ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​ខ្មែរ​តវ៉ា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​សង្ឃឹមលើ​សម្ភាធ​ពីអន្តរជាតិ​ជាងមុន​រឿង​ស្តារ​ប្រជាធិបតេយ្យ​កម្ពុជា

ក្រុមអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក ស៊ុយ សេង ហុង និង​លោក រី គា ដឹកនាំការធ្វើការបាតុកម្មនៅមុខសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំឲ្យសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍ឲ្យមានការស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញនៅក្នុងប្រទេសកម្ពុជា​នៅ​ថ្ងៃ​ ១៩​ មករា ២០១៩។ (សុខ ខេមរា/VOA)

ក្រុម​បាតុករ​ខ្មែរ​មក​ពី​ប្រទេស​អាមេរិក ​កាណាដា ​និង​បារាំង ​ធ្វើ​បាតុកម្ម​នៅ​រដ្ឋធានី វ៉ាស៊ីនតោន​ដើម្បី​ទទូច​ឲ្យ​ស.រ.អា​ និង​សហគមន៍​អន្តរជាតិ​បន្ថែម​សម្ភាធ​លើ​រដ្ឋាភិ បាល​កម្ពុជា ​ដើម្បី​ស្តារ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ឡើងវិញ។​ ក្រុម​បាតុករ​ធ្វើការ​តវ៉ា​ប្រកប​ដោយក្តី​សង្ឃឹម​ខ្លាំង​ជាង​ពេល​មុនៗ​ នៅពេល​សហភាព​អឺរ៉ុប ដែល​បាន​ប្រកាស​យកពន្ធ​នោះ​កំពុង​ដំណើរការ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ ​«រាល់មុខ​ ទំនិញ​លើក លែង​សព្វាវុធ‍»​(EBA) ​ពី​ប្រទេស​កម្ពុជា​ ហើយ​សមាជិក​សភា​អាមេរិក ពីររូប​កំពុង​ធ្វើ​សេចក្តី​ស្នើ​«ច្បាប់​ពាណិជ្ជកម្ម​កម្ពុជា‍» ​ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​លើ ឋានៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​(GSP)​ ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ឱ្យ​កម្ពុជា​ជាថ្មី​កាលពី​ដើម​ឆ្នាំ​២០១៨។

ពលរដ្ឋ​ខ្មែរ ​និង​សកម្មជន​ មក​ពី​សហរដ្ឋ​អាមេរិក ​កាណាដា ​និង​ប្រទេស​បារាំង ជា​ច្រើន​រយ​នាក់​ បាន​ធ្វើ​បាតុកម្ម​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃសៅរ៍​ទី១៩​ ខែ​មករា​ ​ដើម្បី​ទាមទារ​ឲ្យ​សហរដ្ឋ​អាមេរិក​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ឲ្យស្តារ​ប្រជាធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ឡើង វិញ។

នៅមុខ​វិមាន​រដ្ឋសភា​និង​សេតវិមាន​ ក្រុម​បាតុករ​ទាមទារ​ជាច្រើន​ចំណុច​រួម​ទាំង​ឲ្យ មាន​ការ​ដោះលែង​លោក ​កឹម សុខា ​និងដាក់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​រំលាយ​ដំណើរការ​ឡើងវិញ ​ផ្តល់​តំណែង​ក្រុមប្រឹក្សា​ឃុំសង្កាត់​ បោះឆ្នោត​ឡើងវិញ ហើយនឹង​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់មន្ត្រី​សង្គ្រោះជាតិ​១១៨នាក់​ឡើងវិញ​ផងដែរ។

ក្រុម​ពលរដ្ឋ​ដែល​កាន់បដា​ ប្រដាប់​បំពង​សម្លេង​ បាន​ស្រែក​តវ៉ា​ម្តងម្នាក់ៗ ​ប្រឆាំង​នឹង រដ្ឋាភិបាល​កម្ពុជា​ ដែល​កើតចេញ​ពីការ​បោះឆ្នោត​មួយ​ ដែល​ក្រុម​បាតុករ​ចាត់​ទុកថា មិន​អាច​ទទួល​យក​បាន​ដោយសារ​តែគ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម។

