្សបរិស្ថានក្រោមការឧបត្ថម្ភដោយទីភ្នាក់ងារអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ USAID។មហោស្រពនេះមានគោលបំណងដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃព្រៃឈើនិងការអភិរក្សនៃឧបករណ៍ចាប៉ីដងវែងខណៈដែលមានការកាប់បំផ្លាញព្រៃឈើដ៏ធ្ងន់ធ្ងរនៅប្រទេសកម្ពុជា។
កម្រងរូបភាព៖ «មហោស្រពចាប៉ីធំបំផុតនៅកម្ពុជា ជួយអភិរក្សព្រៃកម្ពុជា»

១
ម៉ើ មឿន អ្នកលេងចាប៉ីវ័យក្មេងច្រៀងផ្ដោះផ្ដងជាមួយព្រឹទ្ធាចារ្យចាប៉ីជើងចាស់គង់ ណៃ នៅក្នុងមហោស្រពចាប៉ីលើកទីមួយនៅសាលមហោស្រពចតុមុខនៃរាជធានីភ្នំពេញកាលពី ថ្ងៃអាទិត្យទី០៣មេសានេះ។ (ឡេង ឡែន/VOA)

២
លោកពេជ សារ៉ាត ស្ថាបនិក និងប្រធានដឹកនាំសហគមន៍ចាប៉ីអមតៈ ដែលជាក្រុមអ្នករៀបចំមួយក្នុងចំណោមអ្នករៀបចំទាំងអស់សម្ដែងជាមួយនឹងសិល្បៈករផ្សេងទៀតដោយមានតន្រ្តីចាប៉ីកំដរនៅក្នុងមហោស្រពចាប៉ីលើកទីមួយនៅសាលមហោស្រពចតុមុខនៃរាជធានីភ្នំពេញកាលពី ថ្ងៃអាទិត្យទី០៣មេសានេះ។(ឡេង ឡែន/VOA)

៣
សិល្បៈករចាប៉ីដងវែងមួយចំនួនរាំនៅពេលមានការសម្ដែងតន្រ្តីប្រពៃណីខ្មែរមួយបទ ប្រហែលប៉ុន្មាននាទីមុននឹងមហោស្រពចាប៉ីចាប់ផ្ដើមនៅសាលមហោស្រពចតុមុខនារាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យសប្ដាហ៏មុន។ (ឡេង ឡែន/VOA)

៤
ឧបករណ៍ចាប៉ីដងវែងត្រូវបានគេប្រើនិងឧបករណ៍តន្រ្តីផ្សេងទៀតនៅក្នុងពិធីព្យាបាលបែបព្រលឹងមួយ។ក្រុមអ្នកសម្ដែងប្រមួលផ្ដុំគ្នានៅមហោស្រពចាប៉ីលើកតំបូងបំផុតនៅសាលមហោស្រពចតុមុខនារាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យទី០៣មេសានេះ។(ឡេង ឡែន/VOA)

៥
ព្រឹទ្ធាចារ្យចាប៉ីលោកតាគង់ ណៃ សម្ដែងអមដោយសិល្បៈករចាប៉ីក្មេងៗដទៃទៀតនៅក្នុងមហោស្រពចាប៉ីលើកទីមួយនៅសាលមហោស្រពចតុមុខនៃរាជធានីភ្នំពេញកាលពី ថ្ងៃអាទិត្យទី០៣មេសានេះ។(ឡេង ឡែន/VOA)

៦
លោកពេជ សារ៉ាត ស្ថាបនិក និងប្រធានដឹកនាំសហគមន៍ចាប៉ីអមតៈ ដែលជាក្រុមអ្នករៀបចំមួយក្នុងចំណោមអ្នករៀបចំទាំងអស់សម្ដែងជាមួយនឹងសិល្បៈករផ្សេងទៀតដោយមានតន្រ្តីចាប៉ីកំដរនៅក្នុងមហោស្រពចាប៉ីលើកទីមួយនៅសាលមហោស្រពចតុមុខនៃរាជធានីភ្នំពេញកាលពី ថ្ងៃអាទិត្យទី០៣មេសានេះ។(ឡេង ឡែន/VOA)

៧
លោកគង់ បូរាណ អ្នកលេងចាប៉ីម្នាក់និងជាកូនប្រុសរបស់ព្រឹទ្ធាចារ្យចាប៉ីជើងចាស់លោកគង់ ណៃ សម្ដែងនៅក្នុងមហោស្រពចាប៉ីលើកទីមួយនៅសាលមហោស្រពចតុមុខនៃរាជធានីភ្នំពេញកាលពី ថ្ងៃអាទិត្យទី០៣មេសានេះ។ (ឡេង ឡែន/VOA)

៨
ព្រឹទ្ធាចារ្យចាប៉ីជើងចាស់លោកតាគង់ ណៃ សម្ដែងនៅក្នុងមហោស្រពចាប៉ីលើកទីមួយនៅសាលមហោស្រពចតុមុខនៃរាជធានីភ្នំពេញកាលពី ថ្ងៃអាទិត្យទី០៣មេសានេះ។ (ឡេង ឡែន/VOA)

៩
លោកវង្ស ណារឹទ្ធ អ្នកដេញចាប៉ីម្នាក់សម្ដែងសម្ដែងនៅក្នុងមហោស្រពចាប៉ីលើកទីមួយនៅសាលមហោស្រពចតុមុខនៃរាជធានីភ្នំពេញកាលពី ថ្ងៃអាទិត្យទី០៣មេសានេះ។ (ឡេង ឡែន/VOA)

១០
សិល្បៈករចាប៉ីដងវែងមួយចំនួនរាំនៅពេលមានការសម្ដែងតន្រ្តីប្រពៃណីខ្មែឬមួយបទ ប្រហែលប៉ុន្មាននាទីមុននឹងមហោស្រពចាប៉ីចាប់ផ្ដើមនៅសាលមហោស្រពចតុមុខនារាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យសប្ដាហ៏មុន។ (ឡេង ឡែន/VOA)

១១
ម៉ើ មឿន អ្នកលេងចាប៉ីវ័យក្មេងសម្ដែងនៅក្នុងមហោស្រពចាប៉ីលើកទីមួយនៅសាលមហោស្រពចតុមុខនៃរាជធានីភ្នំពេញកាលពី ថ្ងៃអាទិត្យទី០៣មេសានេះ។ (ឡេង ឡែន/VOA)

១២
សិល្បៈករចាប៉ីដងវែងមួយចំនួនថតរូបអនុស្សាវរីយ៍នៅពេលមានការសម្ដែងតន្រ្តីប្រពៃណីខ្មែឬមួយបទ ប្រហែលប៉ុន្មាននាទីមុននឹងមហោស្រពចាប៉ីចាប់ផ្ដើមនៅសាលមហោស្រពចតុមុខនារាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យសប្ដាហ៏មុន។ (ឡេង ឡែន/VOA)