ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ពិភាក្សា​ស្តី​អំពី​ការ​ដក​ទ័ព​ពី​ដំបន់​ជម្លោះ​ព្រះវិហារ​នឹង​ត្រូវ​បាន​ធ្វើឡើង


A cluster of life rafts floats near the cargo ship Sulpicio Express Siete a day after it collided with a passenger ferry off the waters of Talisay city, Cebu province in central Philippines. Divers combed through a sunken ferry to retrieve the bodies of more than 200 people still missing from an overnight collision.
A cluster of life rafts floats near the cargo ship Sulpicio Express Siete a day after it collided with a passenger ferry off the waters of Talisay city, Cebu province in central Philippines. Divers combed through a sunken ferry to retrieve the bodies of more than 200 people still missing from an overnight collision.

កម្ពុជា ​និង​ថៃ​បាន​ឈាន​ទៅ​ដល់​កិច្ចព្រមព្រៀង​ថា ​នៅ​ខែ​មិថុនា​ខាង​មុខ​នេះ​ នឹង​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ​ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​ដ៏​រ៉ាំរ៉ៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។

ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខណៈពេល​ដែល​មាន​ការ​គ្នា​មួយ​រវាង​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន ​សែន ​ជាមួយ​នឹង​សមភាគី​របស់​លោក​គឺ​លោក ស៊ុគុមពល សុវណ្ណាថាត (Sukumpol Suwanatat) រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ថៃ។

លោក​អៀង ​សុផាលែ្លត​ ជំនួយការ​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ បន្ទាប់​ពី​កិច្ច​ប្រជុំ​នោះ​ថា​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ថា​ នឹង​បើក​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ខែ​មិថុនា។ លោក​អៀង ​សុផាលែ្លត ​បាន​ស្រង់​សម្តី​លោក​នាយក​រដ្ឋមន្ត្រី​មក​អះអាង​ថា​ដល់​ពេល​វេលា​ហើយ​ដែល​ថៃ​នឹង​កម្ពុជា​ត្រូវ​គោរពតាម​សេចក្តីសម្រេច​របស់​តុលាការ​ក្រុង​ឡាអេ​ហើយ។

លោក​អៀង ​សុផាលែ្លត បាន​បញ្ជាក់​ទៀត​ថា ភាគី​ថៃ​ក៏​បាន​យល់ព្រម​ចំពោះ​ការ​លើកឡើង​នេះ​ និង​បាន​បង្ហាញ​ពី​ឆន្ទៈ​របស់​ខ្លួន​ថា ចង់​បញ្ចប់​បញ្ហា​ជម្លោះ​ព្រំដែន​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ។

«ឥណ្ឌូនេស៊ី​ក៏​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការដើរតួ​ជា​អ្នក​សង្កេតការណ៍​។​ ជា​ការ​ឆ្លើយ​តប​ឯកឧត្តម ស៊ុគុមពល សុវណ្ណាថាត បាន​គោរព​យល់ស្រប​ជាមួយ​នឹង​ប្រសាសន៍​សម្តេច​ហ៊ុន ​សែន»។

កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០១១​ តុលាការ​ក្រុងឡាអេ​ បាន​ចេញ​សេចក្តី​សម្រេច​មួយ​ឲ្យ​ប្រទេស​ទាំង​ពីរ​ត្រូវ​តែ​ដក​កងទ័ព​ចេញ​ពី​តំបន់​ជម្លោះ​នៃ​ប្រសាទ​ព្រះវិហារ​ ហើយ​អនុញ្ញាត​ឲ្យ​អ្នក​សង្កេតការណ៍​នៃ​ឥណ្ឌូនេស៊ី​ចូល​បំពេញ​ការងារ​របស់​ខ្លួន​នៅ​តំបន់​មាន​ជម្លោះ​នោះ។

រហូត​មក​ដល់​ពេល​នេះ​ អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​ហើយ​ ពុំមាន​សញ្ញា​ណាមួយ​ដែល​បង្ហាញ​ពី​ការ​ដក​កងទ័ព​រវាង​ប្រទេស​ទាំង​ពីរ​ចេញ​ពី​តំបន់​ប្រសាទ​ព្រះវិហារ​នោះ​ទេ។

ក្នុង​ជំនួប​គ្នា​មួយ​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី​ទៀ ​បាញ់ ​រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ​ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ ប្រទស​ទាំង​ពីរ​នឹង​ព្រមព្រៀង​គ្នា​បង្កើត​ក្រុម​ការងារ​រួម​គ្នា​មួយ ​ដើម្បី​ពន្លឿន​ផែន​ការ​ដកក​ងទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ។

លោក ស៊ុគុមពល សុវណ្ណាថាត រដ្ឋមន្ត្រី​ការពារជាតិ​ថៃ​ បាន​ថ្លែង​តាម​រយៈ​អ្នក​បកប្រែ​ថា​ភាព​យឺតយ៉ាវ​នៃ​ការ​ដកកងទ័ព​នេះ​មិនមែន​ជា​ផល​ល្អ​ដល់​ថៃ​ទេ។

«ថៃ​បាន​កត់សម្គាល់​ឃើញ​យ៉ាង​ច្បាស់លាស់​ហើយ​ថា​ ដំណើរការ​យឺតយ៉ាវ​នេះ​ វា​ឥត​ផ្តល់​ផល​ល្អ​ដល់​ប្រទេស​ថៃ​នោះ​ទេ»។

ថៃ​ និង​កម្ពុជា​មាន​បញ្ហា​ជម្លោះ​ព្រំដែន​ ជាពិសេស​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ចាប់​តាំង​ពី​ឆ្នាំ​២០០៨ ​ដែល​បាន​បណ្តាល​ឲ្យ​កងទ័ព​ទាំង​សង​ខាង​ស្លាប់ ​និង​រងរបួស។

នៅ​ក្នុង​បរិបទ​ជម្លោះ​ព្រំដែន​នេះ​ដែរ​លោក​ លាង ជាង លី (Laing Guang Lie) រដ្ឋមន្ត្រី​ការពារជាតិ​ចិន​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ចំនួន​បួន​ថ្ងៃ​ មក​កម្ពុជា ចិន​បាន​សម្រេច​ផ្តល់​ថវិកា​ចំនួន​ ១២០​លាន​យន់ ​គឺ​ស្មើនឹង​ប្រមាណ២០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ដើម្បី​ជួយ​ពង្រឹង​វិស័យ​យោធា​កម្ពុជា។ ​ចិន​បាន​សន្យា​ថា​នឹង​ហ្វឹកហ្វឺន​គ្រូ​បង្គោល​យោធា​ដើម្បី​បន្ត​ការ​សិក្សា​នៅ​ចិន៕

XS
SM
MD
LG