លោក​ យ័ប គឹមទឹង ​ប្រធាន​ សមាគម​ខ្មែរអាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស​និង​ប្រជាធិប តេយ្យ​ ដែល​បាន​ចូលរួម​ធ្វើ​បាតុកម្ម​ផង​នោះ​ បាន​ថ្លែង​ថា​ការ​មិន​ធ្វើ​តាម​សហគមន៍ អន្តរជាតិ​រឿង​ស្តារ​ប្រជាធិបតេយ្យ​ ដូចជា​ការ​ដោះលែង​លោក​ កឹម សុខា ​បោះឆ្នោត ឡើងវិញ​ ហើយ​ឲ្យ​សង្គ្រោះជាតិ​ដំណើរការ​ឡើងវិញ​នោះ​ គឺនឹង​ត្រូវ​ប្រឈម​មុខ ជាមួយ​សម្ពាធ​ពី​អន្តរជាតិ។​

«បើ​មិន​អញ្ចឹងទេ​ អន្តរជាតិ​នឹង​កៀប​សង្កត់​លោក​ហ៊ុន សែន​ ហើយ​កុំ​បន្ទោស អន្តរជាតិ​កៀប​សង្កត់​លោក​ ហ៊ុន សែន ​អំពើ​ហ្នឹង​មកពី​លោក​ហ៊ុន សែន ​ធ្វើ​ផ្ទាល់ខ្លួន​របស់​គាត់ទេ‍»។

លោក យ័ប គឹមទឹង ប្រធាន សមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ចូលរួមបាតុកម្មនៅមុខវិមានរដ្ឋសភាអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំឲ្យសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍ឲ្យមានការស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ ២០១៩។ (សុខ ខេមរា/VOA)

លោក​ បាន​លើក​ឡើង​ប្រទេស​ក្រីក្រ​មួយ​ចំនួន​ដូចជា​វ៉េណេស៊ុយអេឡា​ ដែល​រង ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ ​បាន​ធ្វើ​ឲ្យ​ប្រទេស​ក្រីក្រ​ដោយសារ​តែ​មិនព្រម​ស្តារ​ប្រជា​ធិបតេយ្យ​និង​សិទ្ធិមនុស្ស។

លោក ​ឡុង រី ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​រំលាយ ​បាន​ថ្លែង​លើក ទឹកចិត្ត​បាតុករ​និង​រៀបរាប់​ពីការ​តស៊ូ​ទៅមុខ​ទាំងក្នុង​និង​ក្រៅ​ប្រទេស ​របស់ក្រុម ជំទាស់​ហើយនឹង​អន្តរាគមន៍​របស់​សហគមន៍​អន្តរជាតិ​ ក្នុងការ​ទាមទារ​ឲ្យមាន​ការ ដោះលែង​លោក​ កឹម សុខា​ បោះឆ្នោត​ឡើងវិញ ​ផ្តល់​តំណែង​ដល់​មន្ត្រី​សង្គ្រោះ​ជាតិ និង​ ធ្វើឲ្យ​រស់​ឡើងវិញ​នៅ​គណបក្ស​សង្គ្រោះ​ជាតិ។

«ដរាប​ណា​សង្គ្រោះ​ជាតិ ​រស់ឡើង​វិញ ​យើងនឹង​ប្រកួត​ប្រជែង ​សង្គ្រោះជាតិ​នឹង​ទៅ ដឹកនាំរដ្ឋ ​ដូចការ​គ្រោងទុក​ហើយ​បងប្អូន‍»។

រូបឯកសារ៖ លោក ឡុង រី (ស្តាំបង្អស់) អតីត​អ្នក​តំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ និងលោកកឹម សុខា (កណ្តាល)​ និងសមាជិកគណបក្សប្រឆាំងមួយចំនួនទៀត នៅពេលធ្វើសកម្មភាពឃោសនាយោបាយក្នុងអំឡុងពេលបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧។ (រូបថតដកស្រង់៖ ទំព័រហ្វេសប៊ុករបស់លោក Ry Long)

លោក ​ឈុំ សេរីសុខុម ​បាតុករ​មកពី​រដ្ឋន៍ខារ៉ូឡាញណា​ (North Carolina) ​បាន​ចូលរួម តវ៉ា​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ដោយ​ចង់​ឃើញ​រដ្ឋាភិបាល​អាមេរិក​ជំរុញ​ថែម​ទៀត រឿង​ប្រជាធិប​តេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

«ទី១​ គឺមក​ប្រាប់​ជា​ពិសេស​រដ្ឋាភិបាល​អាមេរិកាំង ​ដែល​យើង​ធ្វើ​បាតុកម្ម​នេះ ​នៅនឹង មុខ​វិមាន​រដ្ឋសភា​ (Capitol Hill)​ ចង់​ទាមទារ​៥​ចំណុច​ ក៏ប៉ុន្តែ​ខ្ញុំនិយាយ​តែមួយ​ចំណុច ទេ ​គឺចង់​ឲ្យ​ដោះលែង​លោក​កឹម សុខា​ ឲ្យរួច​ពី​ទោសពៃរ៍ ​កំហុស ​ឲ្យ​លោក​ចេញ​មក ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ‍»។

