ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ប្រកាស​ទទួល​ជំនួយ​យោធា​គ្រប់យ៉ាង​ពី​បរទេស​តែ​សុំ​កុំដាក់​លក្ខខណ្ឌ


ប្រទេស​កម្ពុជា​បាន​ទទួល​ជំនួយ​យោធា​ពី​សហរដ្ឋ​អាមេរិក​និង​ប្រទេសចិន​ ដូច​ជា​ ការហ្វឹកហាត់​ជំនាញ​យោធា​ នាវា​ល្បាត​សមុទ្រ​ រថយន្ត​យោធា​ និង​ឯកសណ្ឋាន​យោធា។
ប្រទេស​កម្ពុជា​បាន​ទទួល​ជំនួយ​យោធា​ពី​សហរដ្ឋ​អាមេរិក​និង​ប្រទេសចិន​ ដូច​ជា​ ការហ្វឹកហាត់​ជំនាញ​យោធា​ នាវា​ល្បាត​សមុទ្រ​ រថយន្ត​យោធា​ និង​ឯកសណ្ឋាន​យោធា។

ប្រទេស​កម្ពុជា​បាន​ប្រកាស​ទទួលយក​ជំនួយ​យោធា​ដោយ​គ្មាន​លក្ខខណ្ឌ​ពី​បណ្តា​ប្រទេស​ផ្សេងៗ​សម្រាប់​យក​មក​ការពារ​ប្រទេស​ប្រឆាំង​នឹង​សត្រូវ​ឈ្លានពាន​ ខណៈ​ដែល​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក​បាន​ចាប់​ធ្វើ​សកម្មភាព​ផ្តល់​ជំនួយ​យោធា​ផ្នែក​ស៊ីវិល​នៅ​ខេត្តកោះកុង។

លោក​ ទៀ​ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា​ បាន​ថ្លែង​កាលពី​ថ្ងៃអង្គារ​នៅ​ក្នុង​សិក្ខា​សាលា​ថ្នាក់​ជាតិ​ស្តីពី​ការស្វែងយល់​អំពី​អនុសញ្ញា​អាវុធ​គីមីថា៖

«យើង​រក្សា​សិទ្ធិ​ទទួល​ជំនួយ​បរទេស​ជា​សម្ភារៈ​យោធា​ អាវុធ​ គ្រាប់រំសេវ​ ការហ្វឹកហ្វឺន​កងកម្លាំង​ប្រដាប់​អាវុធ​និង​ជំនួយ​ផ្សេងៗ​ទៀត​ដើម្បី​ការពារ​ខ្លួន​ ធានា​សណ្តាប់ធ្នាប់​ និង​សន្តិសុខ​សាធារណៈ​នៅ​ផ្ទៃ​ក្នុង​ប្រទេស»។

ប្រទេស​កម្ពុជា​បាន​ទទួល​ជំនួយ​យោធា​ពី​សហរដ្ឋ​អាមេរិក​និង​ប្រទេសចិន​ ដូច​ជា​ ការហ្វឹកហាត់​ជំនាញ​យោធា​ នាវា​ល្បាត​សមុទ្រ​ រថយន្ត​យោធា​ និង​ឯកសណ្ឋាន​យោធា។

សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ បាន​និយាយថា​កាល​ពី​ថ្ងៃ​ច័ន្ទ​ បុគ្គលិក​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក​បាន​ចាប់​ផ្តើម​សកម្មភាព​ផ្តល់​ជំនួយ​យោធា​ផ្នែក​ស៊ីវិល​នៅ​ខេត្តកោះកុង​ជាមួយ​សមភាគី​កម្ពុជា​ពី​កង​កម្លាំង​សន្តិសុខ​ ក្រុម​វិស្វកម្ម​ និង​ក្រុមគ្រូពេទ្យ​នៃ​ កងយោធពល​ខេមរៈភូមិន្ទ។

សេចក្តី​ថ្លែងការណ៍​នេះ​ បានបន្តថា​បេសកម្ម​រយៈពេល​មួយ​សប្តាហ៍​នេះ​ដែល​មាន​ឈ្មោះថា​«ប្រតិបត្តិការ​ទេវតា​តំបន់ប៉ាស៊ីហ្វិក​១១-១»​ គឺ​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​រួមគ្នា​ផ្នែក​ជំនួយ​មនុស្សធម៌​ដែល​មាន​ជា​បន្តបន្ទាប់​និង​ចូលរួម​ដោយ​អង្គភាព​យោធា​កម្ពុជា​ អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ និង​ក្រុមទ័ព​អាកាស​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក។

