ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​សុំ​ឱ្យ​ម្ចាស់​ជំនួយ​គាប​រដ្ឋាភិបាល​លើ​បញ្ហា​ច្បាប់​អង្គការ


ការ​ដាក់​ពេល​រៀបចំ​​ការ​ពិភាក្សា​នេះ​កើត​ឡើង​ចំពេល​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​កំពុង​ជាប់​រវល់​នឹង​សកម្ម​ភាព​ផ្សេងៗ​ ដូច​ជា​ការ​រៀបចំ​ទិវា​សិទ្ធិ​មនុស្ស ​និង​​ការ​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ ហើយ​ក៏​ស្របពេល​ដែល​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិប
ការ​ដាក់​ពេល​រៀបចំ​​ការ​ពិភាក្សា​នេះ​កើត​ឡើង​ចំពេល​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​កំពុង​ជាប់​រវល់​នឹង​សកម្ម​ភាព​ផ្សេងៗ​ ដូច​ជា​ការ​រៀបចំ​ទិវា​សិទ្ធិ​មនុស្ស ​និង​​ការ​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ ហើយ​ក៏​ស្របពេល​ដែល​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិប

នៅ​ថ្ងៃ​សុក្រ​នេះ ​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ បាន​អំពាវនាវ​ដល់​ប្រទេស​ផ្តល់​ជំនួយ​ឲ្យ​ដាក់​ការគាបសង្កត់​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​កែ​សម្រួល​ ឬ​ បោះបង់​ចោល​សេចក្តីព្រាងច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដែល​រឹតត្បិត​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចំនួន​១១​ រួមមាន​អង្គការ​សិទ្ធិមនុស្ស​ Human Rights Watch ​អង្គការ​ Freedom House ​និង​អង្គការ​ Global Witness ​បាន​ត្អូញត្អែរ​ប្រាប់​ប្រទេស​ផ្តល់​ជំនួយ​ថា​ សេចក្តី​ព្រាងច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​លើក​ទីបួន​នេះ​បាន​រឹតបន្តឹង​សេរីភាព​នៃ​ការធ្វើ​សកម្មភាព​របស់​អង្គការ​សហគមន៍​មូលដ្ឋាន​ ការបិទ​អង្គការ​ ឬ ​ការបដិសេធ​ការ​ចុះបញ្ជី​អង្គការ​ដែល​ធ្វើ​តាម​អំពើ​ចិត្ត។

សេចក្តី​ថ្លែងការណ៍​រួម​របស់​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ​ បាន​លើក​ឡើង​ថា​ប្រទេស​ផ្តល់​ជំនួយ​គួរតែ​ទទូច​ឲ្យ​មាន​ការការពារ​ចំពោះ​អង្គការ​សង្គម​ស៊ីវិល ​និង​បញ្ជាក់​ឲ្យ​ច្បាស់​ដល់​រដ្ឋាភិបាល​កម្ពុជា​ថា​សេចក្តី​ព្រាងច្បាប់​អង្គការ​ សមាគម​មិនមែន​រដ្ឋាភិបាល​លើក​ ទី​បួន​ត្រូវ​បាន​កែសម្រួល​ដើម្បី​ការពារ​អង្គភាព​សង្គម​ស៊ីវិល ​ឬ ​ដក​ចេញ។

លោក ​ប្រែដ អាដាម (Brad Adams) ​នាយក​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​ប្រចាំ​អាស៊ី ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​រដ្ឋាភិបាល​កម្ពុជា​កំពុង​ជំរុញ​សេចក្តី​ព្រាងច្បាប់​មួយ​ដែល​ផ្តល់​អំណាច​ទូលំទូលាយ​ដើម្បី​ធ្វើ​សេចក្តី​សម្រេច​តាម​តែ​អំពើ​ចិត្ត​ដែល​ក្រុមអង្គការ​ទាំង​អស់​អាច ​ឬ ​មិន​អាច​ប្រតិបត្តិ​បាន។

លោក​ យ៉ាប់ ស្វី សេង (Yap Swee Seng) ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​វេទិកា​អាស៊ី​ដើម្បី​សិទ្ធិ​មនុស្ស ​និង​ការ​អភិវឌ្ឍ​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​សេចក្តី​ព្រាងច្បាប់​ចុង​ក្រោយ​នេះ​ អាច​ត្រូវ​បាន​ប្រើខុស​តាម​អំពើចិត្ត​ដើម្បី​កម្ចាត់​អង្គការ​អន្តរជាតិ​ ដែល​ពឹង​ធ្វើ​ការ​អភិវឌ្ឍ​សិទ្ធិ​ជា​មូលដ្ឋាន​ ហើយ​ផ្តល់​គំនិត​រិះគន់​ប្រកប​ដោយ​ន័យ​ស្ថាបនា​ និង​ពាក្យ​ទិតៀន​គោលនយោបាយ ​និង​ការ​អនុវត្ត​របស់​រដ្ឋាភិបាល។

