ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិធី​បុណ្យ​អុំ​ទូក​នៅ​ទី​ក្រុង​ឡូវែល​មាន​បង្ហាញ​ក្បាច់​ប្រដាល់​ខ្មែរ


ការ​បង្ហាញ​ក្បាច់គុន​ខ្មែរ​ដោយ​សុវត្ថិភាព​នេះ​គឺជា​ផ្នែក​មួយនៃ​កម្មវិធី​សម្តែង​លើ​ឆាក​ ឆ្លាស់គ្នា​ជាមួយ​របាំ​  ចម្រៀង​តាម​ប្រពៃណី​ជនជាតិអាមេរិកាំង​ដើម​កំណើត​ស៊ីអគ្នេយ៍​ ចម្រៀង​សម័យ​ និង​Hip Hop ​របស់អាមេរិកាំង​សម័យ​ថ្មី។
ការ​បង្ហាញ​ក្បាច់គុន​ខ្មែរ​ដោយ​សុវត្ថិភាព​នេះ​គឺជា​ផ្នែក​មួយនៃ​កម្មវិធី​សម្តែង​លើ​ឆាក​ ឆ្លាស់គ្នា​ជាមួយ​របាំ​  ចម្រៀង​តាម​ប្រពៃណី​ជនជាតិអាមេរិកាំង​ដើម​កំណើត​ស៊ីអគ្នេយ៍​ ចម្រៀង​សម័យ​ និង​Hip Hop ​របស់អាមេរិកាំង​សម័យ​ថ្មី។

នេះ​ជា​ការបង្ហាញ​ក្បាច់គុន​ខ្មែរ​ដោយ​សុវត្ថិភាព​ «Safe Boxing»​ អំឡុង​ពិធី​បុណ្យ​អុំទូក ​បណ្តែត​ប្រទីព​ ឬ​កន្ទោង​ ខួប​លើក​ទី​១៥​ នៅ​ទី​ក្រុង​ឡូវែល​ រដ្ឋ​ម៉ាស្សាឈូស៊ែត។

កីឡាករ​ដែល​ចេះ​ធ្វើ​ជា​ចាញ់​ប្រៀប​ ឬ​ធ្វើ​ជា​ដួល​ គឺ​ជា​អ្នក​ទទួល​បាន​សម្រែក​គាំទ្រ​ច្រើន​ក្នុង​ការបង្ហាញ​ក្បាច់​គុននេះ។​ រីឯ​កីឡាករ​ដែល​ជ្រុល​ដៃវាយ​ប៉ះ​លើ​ដៃគូ​សម្តែង​មិន​ត្រូវ​បាន​អ្នក​គាំទ្រ​អបអរ​សាទរ​ ដូច​ការ​ប្រកួត​ប្រដាល់​ទូទៅ​ទេ​ដែល​យក​ឈ្នះ​ចាញ់​ទេ។​ ការ​សម្តែង​នេះ​មាន​គោល​បំណង​សំខាន់​ដើម្បី​បង្ហាញ ​និង​រក្សា​កេរ្តិ៍​ដំណែល​ក្បាច់​គុន​ល្បុក្កតោខ្មែរ។

កុមារី​ Briteney ​ដែល​បាន​ហាត់​ប្រដាល់​តាមក្បាច់​គុន​ខ្មែរ​រយៈ​ពេល​៥​ខែ​មក​នេះ​និយាយ​ថា៖

«ខ្ញុំហាត់​ប្រដាល់​ដើម្បីឲ្យ​ខ្លួន​ខ្ញុំ​រឹងមាំ។ ​គាត់ជាគ្រូ​បង្ហាត់​ ហើយ​ជា​ឪពុក​របស់​ខ្ញុំ។ ​គាត់​ឈ្មោះ​នួន សុរិយា»។

រី​ឯ​កុមារី ​Enixia ​ដែល​ជាដៃគូរបស់​ Briteney ​ក៏​មាន​គោល​បំណង​ដូចគ្នា​ ដែរ​ក្នុង​ការហាត់​ប្រដាល់​នេះ។

«ខ្ញុំ​រៀន​ប្រដាល់​តាម​ក្បាច់​គុន​ខ្មែរ​ដើម្បី​ការពារ​ខ្លួន។​ខ្ញុំរៀនបាន​៥ខែ​ហើយ»។

លោក​នួន សូរិយា​ជា​កីឡាករ​ប្រដាល់​មកពី​ប្រទេស​កម្ពុជា​ និងបានមក​បង្ហាត់​ប្រដាល់​នៅ​ទីក្រុង​ Lowell​នេះ ​ជិត១​ឆ្នាំ​ហើយ។ ​លោក​និយាយថា​ លោក​មិន​មាន​កូន​ឋិតថេរ​ទេ​គឺ​មាន ​តែ​ប្រហែល​១០នាក់​ប៉ុណ្ណោះ។

លោក​និយាយថា៖ «ខ្ញុំ​មក​អាមេរិក​នេះ​ដើម្បី​បង្ហាត់​ក្បាច់​គុនខ្មែរ។​ខ្ញុំមក​១១​ខែ​ហើយ ហើយ​ជិត​ដល់​ពេល​ទៅវិញ​ហើយ»។

លោក​សូរិយា​ឲ្យ​ដឹង​ថា ​ចំណូល​ពី​ការ​បង្ហាត់​ប្រដាល់​នេះ​មិន​អាច​ទ្រទ្រង់​ជីវភាព​របស់​លោក​បាន​ទេ។ ​ លោកនិយាយថា «មិនបាន​ទេ​ ពីព្រោះ​ឥឡូវ​កូន​សិស្ស​តិចពេក។ ​ហើយ​យើង​ទើប​បើក​ថ្មី​ អញ្ចឹង​ទៅមិន​រួច​ទេ។ ជាឆ្នាំ​ក្រោយ​ប្រហែល​ជាអាច​សង្ឃឹម»។

ការ​បង្ហាញ​ក្បាច់គុន​ខ្មែរ​ដោយ​សុវត្ថិភាព​នេះ​គឺជា​ផ្នែក​មួយនៃ​កម្មវិធី​សម្តែង​លើ​ឆាក​ ឆ្លាស់គ្នា​ជាមួយ​របាំ​ ចម្រៀង​តាម​ប្រពៃណី​ជនជាតិអាមេរិកាំង​ដើម​កំណើត​ស៊ីអគ្នេយ៍​ ចម្រៀង​សម័យ​ និង​Hip Hop ​របស់អាមេរិកាំង​សម័យ​ថ្មី៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG