ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​វៀតណាមចុះ​កិច្ច​ព្រម​ព្រៀង​ជំរុញ​​​កិច្ច​សហ​ប្រតិ​បត្តិការ​ទ្វេ​ភាគី​ក្នុង​វិស័យ​​ចំនួន​២៨


រូប​ឯកសារ៖ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន​នៅទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។ Reuters
រូប​ឯកសារ៖ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន​នៅទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។ Reuters

កិច្ច​ព្រម​ព្រៀងកម្ពុជា​វៀតណាម​​ជំរុញ​​​កិច្ច​សហ​ប្រតិ​បត្តិការ​ទ្វេ​ភាគី​ក្នុង​វិស័យ​​ចំនួន​២៨​ មាន​តាំងពី​វិស័យ​ឧស្សាហ​កម្ម​រហូត​ដល់​វិស័យ​​វប្បធម៌​ និង​កីឡា។​

ប្រ​ទេស​កម្ពុជា​និង​វៀតណាម​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​គ្នា​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិការ​ទ្វេ​ភាគី​ក្នុង​វិស័យចំនួន​២៨។​

កិច្ច​ព្រម​ព្រៀង​នេះ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​១៧​នៃ​គណៈ​កម្មការ​ចម្រុះ​កម្ពុជា​វៀតណាម​ផ្នែក​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច ​ផ្នែក​វប្បធម៌​ និង​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេក​វិទ្យា។​

កិច្ច​ព្រម​ព្រៀង​ក្នុង​វិស័យ​ទាំង​២៨​នោះ​រួម​មាន ​កិច្ចព្រម​ព្រៀង​បង្ក​នូវ​លក្ខខណ្ឌ​អនុគ្រោះ​ដល់​សេដ្ឋ​កិច្ច​ទ្វេភាគី ​កិច្ច​ព្រម​ព្រៀង​ផ្នែក​សហ​ប្រតិបត្តិការ​ផ្នែក​ពាណិជ្ជ​កម្ម ​ពង្រឹង​ភាព​ជាដៃគូ​ផ្នែក​សន្តិសុខ​ និង​ការពារ​ជាតិ ​កិច្ច​ព្រម​ព្រៀង​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន ​ផ្នែក​វិស័យ​រ៉ែ​ និង​ថាម​ពល ​កិច្ច​ព្រម​ព្រៀង​លើ​វិស័យ​ក្សេត្រសាស្រ្ត ​ផ្នែក​ព័ត៌មាន ​និង​សារ​គមនាគមន៍ ​ផ្នែក​សុខា​ភិបាល ​ផ្នែក​ពលករ​ និង​សង្គម​កិច្ច ​កិច្ច​សហការ​ផ្នែក​វប្បធម៌ ​កីឡា ​និង​កិច្ច​ព្រម​ព្រៀង​ទេសចរណ៍​និង​ផ្នែក​បរិស្ថាន។​

យោង​តាម​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀតណាម ​VNA ​ ភាគី​កម្ពុជា​និង​វៀតណាម​ប្តេជ្ញា​នឹង​បន្ត​កិច្ច​ប្រជុំ​កម្រិត​ខ្ពស់​និង​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​ទៅ​វិញ​ទៅមកក៏ដូចជា​យន្តការ​សហ​ប្រតិបត្តិការ​ទ្វេភាគី​ផង​ដែរ៕

XS
SM
MD
LG