ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ឧក្រិដ្ឋ​កម្ម​​សង្គ្រាម​កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​គាប​សង្កត់​បន្ទាប់​ពី​ចៅ​ក្រម​លាចេញ​ពី​តំណែង


Laurent Kasper-Ansermet ​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​​អន្តរជាតិ​​
Laurent Kasper-Ansermet ​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​​អន្តរជាតិ​​

អ្នក​សង្កេត​ការណ៍ដែល​តាម​ដាន​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាមខ្មែរ​ក្រហម​នៃ​ប្រទេសកម្ពុជា និយាយ​ថា​ ការលាចេញ​ពី​តំណែងរបស់​ចៅ​ក្រម​ដ៏​សំខាន់​ម្នាក់នៅ​សប្តាហ៍​នេះបន្ទាប់​ពីបាន​បំពេញ​ការងារ​តែ​រយៈពេល​៤​ខែ​គត់ អាចនឹងប្រថុយ​ប្រថាន​ធ្វើ​ឲ្យ​បាត់​បង់​កេរ្តិ៍​ដំណែលរបស់​តុលាការ​ខ្លួន​ឯងហើយ​នឹង​លទ្ធភាព​នៃ​ការ​កាត់​ទោស​នា​ពេល​អនាគត។

តុលាការបាន​ជួប​ប្រទះ​នូវការ​សៅហ្មងដោយការ​ចោទ​ប្រកាន់​ពីការ​ជ្រៀត​ជ្រែក​ខាង​នយោបាយ​ពី​រដ្ឋាភិបាល​កម្ពុជាដែល​មាន​ប្រវត្តិ​ប្រឆាំងការ​ស៊ើប​អង្កេត​ថ្មីដល់ជន​សង្ស័យ​ខ្មែរ​ក្រហម។

ដោយ​មាន​ការ​លា​ចេញ​ពី​តំណែងរបស់​លោក​ Laurent Kasper-Ansermet ​សហ​ចៅ​ក្រម​ស៊ើប​អង្កេតអន្តរជាតិកាល​ពី​ថ្ងៃ​ច័ន្ទ​ អ្នក​សង្កេតការណ៍​ច្បាប់​ និយាយ​ថា​អង្គការ​សហ​ប្រជាជាតិ​ ត្រូវ​តែ​ចាត់​វិធានការដែល​ស្ទើរ​តែ​ហួស​ពេល​ទៅ​ហើយដើម្បី​ជួយ​ស្រោ​ចស្រង់​កេរ្តិ៍​ឈ្មោះរបស់​តុលាការ​កូន​កាត់​នេះ។ លោក​ស្រី​ Clair Duffy ជា​អ្នក​ឃ្លាំ​មើល​តុលាការ​នៅ​អង្គការ​គំនិត​ផ្តួចផ្តើម​សង្គម​យុត្តិធម៌​បើក​ចំហរ(OSJI)​បាន​បញ្ជាក់​ថា។

«បញ្ហា​នៅ​ត្រង់​នេះ​គឺ​ថា​តាម​ការណ៍​ពិត​អង្គការ​សហ​ប្រជាជាតិ ​មិន​បាន​ធ្វើ​អ្វីឲ្យ​ច្បាស់​លាស់​ដើម្បី​ឆ្លើយ​តប​ដល់​រដ្ឋាភិបាល​ដែល​បន្តព្យាយាម​ត្រួត​ត្រា​កិច្ចការ​របស់​តុលាការ​ទេ។ ​កាល​ពី​ឆ្នាំ​ទៅ​ យើង​បាន​សុំ​ម្តង​ហើយ​ម្តង​ទៀត​ឲ្យ​អង្គការ​សហ​ប្រជា​ជាតិធ្វើ​ការ​ស៊ើប​អង្កេត​ការ​ជ្រៀត​ជ្រែក​របស់​រដ្ឋាភិបាលនៅ​ក្នុង​តុលាការ​ហើយតុលាការ​នោះ​មិន​បាន​ធ្វើ​ទេ។ អ្វី​ទាំង​អស់​ដែល​យើង​បាន​ឃើញក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​គឺ​ថា​វិបត្តិ​នេះ​កំពុង​កាន់​តែ​ជ្រៅ​ទៅៗ»។

