កំណត់អ្នកក្រែសម្រួល៖ រដ្ឋាភិបាលកម្ពុជាបានសម្រេចកាលពីពេលថ្មីៗនេះថាផ្អាកការបញ្ជូនពលការិនីកម្ពុជាទៅធ្វើជាស្ដ្រីបម្រើតាមផ្ទះនៅម៉ាឡេស៊ីបន្ទាប់ពីមានពលការនីកម្ពុជាទទួលរងគ្រោះជាបន្ដបន្ទាប់។ លោកស្រី មួ សុខហួរ តំណាងរាស្ដ្រគណបក្សសម រង្ស៊ីបានបំពេញទស្សនកិច្ចក្រៅផ្លូវការរយៈពេលបួនថ្ងៃមួយនៅម៉ាឡេស៊ីដើម្បីអ្វីដែលលោកស្រីបញ្ជាក់ថា ជាការស្វែងរកវិធីសាស្ដ្របន្ថែមទៀតសម្រាប់ការពារពលការិនីកម្ពុជាទៅធ្វើការនៅទីនោះ។ លោក គង់ សុឋានរិទ្ធបានសម្ភាសតាមទូរស័ព្ទជាមួយលោកស្រី មួរ សុខហួរនៅពេលដែលលោកស្រីបញ្ចប់ទស្សនកិច្ចរបស់លោកស្រីនៅថ្ងៃសុក្រនេះ។