របាំខ្មែរផ្សះផ្សាជនរងគ្រោះនៃការចាប់បង្ខំរៀបការរបស់ខ្មែរក្រហម
សិល្បៈអាចផ្លាស់ប្តូរពិភពលោកបាន។ សិល្បៈអាចបង្ហាញឱ្យយើងឃើញសម័យកាលក្នុងប្រវត្តិសាស្ត្រមួយ ហើយវាថែមទាំងអាចជួយព្យាបាលការឈឺចាប់និងការរងទុក្ខយ៉ាងខ្លាំង។ នេះហើយគឺជាអ្វីដែលអ្នករបាំខ្មែរអាមេរិកាំងម្នាក់កំពុងធ្វើ។ តាមរយៈរបាំ អ្នកស្រី សាភារ៉ូ ជាម សុភីលីន រៀបរ៉ាប់អំពីរឿងរ៉ាវនៃការចាប់បង្ខំអាពាហ៍ពិពាហ៍ក្នុងរបបខ្មែរក្រហម។ លោក ចាប ចិត្រា នៃ VOA រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។