យ៉ាងណា​ក៏ដោយ​លោក​ ទៀ​ បាញ់​ បាន​បន្ថែម​ថា​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​គោលនយោបាយ​អព្យាក្រិត្យ​ មិន​ចូល​បក្សសម្ព័ន្ធ​ រួមរស់​ដោយ​សន្តិ​សហវិជ្ជមាន​ជាមួយ​ប្រទេស​ជិត​ខាង​ និង​ប្រទេស​ដទៃទៀត​ទាំង​អស់​នៅ​លើ​សកលលោក។

ក្រុម​គណបក្ស​ប្រឆាំង​នៅក្នុង​ប្រទេស​កម្ពុជា​ក៏​បញ្ជាក់​ពី​សិទ្ធិ​របស់​កម្ពុជា​ក្នុង​ការ​ទទួល​យក​ជំនួយ​យោធា​សម្រាប់​បម្រើ​ផលប្រយោជន៍​ប្រទេស​ ក៏ប៉ុន្តែ​រំលឹក​ឱ្យ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ជំនួយ​ដែល​អាច​មាន​នឹង​ប្រើប្រាស់​ដើម្បី​ជាប្រយោជន៍​បរទេស​វិញ។

លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ បានថ្លែង​ថា៖

«ជំនួយ​បរទេស​សម្រាប់​ការពារ​អធិបតេយ្យភាព​ និង​បូរណភាព​ទឹកដី​ខ្លួន​ឯង​ដែល​មិន​មាន​ឥទ្ធិពល​នយោបាយ​ពី​បរទេសទេ។​ តាម​ការយល់​ឃើញ​របស់​ខ្ញុំ​ដូចជា​មិន​មាន​បញ្ហា​អ្វី​ទេ។​ ប៉ុន្តែ​បើ​សិន​ជា​ជំនួយ​ភ្ជាប់​មក​ជាមួយ​ឥទ្ធិពល​នយោបាយ​បរទេស​ដើម្បី​មហិច្ឆតា​បរទេស​មួយ​ ដើម្បី​ខ្ចី​ដៃ​យើង​សម្រាប់​ទប់ទល់​ជា​មួយ​បរទេសមួយ​ផ្សេង​ទៀត​ វា​ប៉ះពាល់​ដល់​រដ្ឋធម្មនុញ្ញ»។

លោក​យឹម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សម រង្ស៊ីបានថ្លែងថា​គណបក្ស​សម រង្ស៊ី​ទទួល​ស្វាគមន៍​ការ​ផ្តល់​ជំនួយ​បរទេស​ផ្នែកយោធា​សម្រាប់​ការពារ​ប្រទេសកម្ពុជា​ ប៉ុន្តែ​ជំនួយ​នោះ​មិន​ត្រូវ​មាន​លក្ខខណ្ឌ​ទេ។

«យើង​អាច​ឆ្លៀត​យកចំណេញ​ពី​ជំនួយ​បរទេស​ផ្នែកយោធា​សម្រាប់បម្រើ​ឱ្យ​ផលប្រយោជន៍​ការពារជាតិ​ពិត​ប្រាកដ។​ ការ​ទទួល​ជំនួយ​នេះ​មិន​ត្រូវ​ឱ្យ​មាន​លក្ខខណ្ឌ​ទេ​ ដូច​ជា​ ដៃ​ម្ខាង​ហុចជំនួយ​ ប៉ុន្តែ​ដៃម្ខាង​ទៀត​សុំ​សម្បទាន​ព្រៃឈើ​ និង​សម្បទានដី​ធ្លី​ដោយ​គ្មាន​តម្លាភាព​ និង​ការទទួល​ខុសត្រូវ។​ នេះ​ជា​រឿង​ដែល​រដ្ឋាភិបាល​គួរ​តែ​ជៀសវាង»។

លោក​យឹម​ សុវណ្ណ​ បាន​បន្ថែម​ថា​ក្នុង​អតីតកាល​ ប្រទេស​កម្ពុជា​មាន​ប្រវត្តិ​ដ៏​ជូរចត់​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​ទទួល​ជំនួយ​យោធា​ពី​បរទេស ​ហើយ​វា​បាន​កើត​មាន​សង្ក្រាម​ស៊ីវិល​ និង​របប​ប្រល័យ​ពូជសាសន៍៕

XS
SM
MD
LG