អ្នក​រិះ​គន់​ បាន​ចោទ​ប្រកាន់​ចៅក្រម​ Siegfried Blunk ​អ្នក​កាន់​តំណែង​មុន​របស់​លោក​ Kasper – Ansermet ថា​អសមត្ថភាព ដោយ​អះអាង​ថាលោក​បាន​ធ្វើ​ឲ្យ​ខូច​ដល់​ការ​ស៊ើប​អង្កេតក្នុង​រឿង​ក្តី​បន្ថែម​ដោយ​បន្ទន់​តាម​ការ​គាប​សង្កត់ពី​រដ្ឋាភិ​បាល។​លោក​ Blunk​ បាន​បដិសេធ​យ៉ាង​ខ្លាំង​ដល់​ការ​ចោទ​ប្រកាន់​ទាំង​នេះ ​ប៉ុន្តែ​នៅ​ពេល​ដែល​លោក​ចុះ​ចេញ​ពី​តំណែងនៅ​ខែ​តុលា​ លោក​និយាយ​ថា​ការ​បន្ត​ព្រមាន​ដោយ​ការអត្ថាធិប្បាយ​របស់​រដ្ឋាភិបាល​ប្រឆាំងរឿង​ក្តីនៅ​ថ្ងៃ​អនាគត​បាន​បញ្ឆេះ​ឲ្យ​មានការយល់​ឃើញ​ថា​មាន​ការ​ជ្រៀត​ជ្រែកខាង​នយោបាយ។

លោក​ Kasper-Ansermet​ដែល​ជំនួស​លោក​ Blunk បាន​ប្រកាស​ពី​គោល​បំណង​របស់​លោកដើម្បី​ស៊ើប​អង្កេតរឿង​ក្តី​ទាំង​នេះ​ ដោយ​បាន​ធ្វើ​ឲ្យលោក​មាន​ជម្លោះជាមួយ​ចៅ​ក្រម​យូ​ ប៊ុន​ឡេង​ សមភាគី​កម្ពុជា​របស់​លោក។ លោក​ទាំង​២​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ប្រឆាំង​គ្នា​ទៅ​វិញ​ទៅមកយ៉ាង​ច្រើនតាម​រយៈ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ដោយ​លោក​ប៊ុន​ឡេង​និងរដ្ឋាភិបាល​កម្ពុជា​ បាន​បដិសេធ​មិន​ទួល​ស្គាល់​ពី​អំណាច​របស់​លោក​ Kasper-Ansermet​ទៀត​ផង។

នៅ​ក្នុង​លិខិតលាចេញ​ពី​តំណែង​របស់​លោក​ លោក​ Kasper-Ansermet ​បាន​មាន​ប្រសាសន៍​ថា លោក​ នឹង​បន្ត​តួនាទី​របស់​លោករហូត​ដល់​ដើម​ខែ​ឧសភា។ លោកស្រី​ Duffy ​អ្នក​ឃ្លាំ​មើល​តុលាការ​ មាន​ប្រសាសន៍​ថាចៅក្រម​ គួតែប្រើ​ប្រាស់ពេល​វេលា​ដើម្បី​ផ្សាយពីសកម្មភាព​ដែល​លោក​បាន​ធ្វើ​ក្នុង​ឋានៈ​ជា​ចៅ​ក្រម​ស៊ើប​អង្កេត​នោះ។

«តើ​ប្រភេទ​នៃ​ការ​ស៊ើប​អង្កេត​អ្វី​ដែល​លោក​អាច​ធ្វើហើយ​នៅ​ត្រង់​ណា​ដែលនៅ​មានគម្លាតនៅ​ឡើយ​នោះ។ ការណ៍​នេះ​ មាន​ន័យ​ថា​បើ​ នរណា​ម្នាក់​ ​មកកាន់​តំណែងរបស់​លោក​ ពួកគេ​ អាច​បន្ត​ស៊ើប​អង្កេត​រឿង​ក្តី​នេះ​ហើយ​ពួកគេ​នឹង​ដឹង​យ៉ាង​ពិត​ប្រាកដ​ពី​បញ្ហា​នៃ​រឿង​ក្តី​នេះ»។

ការ​លា​ចេញ​ពី​តំណែង​របស់លោក​ Kasper-Ansermet បាន​ធ្វើ​ឲ្យ​មាន​ការ​មន្ទិល​សង្ស័យ​កាន់​តែ​ច្រើន​ឡើង​ពី​ចំណាត់​ការ​ឆ្ពោះ​ទៅ​កាន់​ការ​កាត់​ទោសបន្ថែម​ជា​ក្រុមដែល​គេ​ដឹង​ថា​រឿង​ក្តី​003​និង​004។ ប៉ុន្តែ​ រឿង​ក្តី​ 002 ​ពាក់​ព័ន្ធ​នឹង​ការ​កាត់​ទោសអតីត​មេដឹកនាំ​ខ្មែរ​ក្រហមជាន់​ខ្ពស់​៣​រូប ​កំពុងបន្ត​ធ្វើ​នៅ​សប្តាហ៍​នេះ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ៕

ប្រែ​សម្រួលដោយ​ ជឹង​ ប៉ូជីន

XS
SM
MD
LG