លោក ​សេរីសុខុម​ មាន​ជំនឿ​លើ​ក្រុម​ជំទាស់​ថា​អាចនឹង​មាន​ជោគជ័យ​បាន​ដោយ មាន​ការ​គាំទ្រ​ទាំងជាតិ​និង​អន្តរជាតិ ​បើពួក​គេ​សាមគ្គីគ្នា​រវាង​ខ្មែរ​និង​ខ្មែរ​ ជា​ពិសេស​ក្រុម​ប្រជាធិបតេយ្យ។

«ឲ្យតែ​ខ្មែរ​សាមគ្គី ​មហា​គ្រួសារ​ខ្មែរ​តែមួយ​ ១០០ ​ភាគរយ​ត្រូវតែ​បាន​សម្រេច ​ហើយ ជាតិ​ និង​អន្តរជាតិ​គេនឹង​មិននៅ​ស្ងៀម​ជា​ដាច់ខាត ​សំខាន់​បំផុត​គឺ​យើង​ជាម្ចាស់ ប្រទេស​ ជា​ប្រជាជន​លោហិត​តែមួយ​ សាមគ្គី​ជាធ្លុង​មួយ​ គឺអ្វីៗ​នឹង​ឯកភាព​ និង​បាន ការ​ផ្លាស់ប្តូរ‍»។

ឈុំ សេរីសុខុម មកពីរដ្ឋន៍ខារ៉ូឡាញណា ចូលរួមបាតុកម្មនៅមុខវិមានរដ្ឋសភាអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំឲ្យសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍ឲ្យមានការស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ ២០១៩។ (ចាប ចិត្រា/VOA)

អ្នកស្រី ​ភន ហម ​បាតុករ​មកពី​រដ្ឋ​ភេនស៊ីលវីនៀ​ចង់​ឃើញ​សម្ពាធ​ពី​ស.រ.អា.និង អ.ស.ប ​និង​សហគមន៍​អន្តរជាតិ​ថែមទៀត​ដើម្បី​ស្តារ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស នៅ​កម្ពុជា។

«ខ្ញុំចង់​ឃើញ​អង្គការ​សហ​ប្រជាជាតិ​ជួយ​ដាក់​សម្ពាធ​ ជាអី ​ឲ្យជួយ​ខ្មែរ​ហ្នឹង​ឲ្យ​បាន​រួច ផុតពី​ក្រញាំ​ដៃផង‍»។

ភន ហម មកពីរដ្ខភេនស៊ីលវីនៀ ចូលរួមបាតុកម្មនៅមុខវិមានរដ្ឋសភាអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំឲ្យសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍ឲ្យមានការស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ ២០១៩។ (ចាប ចិត្រា/VOA)

លោក ​អ៊ិន ខុម ​បាតុករ​មកពី​ប្រទេស​កាណាដា​ ប្តេជ្ញា​ជួយ​ទាមទារ​ឲ្យ​ទទួល​បាន ជោគជ័យ​ ទោះបី​ជា​សហគមន៍​អឺរ៉ុប​និង​ស.រ.អា. ​អន្តរាគមន៍​បាន​ជោគជ័យ​ឬ​មិន ជោគជ័យ​ក្តី។

«ថ្វីត្បិត​តែ​យើង​បាន​មក​រស់នៅ​កន្លែង​ទីនេះ ​បាន​សុខ​ស្រួល​ក៏ពិត​មែន ​តែ​យើង​មិន អាច​សម្លឹង​ឃើញ​មាតុភូមិ​របស់​យើង​ដែល​កំពុង​ជ្រេ​ទៅរក​ជ្រោះ​មរណៈ​បាន​ជា​ដាច់ ខាត។​ អីចឹង​យើង​ប្តេជ្ញាថា​ យើងនឹង​ធ្វើគ្រប់​បែបយ៉ាង​ទាំងអស់​ដើម្បី​ជាតិ​មាតុភូមិ របស់​ពួក​យើង‍»។

អុិន ខុម មកពីប្រទេសកាណាដា ចូលរួមបាតុកម្មនៅមុខវិមានរដ្ឋសភាអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំឲ្យសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍ឲ្យមានការស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ ២០១៩។ (ចាប ចិត្រា/VOA)

