ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍៖ ពលរដ្ឋ​ខ្មែរ​ម្នាក់​​រួច​ជីវិត​ពី​រញ្ជួយ​ផែនដី​នៅ​នេប៉ាល់


Germany's Karl Geiger soars through the air during the 65th four-hills ski jumping tournament trial round in Innsbruck, Austria.
Germany's Karl Geiger soars through the air during the 65th four-hills ski jumping tournament trial round in Innsbruck, Austria.

ពលរដ្ឋ​ខ្មែរ​ម្នាក់​បាន​គេច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត​ដោយសារ​ការ​រញ្ជួយ​ផែនដី​ផ្តាច់ផ្តិល​ជីវិត​មនុស្ស​ក្នុង​ប្រទេស​នេប៉ាល់។ លោក ឃួន សុភ័ក្រ ហៅ​ ឃួន ឌីណា ជា​បុគ្គលិក​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ CCIM បាន​ចុះ​ បំពេញ​កម្មសិក្សា​មួយ​ឆ្នាំ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​នេប៉ាល់​គឺ​ចាប់​តាំង​ពី​ខែ​សីហា​ឆ្នាំ​ទៅ។

លោក​ត្រូវ​បាន​គេ​ជម្លៀស​ទៅ​កាន់​ជំរុំ​សុវត្ថិភាព​មួយ​ដែល​មាន​ផ្ទុក​ជនរងគ្រោះ​ដោយសារ​ការ​រញ្ជួយដី​ខ្លាំង​ដល់​ទៅ​កម្រិត​៧.៩ ក្នុង​រដ្ឋធានី​កដ្ឋមណ្ឌូ (Kathmandu) នោះ បន្ទាប់​ពី​លោក​បាន​គេច​ចេញ​ពី​អគារ​ផ្ទះ​សំណាក់​បី​ជាន់​ ដែល​លោក​បាន​ស្នាក់​នៅ​នោះ។

ការ​រញ្ជួយ​ដី​កាល​ពី​ថ្ងៃ​សៅរ៍​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៥.២០០​នាក់ មក​ដល់​ថ្ងៃ​ ពុធ​ ហើយ​នឹង​របួស​រាប់​ពាន់​នាក់​ទៀត។ លោក សុខ ខេមរា នៃ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​សម្ភាស​ជាមួយ​លោក ឃួន សុភ័ក្រ កាល​ពី​ថ្ងៃ​ពុធ​តាម​ប្រព័ន្ធ​ Messenger របស់​ហ្វេសប៊ុក ពី​អាកាសយានដ្ឋាន​ Khatmandu កាល​ពី​យប់​ ថ្ងៃ​ពុធ​ មុន​ពេល​លោក​ហៀប​ចាកចេញ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​វិញ​មុន​ ពេល​កំណត់​នៃ​ការ​បញ្ចប់​កម្មសិក្សា​របស់​លោក៕

សូម​ចុច​ស្តាប់​ខាង​ក្រោម៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

XS
SM
MD
LG