នៅថ្ងៃសុក្រទី១០ខែមិថុនាឆ្នាំ២០១៦នេះ ជនជាតិខ្មែរឥស្លាមទូទាំងប្រទេសកម្ពុជា និងសាសនិកឥស្លាមនៅជុំវិញពិភពលោកបានចូលរួមប្រារព្ធពិធីបុណ្យសាសនារបស់គេដែលហៅថាបុណ្យរ៉ាម៉ាឌន (Ramadan) ដែលសាសនិកឥស្លាមត្រូវរៀនប្រតិបតិ្តអំពីរបៀបគ្រប់គ្រងខ្លួនឯងដូចជាអត់បរិភោគអាហារនិងភេសជ្ជៈផ្សេងៗ ការរួមភេទ និងការជក់បារីចាប់ពីថ្ងៃរះដល់ពេលល្ងាច ក្នុងរយៈពេលមួយខែ។ គេក៏ធ្វើវិភាគទានជូនដល់អ្នកដែលក្រីក្រផងដែរ៕
កម្រងរូបភាព VOA៖ «ខ្មែរឥស្លាមប្រារព្ធបុណ្យរ៉ាម៉ាឌន ដែលជាពេលរៀនពីរបៀបគ្រប់គ្រងខ្លួនឯង»

១
បុរសជនជាតិខ្មែរឥស្លាមជាង១០០នាក់ថ្វាយបង្គំព្រះនៅថ្ងៃសុក្រទី១០ខែមិថុនាឆ្នាំ២០១៦នៅវិហារឥស្លាមឬហៅថាម៉ាស្ជិតអាល់សៀរិ័កាល(Al-Serkal Mosque) នៅថ្ងៃសុក្រសប្ដាហ៍ទី១ នៅរដូវបុណ្យរ៉ាម៉ាឌន (Ramadan)ដែលអ្នកប្រតិបត្តិសាសនាឥស្លាមទូទាំងពិភពលោកត្រូវរៀនប្រតិបតិ្តរបៀបគ្រប់គ្រងខ្លួនឯងដូចជាអត់បរិភោគអាហារនិងភេសជ្ជៈផ្សេងៗ ការរួមភេទ និងការជក់បារីចាប់ពីថ្ងៃរះទល់ពេលល្ងាច ក្នុងរយៈពេលមួយខែ។ គេក៏ធ្វើវិភាគទានជួនដល់អ្នកដែលក្រីក្រផងដែរ។ (ឡេង ឡែន/VOA)

២
ក្មេងប្រុសម្នាក់ចូលរួមក្នុងពិធី «ថ្វាយបង្គំ» នៅថ្ងៃសុក្រទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅវិហារឥស្លាម ឬ ហៅថាម៉ាស្ជិតអាល់សៀរិ័កាល(Al-Serkal Mosque) នៅថ្ងៃសុក្រសប្ដាហ៍ទី១ នៅរដូវបុណ្យរ៉ាម៉ាឌន (Ramadan)ដែលអ្នកប្រតិបត្តិសាសនាឥស្លាមទូទាំងពិភពលោកត្រូវរៀនប្រតិបតិ្តរបៀបគ្រប់គ្រងខ្លួនឯងដូចជាអត់បរិភោគអាហារនិងភេសជ្ជៈផ្សេងៗ ការរួមភេទ និងការជក់បារីចាប់ពីថ្ងៃរះទល់ពេលល្ងាច ក្នុងរយៈពេលមួយខែ។ គេក៏ធ្វើវិភាគទានជូនដល់អ្នកដែលក្រីក្រផងដែរ។ (ឡេង ឡែន/VOA)

៣
ក្មេងស្រីកាន់សាសនាឥស្លាមអានគម្ពីរកូអានដែលជាព្រះបន្ទូលរបស់ព្រះអាឡោះនៅថ្ងៃសុក្រសប្ដាហ៍ទី១ នៅរដូវបុណ្យរ៉ាម៉ាឌន (Ramadan)ដែលអ្នកប្រតិបត្តិសាសនាឥស្លាមទូទាំងពិភពលោកត្រូវរៀនប្រតិបតិ្តរបៀបគ្រប់គ្រងខ្លួនឯងដូចជាអត់បរិភោគអាហារនិងភេសជ្ជៈផ្សេងៗ ការរួមភេទ និងការជក់បារីចាប់ពីថ្ងៃរះទល់ពេលល្ងាច ក្នុងរយៈពេលមួយខែ។ គេក៏ធ្វើវិភាគទានជូនដល់អ្នកដែលក្រីក្រផងដែរ។ (ឡេង ឡែន/VOA)

៤
បុរសជនជាតិខ្មែរឥស្លាមជាង១០០នាក់ថ្វាយបង្គំព្រះនៅថ្ងៃសុក្រទី១០ ខែមិថុនា ឆ្នាំ២០១៦នៅវិហារឥស្លាមឬហៅថាម៉ាស្ជិតអាល់សៀរិ័កាល(Al-Serkal Mosque) នៅថ្ងៃសុក្រសប្ដាហ៍ទី១ នៅរដូវបុណ្យរ៉ាម៉ាឌន (Ramadan) ដែលអ្នកប្រតិបត្តិសាសនាឥស្លាមទូទាំងពិភពលោកត្រូវរៀនប្រតិបតិ្តរបៀបគ្រប់គ្រងខ្លួនឯងដូចជាអត់បរិភោគអាហារនិងភេសជ្ជៈផ្សេងៗ ការរួមភេទ និងការជក់បារីចាប់ពីថ្ងៃរះទល់ពេលល្ងាច ក្នុងរយៈពេលមួយខែ។ គេក៏ធ្វើវិភាគទានជូនដល់អ្នកដែលក្រីក្រផងដែរ។ (ឡេង ឡែន/VOA)