រដ្ឋធានីវ៉ាស៊ីនតោន៖ ថ្ងៃសៅរ៍កន្លងមកគឺជាបុណ្យខួប១០០ថ្ងៃរបស់សពលោកសំ បូរិន្ទដែលបានប្រារព្ធធ្វើនៅវត្តពុទ្ធិការ៉ាមក្នុងរដ្ឋម៉ារីឡែន។
លោកសំ បូរិន្ទអតីតអ្នកកាសែតដ៏ឆ្នើមនិងមានឥទ្ធិពលម្នាក់បានធ្វើមរណកម្មដោយសារជំងឺមហារីកថ្លើមកាលពីថ្ងៃទី១១ ខែឧសភាឆ្នាំនេះក្នុងជន្មាយុ៥៨ឆ្នាំនៅគេហដ្ឋានរបស់លោកនៅសហរដ្ឋអាមេរិក។
អ្នកកាសែតរូបនេះត្រូវបានគេចងចាំថាជាអ្នកចូលរួមចំណែកជំរុញដល់សេរីភាពសារព័ត៌មានតាមរយៈការជួយឧបត្ថម្ភដល់ការបណ្តុះបណ្តាលអ្នកសារព័ត៌មានជាច្រើននាក់។
លោកពិន សំខុនអតីតប្រធានវិទ្យុអាស៊ីសេរីដែលបានស្គាល់និងសហការការងារជាមួយលោកសំ បូរិន្ទតាំងពីឆ្នាំ១៩៩៣ មកបានបញ្ជាក់ថាលោកបូរិន្ទគឺជាអ្នកដែលចូលរួមចំណែកតាំងពីដំបូងក្នុងការជំរុញឱ្យមានសារព័ត៌មានសេរីនៅកម្ពុជាក្រោយពីប្រទេសនេះបានឆ្លងកាត់សង្គ្រាមហែកហួរគ្នាឯងអស់រយៈពេលជាច្រើនទសវត្សរ៍។
«នៅពេលដែលយើងធ្វើសកម្មភាពកាសែត លោកបូរិន្ទនៅ USAID ហើយសកម្មភាពកាសែតលោកបូរិន្ទក៏តាមដាន ក្នុងនាមជាអ្នកធ្វើការឱ្យស្ថានទូតអាមេរិកាំង USAIDហើយយើងបានជួបគ្នាដោយសារសកម្មភាពកាសែតហ្នឹង។ ខ្ញុំនៅខាងចលនាសេរីភាពសារព័ត៌មាន។ លោកបូរិន្ទជាអ្នករកមនុស្សធ្វើកិច្ចការហ្នឹងហើយយើងជួបគ្នាហើយនៅពេលហ្នឹងហើយលោកបូរិន្ទមានគុណលើខ្ញុំក្តី លើអ្នកកាសែតជាទូទៅ ក្តីដោយសារតែរាយការណ៍ទៅ ឱ្យខាងអាមេរិកាំងថាមានមនុស្សធ្វើការដើម្បីបុព្វហេតុអីចឹង មានមនុស្សឯករាជ្យ ហើយបន្ទាប់ពីនោះ មួយឆ្នាំមកក៏បានទទួលមូលនិធិពី USAID»។
លោកសំ បូរិន្ទបានប្តូរមកធ្វើការនៅ វិទ្យុអាស៊ីសេរី ពីខែមករា ឆ្នាំ២០០០ ដល់ខែតុលា ឆ្នាំ២០០៩ ក្នុងឋានៈជានាយករង នាយកស្តីទី ជាអ្នកពិនិត្យការផ្សាយ (Senior Editor) និងជាអ្នកផ្សាយផ្ទាល់ ខាងផ្នែកភាសាខ្មែរ។ នេះបើតាមប្រវត្តិរូបសង្ខេបដែលបានអានដោយកូនប្រុសច្បងរបស់លោកគឺលោកសំ រម្ម័ន។ លោកបូរិន្ទក៏ធ្លាប់ជានិពន្ធនាយកកាសែតពលរដ្ឋខ្មែរកាលពីនៅ ជាជនភៀសខ្លួននៅ ឯជំរំជាយដែនខ្មែរ។
កើតក្នុងត្រកូលអ្នកស្រែក្រីក្រមួយក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង លោកបូរិន្ទធ្លាប់បានបួសរៀនពីកុមារភាពហើយ ត្រូវបានមជ្ឈដ្ឋាននានាទទួលស្គាល់ថាបានយកចំណេះដឹងនេះមកជួយបម្រើដល់សង្គមជាតិផងដែរ។
លោកពិន សំខុនបានបន្ថែមទៀតថាទៀតថា៖
«មានការងារឆ្នើមមួយចំនួនគឺខ្ញុំអាចរក្សាបានថាគុណសម្បត្តិលោកបូរិន្ទគឺនៅពេល ធំជាងគេគឺជាអ្នកពិគ្រោះយោបល់ខាងរឿងសាសនា»។
ក្រៅពីនេះទៀតគឺការធ្វើការសិក្សាស្រាវជ្រាវរំលេចឡើងវិញនូវអ្វីដែលជាមរតករបស់ខ្មែរតាមរយៈការច្រងក្រងជាបទសម្ភាសជាមួយនឹងលោកសាស្ត្រាចារ្យអក្សសាស្រ្តខ្មែរកេង វ៉ាន់សាក់។ នេះបើតាមការបញ្ជាក់របស់លោកពិន សំខុន។
លោក សំ បូរិន្ទត្រូវបានគេទទួលស្គាល់ថាមានការកសាងទំនាក់ទំនងល្អជាមួយនឹងមន្ត្រីសំខាន់ៗទាំងនៅក្នុងរដ្ឋាភិបាល គណបក្សប្រឆាំងនិងអង្គការក្រៅរដ្ឋាភិបាលក៏ដូចជាសកម្មជនសិទ្ធិមនុស្សនានា។
លោកស្រី ស សាម៉េន ជាភរិយាចងចាំថាក្នុងរយៈពេលជាង៣២ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍លោក សំ បូរិន្ទជាស្វាមីនិងជាឱពុកដែលមានការយកចិត្តទុកដាក់ថែរក្សាប្រពន្ធនិងកូននិង«ស្មោះត្រង់» បើទោះបីជាលោកស្រីទទួលស្គាល់ថាស្វាមីបានចំណាយពេលផ្តោតលើការងារយ៉ាងច្រើនក៏ដោយ។
«ប្តីខ្ញុំចំណាយពេលធ្វើការងារច្រើនបំផុតជាជាងចំណាយពេលជាមួយគ្រួសារប៉ុន្តែវាអត់ប៉ះពាល់អ្វីដល់ខ្ញុំនិងកូនប៉ុន្មានទេព្រោះខ្ញុំក៏មានគំនិតប្រហាក់ប្រហែលនឹងគាត់ដែរមាននិស្ស័យស្រដៀងគ្នាហើយខ្ញុំគាំទ្រអ្វីដែលគាត់ធ្វើទាំងអស់ហើយជាមួយកូនយើងមានពេលខ្លះនៅ ជាមួយគ្នាដែរ»។
រីឯនាងសំ រម្មនី ជាកូនស្រីតែមួយគត់ក្នុងចំណោមកូនទាំងបួនរបស់លោកបានបញ្ជាក់ថាឱពុករបស់នាងជាមនុស្សគំរូម្នាក់ក្នុងជីវិតនាង៖
«គាត់ជាមនុស្សដែលសំខាន់បំផុតដែលខ្ញុំរៀនសូត្រពីគាត់ទាំងការតស៊ូនិងជំហរ។ ឧបមាថាយើងជឿជាក់លើអ្វី មួយ។ អ្នកខ្លះជឿជាក់អញ្ចឹងមែន ប៉ុន្តែមានគេនិយាយទៅការជឿជាក់នោះវាទៅជារំសាយតែគាត់អត់អញ្ចឹងទេ»។
អតីតអ្នកកាសែតរូបនេះបានចំណាយពេលចុងក្រោយជួយផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងពីចលនាតស៊ូទាមទារសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោមហើយបានរាប់អានជាមួយនឹងសកម្មជនចលនានេះហួសពីកម្រិតនៃការងារប៉ុន្តែលោកថាច់ ង៉ុកថាច់ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមបញ្ជាក់ថាទំនាក់ទំនងនេះមិនបានជ្រៀតជ្រែកដល់ការងារវិជ្ជាជីវៈទេ។
«មនោសញ្ចេតនាក្នុងចិត្តគាត់ខ្ញុំមើលមិនដឹងប៉ុន្តែការដែលគាត់សួរជាព័ត៌មានគឺសំណួរដែលគាត់សួរបើតាមធម្មតាពិបាកនឹងដោះស្រាយពិបាកនឹងឆ្លើយដែរដូច្នេះវាអត់មានរឿងយល់យោគរឿងស្អី ហ្នឹងទេគឺថាសួរទៅ សួរមកហើយខ្ញុំក៏ អញ្ចឹងដែរគឺថាចង់ឱ្យគាត់សួរឱ្យចំៗចង់ឱ្យខ្ញុំស្រួលនិយាយ។ ដូច្នេះអ្វីដែលយើងប្រាស្រ័យទាក់ទងតាមបែបព័ត៌មានមិនដែលបានគិតគូថាស្គាល់គ្នាមិត្តភ័ក្រឬក៏ដោយសារគាត់មានមនោសញ្ចេតនាជាមួយខ្មែរក្រោមទេ»។
នាពេលចុងក្រោយលោកសំ បូរិន្ទបានចូលរួមបង្កើតវិទ្យុខ្មែរពិភពលោកដែលមានមូលដ្ឋាននៅរដ្ឋធានី វ៉ាស៊ីនតោនហើយធ្វើការផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត។
ក្រុមគ្រួសារបានបង្កើតមូលនិធិមួយសម្រាប់ជួយដល់និស្សិតក្រីក្រកម្ពុជាឱ្យមានឱកាសបានសិក្សាបន្តនៅក្នុងប្រទេស។ លោកស្រីសាម៉េនបញ្ជាក់ថានៅពេលឥឡូវនេះបានជួយដល់និស្សិតចំនួនពីរនាក់បន្តការសិក្សានៅ មហាវិទ្យាល័យក្នុងក្រុងភ្នំពេញដែលជាការបំពេញបំណងរបស់លោកបូរិន្ទដែលចង់ជួយជនក្រីក្រដោយសារប្រវត្តិជាកូនកំព្រារបស់លោកនិងមានចិត្តចង់សិក្សាឱ្យបានជ្រៅជ្រះហើយទីបំផុតលោកសិក្សាបានដល់ថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Harvard ខាងផ្នែករដ្ឋបាលសាធារណ:៕