ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ប្រារព្ធ​ខួប​៣​ឆ្នាំ​ដែល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក


កម្ពុជា​ប្រារព្ធ​ខួប​៣​ឆ្នាំ​ដែល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក
កម្ពុជា​ប្រារព្ធ​ខួប​៣​ឆ្នាំ​ដែល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក

ជាង​មួយ​សប្តាហ៍​ក្រោយ​ពី​អង្គការ ​Unesco ​បាន​យល់ព្រម​តាម​សំណើរាជ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការ​ជួលជុល​ប្រាសាទ​ព្រះវិហារឡើងវិញ​ ប្រទេស​កម្ពុជាបាន​ប្រារព្ធ​ខួប៣​ឆ្នាំ​ប្រកបដោយមោទនភាពដែលប្រាសាទបុរាណ​ខ្មែរ​ចំណាស់​ជាង​៩០០​ឆ្នាំ​នេះ​ក្លាយជាបេតិកភណ្ឌ​ពិភពលោក។

ប្រាសាទនេះ​បានរងការខូចខាត​និងកាន់​តែទ្រុឌទ្រោមខ្លាំង​ឡើងដោយ​សារការប្រយុទ្ធគ្នារវាងកងទ័ព​កម្ពុជា​និង​កងទ័ពថៃ​ក្នុង​ពេល​ជិត​៣ឆ្នាំ​មក​នេះ ​ដែលបណ្តាល​ឲ្យ​ទាហាន​ទាំង​សងខាង​ស្លាប់​និង​របួស​ជាច្រើន​នាក់។

ប្រទេស​ថៃ​បាន​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​បេតិកភណ្ឌ​ពិភពលោក​នៅ​ពេល​ប្រទេសកម្ពុជា​រៀបចំ​បង្ហាញ​ពី​គម្រោង​គ្រប់គ្រង​ប្រាសាទ​ដែល​មាន​អាយុ​ជាង​៩០០ឆ្នាំ​នៅ​កិច្ច​ប្រជុំ​មួយ​នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក៕

XS
SM
MD
LG