ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុវជន​ទាមទារ​តម្លាភាព​ក្នុង​និស្សារណកម្ម​ប្រេង​ឧស្ម័ន


លោក ​ជាម​ យៀម​ ប្រធាន​គណកម្មាធិការ​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​ធនាគារ​ និង​សវនកម្ម​នៃ​រដ្ឋសភា ​បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​​កន្លង​ទៅ​នេះ​ថា​ ប្រសិន​បើ​ពុំមាន​អ្វី​ប្រែប្រួល​ទេ ​កម្ពុជា​នឹង​ទទួល​បាន​​ប្រេង​ជា​លើក​ដំបូង​ពី​ធនធាន​ធម្មជាតិ​នៅ​វេលា​ម៉ោង ​១២​ ថ្
លោក ​ជាម​ យៀម​ ប្រធាន​គណកម្មាធិការ​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​ធនាគារ​ និង​សវនកម្ម​នៃ​រដ្ឋសភា ​បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​​កន្លង​ទៅ​នេះ​ថា​ ប្រសិន​បើ​ពុំមាន​អ្វី​ប្រែប្រួល​ទេ ​កម្ពុជា​នឹង​ទទួល​បាន​​ប្រេង​ជា​លើក​ដំបូង​ពី​ធនធាន​ធម្មជាតិ​នៅ​វេលា​ម៉ោង ​១២​ ថ្

ថ្លែង​នៅ​ក្នុង​វេទិកា​ប្រេង​ និង​ឧស្ម័ន​ ដែល​រៀបចំ​ឡើង​ដោយ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ លោក ​ជាម​ យៀម​ ប្រធាន​គណកម្មាធិការ​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​ធនាគារ​ និង​សវនកម្ម​នៃ​រដ្ឋសភា ​បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​ ប្រសិន​បើ​ពុំមាន​អ្វី​ប្រែប្រួល​ទេ ​កម្ពុជា​នឹង​ទទួល​បានប្រេង​ជា​លើក​ដំបូង​ពី​ធនធាន​ធម្មជាតិ​នៅ​វេលា​ម៉ោង​១២​ ថ្ងៃ​ទី​១២​ ខែ​១២​ ឆ្នាំ​២០១២។

លោក​ ជាម ​យៀម ​បាន​បញ្ជាក់​ថា​ នេះ​គឺ​ជា​ឱកាស​មាស​សម្រាប់​ធានា​កំណើន​សេដ្ឋកិច្ច​ និង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ឲ្យ​កាន់​តែ​មាន​ចំនួន​ច្រើន​ថែមទៀត​ បង្កើន​សមធម៌​ និង​ពង្រឹង​សមត្ថភាព​នៅ​កម្ពុជា។

«មិន​ទាន់​ច្នៃ​ទៅ​ជា​មាស​ប្រើប្រាស់លក់​នៅ​លើ​ទីផ្សារ​បាន​នៅ​ឡើយ​ទេ។​ អ្នក​ណា​ដែល​ត្រូវ​ច្នៃ​ប្រឌិត​ ថ្ម​ឲ្យ​ក្លាយ​ទៅ​ជា​មាស​ គឺ​ក្មួយៗ​តួនាទី​ភារកិច្ច​នេះ។​ យើង​ត្រូវ​តែ​បញ្ចេញ​កាតព្វកិច្ច​របស់​យើង​ តួនាទី​របស់​យើង​ជូន​ដល់​មាតុភូមិ ​ក្មួយៗ​ទាំង​អស់​ដែល​ជា​ម្ចាស់​អំណាច​ម្ចាស់​ប្រទេស»។

កម្មវិធី​អភិវឌ្ឍន៍​យុវជន​បាន​រៀបចំ​វេទិកា​ប្រេង​ និង​ឧស្ម័ន​ចំនួន​មួយ​ថ្ងៃ​ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កម្ពុជា​ ដែល​មាន​និស្សិត​ភាគ​ច្រើន​ជា​យុវជន​ បាន​ចូលរួម​ប្រមាណ​ជាង​ប្រាំរយ​នាក់។

លោក​ ជាង ​សុខា ​នាយក​ប្រិតបត្តិ​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​យុវជន​ បាន​មាន​ប្រសាសន៍​ថា​ វិស័យ​ប្រេងកាត​ និង​ឧស្ម័ន​គឺ​វិស័យ​ថ្មី​មួយ។ ​ដូច្នេះ ​យុវជន​មិន​បាន​ដឹង​ឲ្យ​បាន​ស៊ី​ជម្រៅ​ទេ។​ លោក​បាន​មាន​ប្រសាសន៍​ថា​ កា​រៀបចំ​វេទិកា​នេះ​គឺ​ដើម្បី​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​ច្រើន​ដល់​យុវជន​ ដើម្បី​ឲ្យ​យុវជន​ប្រើប្រាស់​ព័ត៌មាន​ទាំងនេះ​ធ្វើ​ការ​ផ្សព្វផ្សាយ​ដល់​សាធារណជន​ឲ្យ​បាន​ទូលំទូលាយ​ និង​ដើម្បី​រៀបចំ​ឲ្យ​មាន​ឱកាស​ធ្វើ​ការ​សាកសួរ​នឹង​លើក​ឡើង​នូវ​កង្វល់​យុវជន​ឲ្យ​បាន​ច្រើន។

