ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ជំទាស់​ប្រុងប្រៀប​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​ជា​សកល​ឆ្នាំ​២០១៣


លោក សម រង្ស៊ី​ និង លោក កឹម សុខា ផ្តល់​បទ​សម្ភាសន៍​ជាមួយ​លោក សុខ ខេមរា នៃ​វីអូអេ ក្នុង​អំឡុង​ពេល​លោក​ទាំង​ពីរ​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​សប្តាហ៍​នេះ។
លោក សម រង្ស៊ី​ និង លោក កឹម សុខា ផ្តល់​បទ​សម្ភាសន៍​ជាមួយ​លោក សុខ ខេមរា នៃ​វីអូអេ ក្នុង​អំឡុង​ពេល​លោក​ទាំង​ពីរ​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​សប្តាហ៍​នេះ។
ស្តាប់​ការ​ប្រសាសន៍​របស់​លោក​ រង្ស៊ី៖

វ៉ាស៊ីនតោន៖ មេដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​ សម រង្ស៉ី​ និង​លោក​នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​គ្រប់គ្រង​ប្រទេស​ បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​បញ្ហា​រឿង​វិវាទ​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។ ​ភាគី​ទាំង​ពីរ​បាន​បង្ហាញ​ពី​ការ​យក​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​ ជា​អំណះអំណាង​ក្នុង​បញ្ជាក់​ថា​ តើ​មាន​ការ​បាត់បង់​ទឹកដី​មែន​ឬ​មិនមែន។

ថ្លែង​នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ​ពេល​លោក​ជា​ភ្ញៀវ​ក្នុង​កម្មវិធី​នេះ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ លោក​ សម រង្ស៉ី​ដែល​កំពុង​និរទេស​ខ្លួន​ដោយសារ​ការ​ដក​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ខេត្ត​ស្វាយរៀង​កាល​ពី​ចុង​ឆ្នាំ​២០០៩​ បាន​អះអាង​ថា៖

«ឥឡូវ​បើ​សិន​ជា​លោក​ ហ៊ុន សែន ថា​ យក​ប្រជារាស្ត្រ​ធ្វើ​ជា​អាជ្ញាកណ្តាល​ សុំ​ឲ្យ​ បើក​សិទ្ធិ​ឲ្យ​តំបន់​ហ្នឹង​ឲ្យ​ចំហរ​ ឲ្យ​ទូលាយ​ ធានា​សេរីភាព​ ធានា​សុវត្ថិភាព​ដល់​អ្នក​ដែល​ចង់​ទៅ​មើល​សភាពការណ៍​ជាក់ស្តែង​ សូម​អរគុណ​ទុក​ជា​មុន»។

លោក​ សម រង្ស៉ី​ បាន​ថ្លែង​ដូច្នេះ​ ដោយ​បាន​ច្រាន​ចោល​ការ​បកស្រាយ​របស់លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ រយៈពេល​៥​ម៉ោង​ក្នុង​រដ្ឋសភា ​ដោយ​ការពារ​រដ្ឋាភិបាល​របស់​លោក​ពី​ការ​ចោទប្រកាន់​នានា​ពី​គណបក្ស​ជំទាស់​ទាក់ទង​នឹង​ការ​បាត់បង់​ទឹកដី៕
XS
SM
MD
LG