ពិភពលោកត្រៀមប្រឈមផលប៉ះពាល់ ពេលលោក Trump ពិនិត្យសង្គ្រាមពាណិជ្ជកម្មឡើងវិញ
ប្រទេសនានាជុំវិញពិភពលោកកំពុងត្រៀមប្រឈមនឹងចលាចលផ្នែកសេដ្ឋកិច្ច នៅពេលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump គំរាមយកពន្ធគយច្រើន ជាពិសេសលើប្រទេសចិន។ ភាពមិនច្បាស់លាស់នេះបានធ្វើឱ្យរដ្ឋាភិបាលនិងអាជីវកម្មនានាជួបការលំបាកក្នុងការឆ្លើយតប។ លោក Bill Gallo នៃ VOA រាយការណ៍អំពីរឿងនេះពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្ដីប្រែសម្រួល៕