ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បដិសេធ​មិនដក​សំណើ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​តាម​យោបល់​របស់​ថៃ​ទេ


ការវាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា​ និង​ថៃ​ចាប់ពី​ថ្ងៃ​ទី២២ ​ខែ​មេសា​ដល់​ថ្ងៃទី៣ ​ខែ​ឧសភា​ នៅ​ប្រាសាទ​ តាមាន់​ និង​ប្រាសាទ​តាក្របី ​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​ បាន​សម្លាប់​មនុស្ស​១៩នាក់​នៃ​ភាគី​ទាំង​សងខាង​ និង ​អ្នក​ភូមិ​ច្រើន​រាប់ពាន់​បាន​រត់​គេចចេញ​
ការវាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា​ និង​ថៃ​ចាប់ពី​ថ្ងៃ​ទី២២ ​ខែ​មេសា​ដល់​ថ្ងៃទី៣ ​ខែ​ឧសភា​ នៅ​ប្រាសាទ​ តាមាន់​ និង​ប្រាសាទ​តាក្របី ​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​ បាន​សម្លាប់​មនុស្ស​១៩នាក់​នៃ​ភាគី​ទាំង​សងខាង​ និង ​អ្នក​ភូមិ​ច្រើន​រាប់ពាន់​បាន​រត់​គេចចេញ​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​ថ្លែង​នៅថ្ងៃច័ន្ទ​នេះ​ថា ប្រទេស​កម្ពុជា​នឹង​មិនដក​សំណើ​របស់​ខ្លួន ចេញពី​ការ​បកស្រាយ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ចំពោះ​សេចក្តី​សម្រេច​ឆ្នាំ១៩៦២​ ស្តីពី​ករណី​ពាក់ព័ន្ធ​នឹង​ប្រាសាទ​ព្រះវិហារ​ទេ។

ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នេះ​បាន​ធ្វើឡើង ​បន្ទាប់ពី​កាសែត​បាងកក​ប៉ុស្តិ៏ បាន​រាយ​ការណ៍​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ Abhisit Vejjajiva​ បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ប្រទេស​កម្ពុជាគួរដក​ករណី​ជម្លោះ​ព្រំដែន​ទាំងអស់​ចេញពី​អង្គការ​អន្តរជាតិ​នានា ហើយ​វិល​ត្រឡប់​មក​ធ្វើការ​ចរចា​ជាមួយប្រទេស​ថៃ​វិញ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​នៅ​សាលាភូមិន្ទ​រដ្ឋបាល​ថា​ចំពោះ ករណី​ប្រាសាទ​ព្រះវិហារ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ​ប្រទេស​កម្ពុជា​នឹង​មិនដក​ពាក្យ​បណ្តឹង​របស់​ខ្លួន​ទេ​ ហើយ​ទោះជា​រដ្ឋាភិបាល​អណត្តិ​នេះ ​ឬអណត្តិ​ក្រោយ​ ប្រទសកម្ពុជាទុកឱ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដំណើរ​ការរឿង​បណ្តឹងនេះ​។

«រឿង​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ គឺអត់​ដក​ទេ។ កម្ពុជា​អត់ដក​ពាក្យ​បណ្តឹង។ មិនថា​រដ្ឋាភិបាល​នេះ​ ឬរដ្ឋាភិបាល​ណា​ក៏ដោយ​ដោះស្រាយ​បញ្ហា​ជម្លោះ​នេះ​ទាល់តែ​ចេញ»។

លោក​នាយក​រដ្ឋមន្ត្រី Abhisit ​បាន​ថ្លែងថា​ ប្រទេស​កម្ពុជា​ជា​ដំបូង​គួរតែ​បង្ហាញ​ពី​ឆន្ទៈ​ល្អ ​ដោយ​ដក​សំណើ​កម្ពុជា​របស់​លោក​ដែល​ឱ្យតុលាការ​យុត្តិធម៌​អន្តរជាតិ​បកស្រាយ​សេចក្តី​សម្រេចឆ្នាំ​១៩៦២ ស្តីពីបញ្ហាប្រាសាទ​ព្រះវិហារ​។

លោក​ Abhisit ​បាន​ទទូចថា ​បើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិត​ជា​ចង់​ពិភាក្សា​បញ្ហា​ព្រំដែន​ លោក​គួរតែ​លើក​វា​នៅ​កិច្ច​ប្រជុំ​គណៈ​កម្មការ​ព្រំដែន​រួម ​ដែល​ជា​យន្តការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​សម្រាប់​ដោះស្រាយ​ជម្លោះ​នានា។

លោក​ Abhisit ​បាន​បន្ថែម​ថា ផែនកា​រគ្រប់គ្រង​រួមគ្នា​សម្រាប់​តំបន់​ជម្លោះ​ទំហំ​៤,៦​គីឡូម៉ែត្រ​ការ៉េ ​នៅក្បែរ ប្រាសាទ​ព្រះវិហារ​ត្រូវបាន​ធ្វើឡើង​ ហើយ​កម្ពុជា​ក៏ត្រូវតែ​ដក​ប្រាសាទ​ព្រះវិហារ​ចេញពី​បញ្ជី​បេតិកភណ្ឌពិភព​លោក។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​បញ្ជាក់ថា​ វា​មិនអាច​ទៅរួចទេ​ចំពោះ​ផែនការ​គ្រប់គ្រង​រួមគ្នា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ជាមួយ​ប្រទេស​ថៃ។

«កម្ពុជា​មិន​ដែល​ស្គាល់​ មិន​ដែល​ដឹង​ មិន​ដែល​ឮ​ថា មាន​តំបន់​ត្រួត​ស៊ីគ្នា​នៅតំបន់​ដីគោក​ទេ។ កម្ពុជា ​និងថៃ​ គ្មាន​តំបន់​ត្រួត​ស៊ីគ្នា​លើ​ដែន​គោក​ទេ។ តំបន់​៤,៦​គីឡូម៉ែក្រ​ការ៉េ ក​ម្ពុជា​អត់ដឹង​ថានៅ​ទី​កន្លែង​ណា​ទេ»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​បាន​នាំយក​ករណី​ជម្លោះ​ព្រំដែន​នៅក្បែរប្រាសាទ​ព្រះវិហារ​ទៅដល់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​តុលាការ​យុត្តិធម៌​អន្តរជាតិ ​អង្គការយូនេស្កូ ​និង​អាស៊ាន ​ហើយ​ការចរចា​ទ្វេភាគី​មិនអាច​កើតឡើង​បានទេ។

ការវាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា​ និង​ថៃ​ចាប់ពី​ថ្ងៃ​ទី២២ ​ខែ​មេសា​ដល់​ថ្ងៃទី៣ ​ខែ​ឧសភា​ នៅ​ប្រាសាទ​ តាមាន់​ និង​ប្រាសាទ​តាក្របី ​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​ បាន​សម្លាប់​មនុស្ស​១៩នាក់​នៃ​ភាគី​ទាំង​សងខាង​ និង ​អ្នក​ភូមិ​ច្រើន​រាប់ពាន់​បាន​រត់​គេចចេញ​ពី​ផ្ទះ​សម្បែង​ទៅរក​ទីកន្លែង​សុវត្ថិភាព៕

XS
SM
MD
LG