«នៅ​ក្នុង​បរិបទ​កម្ពុជា​យើង​ទាក់ទង​នឹង​ការ​ចូលរួម​របស់​ការងារ​យុវជន។​ យើង​ឃើញ​ថា មាន​លក្ខណៈ​ចង្អៀត​បន្តិច​ ជាពិសេស​ទាក់ទង​នឹង​វិស័យ​និស្សារណកម្ម​ឧស្សាហកម្ម​នេះ។​ មូលហេតុ​គឺ​វា​ទាក់ទង​នឹង​ការខ្វះ​ព័ត៌មាន។ ​ដូច្នេះ​ហើយ ​ការចូលរួម​របស់​ពួក​គាត់​ដ៏​សំខាន់​ណាស់។ ​ទី​១គឺ​គាត់​ចូលរួម​ក្នុង​ការប្រមូល​ព័ត៌មាន​ដែល​ទាក់ទង​នឹង​រឿង​ហ្នឹង​ ហើយ​ធ្វើ​ការផ្សព្វផ្សាយ»។

យុវជន ​ថន ​សុភារ៉ា ​អាយុ​២២​ឆ្នាំ ​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​បាន​និយាយ​ថា ​ដើម្បី​ឲ្យ​ប្រទេស​មាន​ការ​រីក​ចម្រើន​ក្នុង​នាម​យុវជន​ត្រូវ​តែ​តាមដាន​អំពី​បញ្ហា​ប្រេង​ និង​ឧស្ម័ន​ឲ្យ​ជាប់​ជា​ប្រចាំ។

«គឺខ្ញុំ​ចង់​ដឹង​ អំពី​តួនាទី​របស់​យុវជន ​អំពី​តម្លាភាព​ អំពី​ចំណូល​ធនធាន​នៅ​កម្ពុជា​យើង​ហ្នឹង​ មាន​កម្រិត​ណា។​ តើ​យើង​ដើរ​ដល់​កន្លែងណា​ហើយ?​ តើ​វា​ទាក់ទង​នឹង​ចំណុច​មួយ​ទៀត​នៅ​ពេល​ដែល​កម្ពុជា​យើង​ជិត​ឈាន​ដល់​ ការ​ទាញ​យក​ប្រេង​ ដែល​ចេញ​ពី​ដី​មក​វិញ?​ តើ​វា​បាន​ដំណើរការ​ដល់​ណា​ហើយ?​ តើ​ការគ្រប់គ្រង​ចំណូល​ធនធាន​ហ្នឹង​ដើរ​ដល់​កម្រិត​ណា​ដែរ?»។

កញ្ញា​ ស៊ឹង ​វាចា​ អាយុ​២១​ឆ្នាំ ​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ភ្នំពេញ ​បាន​និយាយ​ថា​ បញ្ហា​វិស័យ​ប្រេង​និង​ឧស្ម័ន​ យុវជន​កម្ពុជា​មិន​សូវ​ជា​យល់​ដឹង​ប៉ុន្មាន​ទេ។ ​កញ្ញា​បាន​បញ្ជាក់​ទៀត​ថា​ យើង​ចង់​ឲ្យ​រដ្ឋាភិបាល​គ្រប់គ្រង​លើ​វិស័យ​ចំណូល​ប្រេង​ និង​ឧស្ម័ន​ឲ្យ​បាន​ល្អ​ប្រសើរ​ដើម្បី​កាត់​បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ។

«ព្រោះ​អី​ ជា​រឿង​របស់​ប្រទេស​ជាតិ​យើង​ ហើយ​ក្នុង​នាម​យើង​ជាយុវជន​ ជា​ម្ចាស់​អំណាច​របស់​ប្រទេស​ជាតិ​ដែរ​បង យ៉ាង​ហោច​ណាស់ ​យើង​ដឹង​ព័ត៌មាន​ហ្នឹង​ដើម្បី​ត្រៀម​ខ្លួន​យើង ​ដើម្បី​រៀប​ចំ​ខ្លួន​យើង​ទទួល​អ្វី​ទាំង​អស់​ហ្នឹង​ ហើយ​ជៀសវាង​បណ្តាសា​ធនធាន​ដែរ​បង»។

អាជ្ញាធរ​ជាតិ​ប្រេង​កាត​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា ​កម្ពុជា​មាន​តំបន់​ប្រេងកាត​នៅ​បាត​សមុទ្រ​ចំនួន​ប្រាំមួយ​កន្លែងពី​តំបន់​ A ​រហូត​ដល់​តំបន់​ F​ និង​តំបន់​ត្រួត​ស៊ី​គ្នា​ជា​មួយ​ថៃ។ ​ក្រៅ​ពី​នោះ ​កម្ពុជា ​មាន​ប្រេង​កាត ​និង​ឧស្ម័ន​ដែល​កំពុង​សិក្សា​ស្រាវជ្រាវ​នៅ​ឡើយ​នៅ​តំបន់​បឹង​ទន្លេសាប។

ដើម្បី​កសាង​ទំនុក​ចិត្ត​វិនិយោគគិន​លើ​ផ្នែក​អភិបាលកិច្ច​ និង​ផ្នៃក​គតិយុត្តិ​ កម្ពុជា​បាន​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ចំនួន​ពីរ​គឺ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត​ និង​ឧស្ម័ន​ និង​សេចក្តី​ព្រាង​ច្បាប់​លើ​ការយក​ពន្ធ​ប្រាក់​ចំណូល​ប្រេងកាត​ និង​ឧស្ម័ន​ដែល​កំពុង​ឋិត​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៅ​ឡើយ៕

XS
SM
MD
LG