ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សវនាការ​បឋម​កាត់ទោស​មេ​ខ្មែរក្រហម​មិនទាន់​ចេញ​លទ្ធផល


នួន ជា ដែល​គេ​ស្គាល់​ថា​ ជា​បងធំ​ទី២​ នៅ​ក្នុង​សវនាការ​៤​ថ្ងៃ​ក្នុង​តុលាការ​គាំទ្រ​ដោយ​អ.ស.ប.​នៅ​ទីក្រុង​ភ្នំពេញ​ពីបទ​ប្រល័យ​ពូជសាសន៍។​
នួន ជា ដែល​គេ​ស្គាល់​ថា​ ជា​បងធំ​ទី២​ នៅ​ក្នុង​សវនាការ​៤​ថ្ងៃ​ក្នុង​តុលាការ​គាំទ្រ​ដោយ​អ.ស.ប.​នៅ​ទីក្រុង​ភ្នំពេញ​ពីបទ​ប្រល័យ​ពូជសាសន៍។​

លោក ប៊ូ ម៉េង អ្នក​រួច​ជីវិត​ពី​គុកទួលស្លែង​ បួងសួង​ថា៖

«ខ្ញុំ​នឹងប្រឈម​មុខ​នឹងពួកអស់​នេះ​ ដើម្បីរក​យុត្តិធម៌​ជូន​បងប្អូនដែល​បាន​បាត់បង់​ជីវិតនៅ​ទីនេះ​»។

ហើយលោក​ ជុំ ម៉ី បន្ថែម​ថា៖

«សូម​ឲ្យ​អ្នក​បាត់បង់​ជីវិត​នៅ​ទីនេះ​ទាំងអស់​ហ្នឹង ជួយ​ជំរុញ​សាលាក្តីឲ្យ​បាន​កាត់ទោស ប៉ុន្មាននាក់ហ្នឹង​ឆាប់ៗ​»។

នួន ជា​ មាន​អំណាច​បំផុត​ទី២​បន្ទាប់ពី​ប៉ុល ពត​ ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ។

ឥឡូវនេះ​បុរស​ដែល​គេ​ស្គាល់​ថា​ ជា​បងធំ​ទី២​ ហើយ​នឹង​មេ​ដឹកនាំ​បី​នាក់​ទៀត​នៃ​របប​ឃោរឃៅ​របស់​ខ្មែរក្រហម​ បាន​ឡើង​សវនាការ​៤ថ្ងៃ​ក្នុង​តុលាការ​គាំទ្រ​ដោយ​អ.ស.ប.​នៅ​ទីក្រុង​ភ្នំពេញ​ពីបទ​ប្រល័យ​ពូជសាសន៍។

សំណុំ​រឿង​ដែល​អូស​បន្លាយ​ច្រើន​ឆ្នាំ​មក​ហើយ​នេះ ​គឺ​ជា​ព័ត៌មាន​សំខាន់​សម្រាប់​បណ្តាញ​ព័ត៌មាន​នានា។ ​អំឡុងពេល​ខ្មែរ​ក្រហម​កាន់​អំណាច​ពីឆ្នាំ​១៩៧៥​ដល់​១៩៧៩​ ជនជាតិ​ខ្មែរ​ប្រមាណ​១៧០០០០០​នាក់​បាន​ស្លាប់។

តុលាការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង ​ជាពិសេស​សម្រាប់​កាត់ទោស​ខ្មែរក្រហម។ ​ក្នុង​សវនាការ​បួនថ្ងៃ​នោះ​ មេធាវី​ចុងចោទ​ម្នាក់​បាន​ព្រលយ​ពាក្យ​ចោទ​ប្រកាន់​អំពី​ការ​លម្អៀង។

«ខ្ញុំ​សំណូមពរ​កុំ​យក​តុលាការ​នេះ​ជា​កន្លែង​សងសឹក។​ ខ្ញុំ​សូម​ឲ្យ​តុលាការ​គោរព​ច្បាប់។​ បើ​នរណា​ខុស នរណា​ត្រូវ​ឲ្យ​តាម​ហ្នឹង​ទៅ​សូម​អរគុណ»។

តែ​លោកព្រះរាជអាជ្ញា​ អេនឌ្រូ ខេលី (Andew Cayley)​ អះអាង​ថា​ សវនាការ​នេះ​ដំណើរការ​ដោយ​យុត្តិធម៌។

«តាម​បទពិសោធន៍​របស់ខ្ញុំ​ក្នុង​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ ខ្ញុំ​ចាត់​ទុក​ថា ​សវនាការ​នេះ​ដំណើរ​ការ​ដោយ​ជោគជ័យ​ និង​យុត្តិធម៌​បំផុត​តាំង​ពី​ដំបូង​មក»។

ក្រៅពី​នួន​ ជា​មាន​មេ​ដឹកនាំ​ខ្មែរក្រហម​ផ្សេង​ទៀត​គឺ​ ខៀវ សំផន​ អតីត​ប្រមុខ​រដ្ឋ​ អៀង សារី អតីត​រដ្ឋមន្ត្រី្ត​ការបរទេស​ និង​ប្រពន្ធ​របស់​គាត់​គឺអៀង ធីរិទ្ធ​ អតីត​រដ្ឋមន្ត្រី្ត​សង្គម​កិច្ច ​ក៏ត្រូវ​កាត់​ទោស​ដែរ។

ក្នុង​សវនាការ​នេះ​មាន​អ្នក​ចូលរួម​ច្រើនរយ​នាក់​ ដូចជា​ជនរ​ងគ្រោះ​ អ្នករួច​ជីវិតពី​គុក​និង​ជំរំមរណៈ​របស់របប​នេះ​ បាន​ចូលរួម​ស្តាប់៕

ប្រែសម្រួល​ដោយ ពិន ស៊ីសុវណ្ណ

XS
SM
MD
LG