ស្របពេលលោកស្រីហ៊ីលឡារីគ្លីនតុនរដ្ឋមន្ត្រីការបរទេសសរអាជួបប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា វៀតណាមឡាវ ថៃអំពីទន្លេមេគង្គ ក្រសួងការបរទេសរទេស.រ.អា.ចេញសេចក្តីថ្លែងការណ៍ផ្តល់គំនិតផ្តួចផ្តើមសហប្រតិបត្តិការអភិវឌ្ឍន៍និងអភិរក្សទន្លេនេះ។
ជំនួបនេះធ្វើឡើងដោយឡែកពីកិច្ចប្រជុំអាស៊ានថ្ងៃទី១៣កក្កដា នៅរាជធានីភ្នំពេញ។
លោកស្រីគ្លីនតុនមានប្រសាសន៍ថា៖
ទស្សនកិច្ចរបស់លោកស្រីនៅតំបន់នេះគឺជាការប្រឹងប្រែងរបស់ស.រ.អា.បង្កើនទំនាក់ទំនងច្រើនឡើងជាមួយតំបន់ដែលរងឥទ្ធិពលកើនឡើងពីប្រទេសចិន។
គំនិតផ្តួចផ្តើមនេះមានទិសដៅបង្កើតចំណងទាក់ទងលើសពីទំនាក់ទំនងយោធា។
នេះជាគំនិតផ្តួចផ្តើមអភិវឌ្ឍតំបន់ទន្លេមេគង្គបន្តពីកិច្ចប្រជុំរវាងលោកស្រីគ្លីនតុននិងរដ្ឋមន្ត្រីការបរទេសតំបន់ទន្លេមេគង្គក្រោម ឆ្នាំ២០០៩។
រដ្ឋមន្ត្រីទាំងអស់ព្រមព្រៀងគ្នាពង្រឹងសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន សុខភាព អប់រំ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។
ជំនួបនេះធ្វើឡើងក្រោយកិច្ចប្រជុំតំបន់អាស៊ាននៅភ្នំពេញ។ ក្រៅពីជំនួបរដ្ឋមន្ត្រីការបរទេសអាស៊ានទាំង១០ ក៏មានកិច្ចប្រជុំរវាងអាស៊ាននិងសមភាគីនៃតំបន់អាស៊ីប៉ាស៊ីហ្វិកដែរ រួមមានអូស្ត្រាលី កូរ៉េខាងជើង និងកូរ៉េខាងត្បូង ព្រមទាំងអ្នកតំណាងប្រទេសដៃគូជាយុទ្ធសាស្ត្រផ្សេងទៀតដែរ ក្នុងកិច្ចប្រជុំរយៈពេល១សប្តាហ៍កន្លងទៅនេះ៕

«ជាបឋម ក្នុងពេល៣ឆ្នាំខាងមុខ យើងផ្តល់ថវិកា៥០លានដុល្លារសម្រាប់ការផ្តួចផ្តើមអភិវឌ្ឍតំបន់ទន្លេមេគង្គក្រោមឆ្នាំ២០២០។ ជំនួយនេះ បន្ថែមលើការឧបត្ថម្ភទ្វេភាគីដល់ប្រទេសនីមួយៗ ដែលបានផ្តល់រួចហើយ»។លោកស្រីហ៊ីលឡារីគ្លីនតុន