ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អត្រាអ្នកបានទៅបោះឆ្នោតក្នុងការបោះឆ្នោតជាតិ​ឆ្នាំ២០២៣ ប្រៀបធៀបនឹងឆ្នាំ២០១៨


ទាញ​យក​ពី​តំណភ្ជាប់​ដើម

យោង​តាម​តួលេខ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត ចំនួន​អ្នក​បាន​ចុះឈ្មោះ​បោះឆ្នោត​សរុប​ និង​ចំនួន​អ្នក​បាន​ចេញ​ទៅ​បោះឆ្នោត​កាល​ពី​ថ្ងៃទី២៣ ខែ​កក្កដា ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០២៣ នេះ មាន​ចំនួន​ច្រើន​ជាង​តួលេខ​ក្នុង​ការបោះឆ្នោតជាតិ​កម្ពុជា​កាល​ពីឆ្នាំ២០១៨។ អត្រា​អ្នកបោះឆ្នោតសរុបមាន​ប្រហែល ៨៤.៥៨% ក្នុង​ឆ្នាំ២០២៣ ធៀប​នឹង ៨១.៤% ក្នុងឆ្នាំ ២០១៨។ គួរបញ្ជាក់​ថា នៅ​មុន​ថ្ងៃ​បោះឆ្នោត​ជាតិ​ឆ្នាំ២០២៣ នេះ រដ្ឋសភា​កម្ពុជា​បាន​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​បោះឆ្នោត ដែល​កំណត់​ដក​សិទ្ធិ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ឱ្យ​គេ​បោះឆ្នោត​ឱ្យ ពី​បុគ្គលណា​ដែល​មិនចេញ​ទៅ​បោះឆ្នោតជាតិ​ឆ្នាំ​នេះ។ ហើយ​សកម្មភាព​ញុះញង់ឱ្យ​មាន​ការ​បំផ្លាញ​សន្លឹកឆ្នោត អាច​ត្រូវ​បាន​ចាត់​ទុក​ជា​បទ​ឧក្រិដ្ឋ​ព្រហ្មទណ្ឌ ដែល​អាច​ជាប់​ពន្ធនាគារ បើ​សិន​រក​ឃើញ​ថា​មានទោស៕

XS
SM
MD
LG