លោក​ ចង់​ឲ្យ​កម្ពុជា​ប្រែក្លាយ​ជា​ការ​រៀបចំ​ដឹកនាំ​ប្រទេស​តាម​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស មានការ​គោរព​សិទ្ធិមនុស្ស ​ប្រជាធិបេតយ្យ​ សេរីនិយម​ពហុបក្ស​ពិត​ប្រាកដ។

​អ្នកស្រី ​ជា ហ្គេចឡាង ​ពលរដ្ឋ​ខ្មែរ​នៅ​រដ្ឋ​កាលីហ្វ៍ញ៉ា​ទាមទារ​ឲ្យមាន​ការ​ស្តារ​ប្រជាធិប តេយ្យ ​ឡើងវិញ ​ការដោះ​លែង​លោក​ កឹម សុខា​ ផង​នោះ ​បាន​អះអាង​ពីក្តី​សង្ឃឹម​លើ សហគមន៍​អន្តរជាតិ។

«សម្រាប់​នាង​ខ្ញុំគឺ​១០០​ ភាគរយ​ហើយ​ពីព្រោះ​នេះ​គឺជា​សញ្ញា​វិជ្ជមាន ​សញ្ញា​អនុវត្តន៍ ដូច្នេះ​ពួកយើង​ទាំងអស់​គ្នា​គឺនឹង​បាន​ជោគជ័យ​នៅក្នុង​ពេល​ឆាប់ៗ ​ពីព្រោះ​សហគមន៍ អឺរ៉ុប​ សហរដ្ឋ​អាមេរិក​គេកំពុង​តែ​ដំណើរការ​ អញ្ចឹង​មានន័យថា​គឺជា​អ្វី​ដែល​យើង ត្រូវការ ​ដូច្នេះ​បងប្អូន​ទាំងអស់​គ្នា​ យើងនឹង​បាន​ជោគជ័យ​នៅក្នុង​ពេល​ខាងមុខ​នេះ‍»។

ជា ហ្គេចឡាង ពលរដ្ឋខ្មែរនៅរដ្ឋកាលីហ្វ៍ញ៉ា ចូលរួមបាតុកម្មនៅមុខវិមានរដ្ឋសភាអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំឲ្យសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍ឲ្យមានការស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ ២០១៩។ (ចាប ចិត្រា/VOA)

ក្តី​រំពឹង​របស់​ក្រុម​បាតុករ​ឡើង​ខ្ពស់​ដូច្នេះ​ កើត​ឡើង​ក្រោយ​ពេល ​សហភាព​អឺរ៉ុប​ដែល ទើប​សម្រេច​កំណត់​យកពន្ធ​អង្ករ​កម្ពុជា​ផង​ហើយ​ក៏កំពុង​តែ​ដំណើរការ​ដក​ឋានៈ​អនុ​គ្រោះពន្ធ​«រាល់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍(EBA)​»​ ពី​ប្រទេស​កម្ពុជា​ផង។​បន្ថែម​លើនេះ​ទៀត​ព្រឹទ្ធសភា​ស.រ.អា.​ចំនួន​ពីររូប​ គឺលោក ​ថេត គ្រូ​(Ted Cruz)​ នៃ​គណបក្ស សាធារណរដ្ឋ​ មកពី​រដ្ឋតិចសាស់ ​និង​ លោក​គ្រីស ឃូន ​(Chris Coons) ​សមាជិក ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាធិប​តេយ្យ​មកពី​រដ្ឋ​ឌែលឡាវែ​បានស្នើ​«ច្បាប់​ពាណិជ្ជកម្ម កម្ពុជា‍»​ ដើម្បី​តម្រូវ​ឱ្យ​រដ្ឋបាល​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ​ធ្វើការ​ពិនិត្យ​មើល ឡើងវិញ​លើឋានៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធទូទៅ​(GSP) ​ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ឱ្យ កម្ពុជា​ជាថ្មី​កាលពី​ដើមឆ្នាំ​២០១៨។

ទោះជា​ក្រុម​បាតុករ ​អំពាវនាវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ធ្វើតាម​ការ​ទាមទារ របស់​សហគមន៍​អន្តរជាតិ​ ដូចជា​ស.រ.អា.​និង​ សហភាព​អឺរ៉ុប​ទាក់ទង​នឹង​ការ​ស្តារ ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ពិតប្រាកដ​ ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​ក្តី ​តែ​លោក​នាយក រដ្ឋមន្ត្រី​ហ៊ុន សែន​ ប្រកាស​ជារឿយៗ​ថា​លោកមិនអាច​យក​អធិបតេយ្យ​ភាព​កម្ពុជា ដូរនឹង​ជំនួយ​បានទេ។

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG