ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្សែ​ភាពយន្ត​ Two Shadows​ បង្ហាញ​លក្ខណៈ​ពីរ​នៃ​ប្រទេស​កម្ពុជា​


នាង​ សុវណ្ណា​ ជា​ជន​ជាតិ​ខ្មែរ​អាមេរិកាំងក្នុង​រឿង​ស្រមោល​ពីរ​
នាង​ សុវណ្ណា​ ជា​ជន​ជាតិ​ខ្មែរ​អាមេរិកាំងក្នុង​រឿង​ស្រមោល​ពីរ​

Two Shadowsឬ​ស្រមោល​ពីរ​ជា​ខ្សែ​ភាព​យន្ត​ដែល​សរសេរ​និង​ដឹក​នាំ​រឿង​ដោយ​លោក​ Grag ​Cahill​ បានទទួលរង្វាន់​ពីរ​នៅ​ឯ​មហោ​ស្រព​ខ្សែ​ភាពយន្ត​អាស៊ី​បាស៊ីហ្វីក​នៃ​ទីក្រុង​ Los​ Angeles​គឺ​រង្វាន់​ចំណូល​ចិត្ត​ទស្សនិក​ជន​និង​រង្វាន់​ទស្សនីយ​ភាព​អស្ចារ្យ។ ​

​ស្រមោល​ពីរ​បង្ហាញ​នូវ​លក្ខណៈ​កំប្លែង​អាថ៌​កំបាំង​រួម​ជាមួយ​នឹង​ភាព​ក្រៀម​ក្រំ​នៅ​ក្នុង​រឿង​មួយ​តាម​ដាន​នាង​ សុវណ្ណា​ ជា​ជន​ជាតិ​ខ្មែរ​អាមេរិកាំង​ដែល​សម្រេចចិត្ត​ចាក​ចេញ​ពី​រដ្ឋ​កាលីហ្វញ៉ា​ទៅ​ប្រទេស​កំណើតរបស់​ខ្លួន​ដើម្បី​ស្វែង​រក​ប្អូនៗ​របស់​នាង​ដែល​វង្វេង​បាត់​ខ្លួន។​

ការ​ស្វែង​រក​របស់​នាង​បាន​នាំ​ឲ្យ​នាង​ចូល​ជ្រៅ​ទៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ពាក់​ព័ន្ធ​ជ្រៅ​នឹង​បញ្ហា​ផ្សេង​ទៀត។​

លោក​ Cahill​ បាន​ប្រាប់​ថា​ រឿង​នេះ​ទាក់​ទង​នឹង​ព្រឹត្តិការណ៍​ពិត​ ទោះ​បី​ជា​វា​មាន​ការ​កែច្នៃ​ខ្លះ​ដើម្បី​ឲ្យ​សាច់​រឿង​កាន់​តែ​មាន​ភាព​ទាក់​ទាញ។​ ប៉ុន្តែ​យ៉ាង​ណា​ក៏​ការ​កែច្នៃ​នោះ​ពោរ​ពេញ​ទៅ​ដោយ​ភាព​សាំ​ញ៉ាំ​ និង​ពិស្តា​ដែល​ធ្វើ​ឲ្យ​សាច់​រឿង​កាន់​តែ​មាន​ភាព​ជាក់​ស្តែង។​

លោកGrag Cahill អ្នក​ដឹក​នាំ​រឿង​និយាយ​ថា៖​

«អ្នក​ដែល​ស្គាល់​ខ្ញុំ​ដឹង​ថា ​ខ្ញុំ​ស្រឡាញ់ប្រទេស​កម្ពុជា។​ ប៉ុន្តែ​ការ​ស្រឡាញ់នេះ​ហាក់​បី​ដូច​ជា​ការ​ស្រឡាញ់បង​ប្អូន​ដែល​ក្នុង​នោះ​មាន​លក្ខណៈ​របស់​គេ​ជា​ច្រើន​ដែល​យើង​ទើស​ចិត្ត។​ ស្រឡាញ់​ ហើយ​យើង​ចង់​ចាប់​យក​នូវ​ចំណុច​លាំ​គ្នា​ទាំង​នោះ​ ពី​ព្រោះ​ខ្ញុំ​មិន​ដែល​ឃើញ​វា​ពី​មុន»។

