ខ្មែរអាមេរិកាំងថាប៉ូលិសនឹងគោរពច្បាប់ជាងមុន ដោយការស្លាប់របស់លោកផ្លយផ្ទុះកំហឹងខ្លាំង
តំណាងពលរដ្ឋខ្មែរអាមេរិកាំងម្នាក់នៅក្នុងរដ្ឋមីនីសូតា សហរដ្ឋអាមេរិក គី លោក ចិន្តា សួ បានថ្លែងថាបាតុកម្មទូទាំងប្រទេស និងក្នុងប្រទេសមួយចំនួនទៀត ប្រឆាំងនឹងអំពើហិង្សារបស់ប៉ូលិស ដែលនាំឲ្យបុរសអាមេរិកាំងស្បែកខ្មៅម្នាក់ស្លាប់គឺជារឿងតវ៉ាដើម្បីឲ្យមានការកែទម្រង់ធំមួយ ហើយលោករំពឹងថាប៉ូលិសនឹងគោរពច្បាប់ជាងមុនផងហើយច្បាប់នានានឹងមានការកែប្រែល្អជាងមុនផងដែរ។ លោក សុខ ខេមរា នៃVOA ពីរដ្ឋធានីវ៉ាស៊ីនតោន បានជួបសម្ភាសន៍តាមទូរស័ព្ទជាមួយលោក ចិន្តា សួ ពីរដ្ឋមីនីសូតា។ សូមស្តាប់កិច្ចសម្ភាសន៍នេះដូចតទៅ៖