កីឡាករកម្ពុជាចំនួន១៧០នាក់ នឹងចូលរួមប្រកួតក្នុងកីឡាស៊ីហ្គេមលើកទី២៩ ក្នុងប្រទេសម៉ាឡេស៊ី នាសប្តាហ៍ក្រោយ សម្រាប់ប្រកួតលើប្រភេទកីឡាចំនួន ២៤។ ការប្រកួតស៊ីហ្គេម ឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី កម្ពុជាទទួលបាន មេដាយសរុបចំនួន១៥ ក្នុងនោះមានមេដាយមាស១ ចំពោះ ប្រភេទកីឡាសីដក់ មេដាយប្រាក់៥ និងមេដាយសំរឹទ្ធ៩។ ខាងក្រោមនេះជាកម្រងរូបភាពនៃការហ្វឹកហាត់ និងត្រៀមខ្លួនរបស់កីឡាករកម្ពុជា សម្រាប់ការប្រកួតកីឡាស៊ីហ្គេម៖