ជា​រឿយៗ​ ចំណុច​លាំ​គ្នា​ទាំង​នេះ​ត្រូវ​បាន​ប្រើ​ជា​ការ​ធ្វើ​ឲ្យ​កំប្លែង​ ដូច​ជា​នាង​សុវណ្ណា ​ដែល​ដើរ​តួ​ដោយ​នាង​ផល​សុភា​ បាន​ជួប​ជា​មួយ​មិត្ត​របស់​នាង​ដែល​មាន​ចរិត​ចម្លែក រួម​ទាំង​គូ​សត្រូវ​ដែល​នាង​មិន​នឹក​ស្មាន​ដល់​នៅ​ក្នុង​ដំណើរ​ស្វែង​រក​របស់​នាង។​

Christen Marquez ជា​អ្នក​សហការ​ផលិត​ បាន​ឲ្យ​ដឹង​ថា​ ការ​កំប្លែង​ធ្វើ​ឲ្យ​រឿង​កាន់​តែ​ពោរ​ពេញ​ទៅ​ដោយ​គ្រប់​រសជាតិ។​

ChristenMarquezសហ​ផលិត​ករ​និយាយ​ថា៖​

«វា​ល្អ​ណាស់​ដែល​អ្នក​ទស្សនា​ចាប់​យក​ចំណុច​កំប្លែង​ទាំង​នោះ។ ​ខ្ញុំ​គិត​ថា Grag​ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់​ក្នុង​ការ​ដាក់​បញ្ចូល​នូវ​ការ​កំប្លែង​ កន្លែង​នេះ​បន្តិច ​កន្លែង​នោះ​បន្តិច​ ដើម្បី​ឲ្យ​ទស្សនិក​ជន​សម្រាល​អារម្មណ៍​ពី​រឿង​ដែល​ប្រកប​ដោយ​មនោ​សញ្ចេត​នា​និង​វិនាកម្ម»។​

រឿង​ស្រមោល​ពីរ​ត្រូវ​បាន​ថត​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ឲ្យ​កាន់​តែ​មាន​លក្ខណៈ​ពិតៗ។​ នាង​ផល​សុភា​បាន​ប្រាប់​ថា​ នាង​បាន​រៀន​សូត្រ​នូវ​ចំណុច​មួយ​ចំនួន​ដែរ​ពី​ប្រទេស​កម្ពុជា។​

ផល​សុភា ដែល​សម្តែង​ជានាង​សុវណ្ណា ​និយាយ​ថា៖

«ខ្ញុំ​មាន​អារម្មណ៍​ថា ​ហាក់​បី​ដូច​ជា​បាន​ដាក់​ឲ្យ​នៅ​កន្លែង​មួយ​ ហើយ​ស្វែង​យល់​ថា​ តើ​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​យ៉ាង​ដូច​ម្តេច។​ អ្វី​ដែល​នៅ​ជុំ​វិញ​ខ្លួន​ខ្ញុំ​ អ្វី​ដែល​ខ្ញុំ​ឃើញ​និង​ក៏​ដូច​ជា​ស្រូប​យក​នូវ​អារម្មណ៍​ផ្សេងៗ​ដែល​ខ្ញុំ​ទទួល​បាន​ពេល​ដែល​នៅ​ក្បែរ​មនុស្ស​របស់​ខ្ញុំ»។​

លោក​Cahill​ ប្រាប់​ថា​ លោក​សង្ឃឹម​ថា​ រឿង​នេះនឹង​មាន​ចេញ​ជា​ DVD​ និង​ Blueray​ នៅ​ពេល​ខាង​មុខ៕​

XS
SM
MD
LG