លោក ស៊ូហាយ បេលហាសេន (Souhayr Belhassen) ​ប្រធាន​អង្គការ​ឃ្លាំមើល​ការការពារ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ (FIDH) ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​ប្រទេស​ផ្តល់​ជំនួយ​សម្រាប់​ប្រទេស​កម្ពុជា​គួរ​គាបសង្កត់​ក្រសួងមហាផ្ទៃ​ឲ្យ​បន្ថែម​ពេល​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​លើក​ទី​បួន ​ដើម្បី​ឲ្យ​ទស្សនៈ ​និង​សំឡេង​ទាំងអស់​ត្រូវ​បាន​គេ​ដឹង​ឮ។

លោក ​សន ម៉ាក់ ស៊ីនតុស (Sean J. McIntosh) ​អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ​បាន​ថ្លែង​ថា​ សហរដ្ឋ​អាមេរិក​ជឿជាក់​យ៉ាង​មុតមាំ​ថា​ អង្គភាព​សង្គម​ស៊ីវិល​ខ្លាំង​ឯករាជ្យ​ និង​ផ្សេង​គ្នា​គឺ​ចាំបាច់​ចំពោះ​លទ្ធិ ​ប្រជាធិបតេយ្យ ​និង​ចំពោះ​ការអភិវឌ្ឍ​ជា​បន្ត​របស់​ប្រទេស​កម្ពុជា។

«យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ទស្សនៈ​ទាំង​អស់​ ដែល​បាន​លើក​ឡើង​ដោយ​ប្រទេស​ផ្តល់​ជំនួយ ​និង​អង្គការ​សង្គម​ស៊ីវិល​ ហើយ​កុំ​អនុម័ត​ច្បាប់​ថ្មី​ណា​មួយ​ដែល​រឹតត្បិត​ជា​ជាង​លើក​កម្ពស់​តួនាទី​ដ៏​សំខាន់​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា»។

លោកស្រី​ ឡូរ៉ែន ប៊ែណាឌី (Laurence Bernardi) ​អ្នក​នាំពាក្យ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ បាន​បន្ថែម​ថា​ប្រទេស​បារាំង​ បាន​ស្វាគមន៍​សេចក្តី​ព្រាងច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​លើក​ទីបួន​ និង​បាន​ទទួល​ស្គាល់​ថា​កិច្ចខំប្រឹងប្រែង​នានា​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​បង្កើត​សេចក្តី​ព្រាងច្បាប់​នេះ​ដែល​ឆ្លើយតប​ទៅ​នឹង​កង្វល់​ជា​ច្រើន​ បាន​លើក​ឡើង​អំពី​សេចក្តីព្រាងច្បាប់​លើក​មុន។

លោកស្រី​ ប៊ែណាឌី ​បាន​បន្ថែម​ថា​បញ្ហា​មួយ​ចំនួន​នៅ​តែ​ត្រូវ​បាន​បញ្ជាក់​ ប៉ុន្តែ​យើង​ជឿជាក់​ថា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ​តំណាង​អង្គការ ​មិនមែន​រដ្ឋាភិបាល​ និង​រដ្ឋាភិបាល​នឹង​ធ្វើ​ការ​រួមគ្នា​ដើម្បី​ធ្វើ​ឲ្យ​អត្ថបទ​ច្បាប់​កាន់​តែ​ល្អ។

លោក​ ផៃ ​ស៊ីផាន ​រដ្ឋលេខាធិការ ​និង​ជា​អ្នកនាំពាក្យ​ប្រចាំ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ បាន​ថ្លែង​ថា​រដ្ឋាភិបាល​មិន​អាច​បោះបង់​ចោល​សេចក្តី ​ព្រាងច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​ទេ​ ពីព្រោះ​រដ្ឋធម្មនុញ្ញ​បាន​តម្រូវ​ឲ្យ​មាន។

«ការ​ជំរុញ​ឲ្យ​បោះបង់ចោល​ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល ​ក៏​ដូច​ជា​ជំរុញ​រដ្ឋាភិបាល​មិន​ឲ្យ​គោរព​រដ្ឋធម្មនុញ្ញ។ ​អាហ្នឹង​ជា​ការវាយប្រហារ​ដល់​អធិបតេយ្យភាព​របស់​កម្ពុជា ​ហើយ​ជា​បំណង​មួយ​មិន​គួរ​ទទួល​យក​បាន​ទេ។​ សេចក្តី​ថ្លែងការណ៍​នេះ​បង្ហាញ​ពី​ការ​លូកដៃ ​ដោយ​ប្រាសចាក​ពី​នីតិរដ្ឋ​ និង​ការរំលោភ​លើ​អធិបតេយ្យ​របស់​ប្រទេស​កម្ពុជា​ដែល​កំពុង​ពង្រឹង​នីតិរដ្ឋ»។

កាលពី​ថ្ងៃ​ច័ន្ទ​ លោក ​នុត ​សាអាន ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​បាន​ស្នើសុំ​ដល់​អង្គការ​សង្គមស៊ីវិល​បញ្ជូន​អនុសាសន៍ ​និង​កង្វល់​ជូន​ក្រសួង​មហាផ្ទៃ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ មុន​នឹង​កិច្ចប្រជុំ​ផ្សេងទៀត​ត្រូវ​បាន​ធ្វើ​ឡើង៕

XS
SM
MD
LG