ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាពិធីបុណ្យប្រពៃណីដ៏សំខាន់មួយ ដែលប្រជាជនខ្មែរតែងតែរៀបចំទទួលទេវតាឆ្នាំថ្មីនៅឯគេហដ្ឋាន និងយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅឯវត្តអារាម ដើម្បីឧទ្ទិសកុសលដល់ជីដូនជីតា និងញាតិមិត្តដែលបានចែកឋានទៅ។ ក៏ប៉ុន្តែ ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ មានសភាពស្ងប់ស្ងាត់ជាងរាល់ឆ្នាំ ដោយសារមានការរីករាលដាលនៃជម្ងឺកូវីដ១៩ថ្មី។ កាលពីសប្តាហ៍មុនរដ្ឋាភិបាល បានសម្រេចលុបចោលការឈប់សម្រាកថ្ងៃចូលឆ្នាំខ្មែរ ដើម្បីបញ្ចៀសការធ្វើដំណើរទៅស្រុកកំណើត និងការជួបជុំគ្នាដែលអាចបង្កឲ្យមានការឆ្លងវីរុសកូរ៉ូណានៅក្នុងសហគមន៍។ ក្នុងវត្តអារាមមួយ នៅរាជធានីភ្នំពេញ មានការវាស់កំដៅ និងបាញ់ទឹកអាល់កុលលាងដៃ មុនពេលអនុញ្ញាតិឲ្យពុទ្ធបរិស័ទចូលក្នុងសាលាឆាន់វត្ត។
កម្រងរូបភាព VOA៖ ទិដ្ឋភាពមួយចំនួនក្នុងវត្តអារាម នាពិធីបុណ្យចូលឆ្នាំខ្មែរ ថ្ងៃទីមួយ

១
វត្តអារាមមួយ នៅរាជធានីភ្នំពេញ មានការវាស់កំដៅ និងបាញ់ទឹកអាល់កុលលាងដៃ មុនពេលអនុញ្ញាតិឲ្យពុទ្ធបរិស័ទចូលក្នុងវត្ត រាជធានីភ្នំពេញ នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/VOA)

២

៣

៤
ទិដ្ឋភាពទូទៅនៃពិធីបុណ្យចូលឆ្នាំខ្មែរថ្ងៃទីមួយ ឯវត្តអារាមមួយ រាជធានីភ្នំពេញ នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/VOA)

៥

៦

៧