ស្ថានកុងស៊ុលកិត្តិយសរបស់កម្ពុជាប្រចាំនៅទីក្រុងឡុងប៊ិច (Long Beach) រដ្ឋCalifornia នៃសហរដ្ឋអាមេរិក បានប្រារព្ធពិធីបុណ្យឯករាជ្យជាតិរបស់ប្រទេសកម្ពុជាជាលើកដំបូងបំផុត ដែលនៅក្នុងឆ្នាំនេះជាខួបអនុស្សាវរីយ៍លើកទី៦២ឆ្នាំនៃឯករាជ្យខ្មែរ។ លោក ម៉ែន គឹមសេង នៃ VOA បានទៅចូលរួមក្នុងកម្មវិធីនោះ ដើម្បីយកព័ត៌មាននិងផ្តិតយករូបភាពមួយចំនួន។
កម្រងរូបភាពVOA៖ មន្ត្រីកម្ពុជានៅក្រុងឡុងប៊ិច ប្រារព្ធបុណ្យឯករាជ្យជាតិខ្មែរជាលើកដំបូង

១
ស្រ្តីខ្មែរឈរនៅក្បែរផ្ទាំងបដាដែលផ្សព្វផ្សាយអំពីទេសចរណ៍នៅប្រទេសកម្ពុជា។ (ម៉ែន គឹមសេង/VOA)

២
អគ្គកុងស៊ុលកិត្តិយស លោក គីម ឆាហួត (ទី៤ ពីឆ្វេង) ឈរថតជាមួយអ្នកដទៃទៀតដែលចូលរួមនៅក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍បុណ្យឯករាជ្យជាតិរបស់ប្រទេសកម្ពុជាដែលបានធ្វើឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងទីក្រុង ឡុងប៊ិច រដ្ឋCalifornia។ (ម៉ែន គឹមសេង/VOA)

៣
ប្រធានគណៈប្រតិភូយុវជនជាន់ខ្ពស់ ពីប្រទេសកម្ពុជាលោក ម៉ឹង ពន្លក (ពាក់អាវពណ៌ខៀវ)និងលោកឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក លោក ជុំ ប៊ុនរ៉ុង (ស្តាំ) ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍បុណ្យឯករាជ្យជាតិដែលបានធ្វើឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងទីក្រុង Long Beach រដ្ឋCalifornia។ (ម៉ែន គឹមសេង/VOA)

៤
ការរាំរបាំប្រពៃណីខ្មែរនៅក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍បុណ្យឯករាជ្យជាតិដែលបានធ្វើឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងទីក្រុង Long Beach រដ្ឋCalifornia។ (ម៉ែន គឹមសេង/VOA)

៥
ភ្ញៀវចូលរួមនៅក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍បុណ្យឯករាជ្យជាតិដែលបានធ្វើឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងទីក្រុង Long Beach រដ្ឋCalifornia។ (ម៉ែន គឹមសេង/VOA)