ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុគ្គលិក​កាស៊ីណូ​ណាហ្គា​ទាមទារ​ដំឡើង​ប្រាក់ខែ​​


បុគ្គលិក​កាស៊ីណូ​ណាហ្គា​ទាមទារ​ដំឡើង​ប្រាក់ខែ​​
សូម​រង់ចាំ
Embed

No media source currently available

0:00 0:02:18 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

បុគ្គលិក ​NagaWorld​ ច្រើន​រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​កាស៊ីណូ​នេះ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ទាមទារ​ឡើង​ប្រាក់​ខែ​និង​ឲ្យ​មេ​ដឹកនាំ​សហជីព​របស់ពួក​គេ​បាន​ចូល​ធ្វើ​ការ​វិញ។ ​ក្រុម​អ្នក​តវ៉ា​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​កាស៊ីណូ​ឬ​ឯក​សណ្ឋាន​សណ្ឋាគារ​ពណ៌​ក្រហម​ឈរ​នៅ​ក្រៅ​កាស៊ីណូ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ NagaCorp ​ដែល​ជា​ប្រតិបត្តិករ​កាស៊ីណូ​ធំ​ជាង​គេ​នៅ​កម្ពុជា​ ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រុង​ហុងកុង។ ​ពួកគេ​កាន់​បដា​សរសេរ​ថា ​កម្មករ​ត្រូវការ​ប្រាក់ខែ​ដើម្បី​រស់​ហើយ​បាន​ស្រែក​ការ​ទាមទារ​របស់​ពួក​គេ។ ទីភ្នាក់ងារ​ព័ត៌មាន​Reuters ​រាយការណ៍។ លោក ពិន ស៊ីសុវណ្ណ​ ជូន​សេចក្តី​ប្រែ​​សម្រួល៕

XS
SM
MD
LG