សៀវភៅកំណត់ហេតុរបស់លោកជីវតាក្វាន់ អ្នកការទូតចិនក្នុងសម័យបុរាណម្នាក់ដែលបានរស់នៅរាជធានីអង្គរក្នុងឆ្នាំ១២៩៦ ត្រូវបានអ្នកសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រខ្មែរចាត់ទុកជាឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃបំផុតដែលជាឯកសារសំណេរដែលនៅសេសសល់ក្រៅអំពីផ្ទាំងសិលាចារឹក។ ឯកសារនេះត្រូវបានបកប្រែជាច្រើនភាសា ប៉ុន្តែអ្នកបកប្រែភាគច្រើនជាជនបស្ចឹមប្រទេស។ លោក អ៊ុក សូឡង់ (Uk Solang) ជាអ្នកស្រាវជ្រាវខ្មែរម្នាក់ដែលបច្ចុប្បន្នរស់នៅប្រទេសស្វ៊ីស អះអាងថា ការបកប្រែកន្លងមកនេះខ្វះខាតការយល់ដឹងអំពីគំនិតនិងវប្បធម៌របស់ជនជាតិខ្មែរនិងជនជាតិចិន។ លោកទើបបានបោះពុម្ភសៀវភៅបកប្រែកំណត់ហេតុនេះជាភាសាអង់គ្លេសដែលចំណងជើងថា A Record of Cambodia's Land & Customs។ លោកមានភរិយាជាជនជាតិចិន ហើយអះអាងថារួមគ្នាសៀវភៅរបស់លោកនិងភរិយាលោក មានសុក្រឹតភាពជាងសៀវភៅដែលបកប្រែពីមុនៗដោយអ្នកស្រាវជ្រាវជាជនបស្ចឹមប្រទេស។
នេះជាបទសម្ភាសន៍រវាងលោក សឹង សុផាត ពីវីអូអេខ្មែរ ជាមួយលោក អ៊ុក សូឡង់៖
ភាគទី១៖
ភាគទី២៖