ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្យួរ​ការងារ​អនុរក្ស​ពន្ធនាគារ​ដោយ​សារ​លួច​ថត​មហាសេដ្ឋី​រុស្ស៊ី​ក្នុង​គុក


ហេតុការណ៍​លួចថតរូប​នេះបាន​កើត​មាន​ឡើង​កាលពីថ្ងៃ​សៅរ៍​ទី​១៩​កន្លង​ទៅ​នេះ។
ហេតុការណ៍​លួចថតរូប​នេះបាន​កើត​មាន​ឡើង​កាលពីថ្ងៃ​សៅរ៍​ទី​១៩​កន្លង​ទៅ​នេះ។
​ភ្នំពេញ៖ មន្ត្រី​អនុរក្ស​ពន្ធនាគារ​មួយរូបត្រូវ​បាន​អង្គភាព​របស់​ខ្លួន​ដាក់​ពិន័យ​រដ្ឋបាលក្រោយពី​បាន​ថត​រូប​អ្នកទោស​ជនជាតិ​រុស្ស៊ី​បីនាក់​ក្នុង​ពន្ធនាគារ​រួច​ហើយ​យកទៅលក់​ឱ្យកាសែត​បរទេស។​នេះបើតាម​ការ​បញ្ជាក់​ពី​មន្ត្រី​អនុរក្ស​ពន្ធនាគារ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

លោក​ តាន់ សារ៉េត​ អនុប្រធាន​ពន្ធនាគារ​ខេត្តព្រះសីហនុ​និយាយ​ថាលោក​ម៉ោក សុផល​អាយុ​៤៧ឆ្នាំ​ជា​ប្រធាន​ការិយាល័យ​មធ្យោបាយ​ត្រូវបាន​ផ្អាក​ពី​ការងារ​រយៈ​ពេល​បីខែ​ដោយ​គ្មាន​ប្រាក់​បៀវត្សរ៍​បន្ទាប់​ពី​បានលួចថត​រូប​ជនជាតិ​រុស្ស៊ីបី​នាក់​ដែល​កំពុងជាប់​ឃុំនៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ដោយ​គ្មាន​ការ​អនុញ្ញាត។​

លោក​បាន​និយាយ​ថា​លោកសុផល​ត្រូវ​បាន​ជួល​ដោយ​អ្នក​កាសែត​រុស្ស៊ីមួយ​រូប​ឱ្យ​ថតរូប​ជា​វីដេអូ​ប្រមាណ​៥នាទី​អំពី​ស្ថានភាព​រស់​នៅ​ក្នុងមន្ទីរ​ឃុំឃាំងដែល​កំពុង​មាន​ការទាក់ទាញ​ពី​សារព័ត៌មាន​នៅក្នុង​ប្រទេស​រុស្ស៊ី។​

លោក​តាន់​ សារ៉េត​បាន​និយាយ​ថា​ហេតុការណ៍​លួចថតរូប​នេះបាន​កើត​មាន​ឡើង​កាលពីថ្ងៃ​សៅរ៍​ទី​១៩​កន្លង​ទៅ​នេះ​ហើយ​រូបភាព​នៃសកម្មភាព​នេះ​បានលេចធ្លាយ​នៅពេល​ដែល​មាន​ការចែក​ចាយ​ព័ត៌មាន​តាម​រយៈ​ទូរស័ព្ទ​ដៃ​តៗគ្នា​របស់​សមត្ថកិច្ច​ខេត្តព្រះ​សីហនុ។​

លោក​បាន​និយាយ​ថាដំបូង​យើង​ដាក់ពិន័យ​តាម​របៀប​រដ្ឋបាល​សិន​ហើយ​លោក​កំពុង​រង់ចាំ​សេចក្តី​សម្រេច​ពីនាយក​ដ្ឋាន​ពន្ធនាគារ​របស់​ក្រសួង​មហាផ្ទៃ។​

«ខ្ញុំឆ្លងទៅថ្នាក់​លើ។​ថ្នាក់លើ​ដាក់ពិន័យ​មកយ៉ាង​ម៉េច​មិនទាន់​សម្រេច​ទេ​។បាទ​ឥឡូវ​កំពុង​ផ្អាក​ការងារ​បណ្តោះ​អាសន្នសិន»។

លោក គុយ ប៊ុនសន​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃក្រសួង​មហាផ្ទៃ​មិន​អាចស្នើ​សុំដើម្បី​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺបានទេ​នៅថ្ងៃច័ន្ទ​នេះ​ដោយ​ទូរស័ព្ទរបស់​លោក​ពុំមាន​អ្នក​ទទួល។

ជនជាតិ​រុស្ស៊ី​ទាំង​បីនាក់​ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ខេត្តព្រះសីហនុ​រួមមាន លោក​ប៉ូឡុនស្គី សេហ្គេ​ (Polonsky Sergei) ​អាយុ​៤១ឆ្នាំ​ ​ជាម្ខាស់​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​ពស់​ព្រមទាំង​ជា​ម្ខាស់​សណ្ឋាគារ​នៅ​កោះដែក​គោល​ព្រមទាំង​ជនជាតិ​រុស្ស៊ីពីរ​នាក់​ទៀត​នៅខេត្តព្រះសីហនុ​ត្រូវ​ចាប់ខ្លួន​ក្នុង​កណ្តាល​សមុទ្រ​កាលពី​ថ្ងៃទី​៣០​ខែធ្នូ។ បន្ទាប់ពី​ពួកគេ​បាន​ចាប់​បង្ខាំង​បុគ្គលិក​នាវា​របស់​ខ្លួន​ចំនួន​៦នាក់​ នៅក្នុង​បន្ទប់ទឹក រួច​បង្ខំ​ឲ្យ​ពួកគេ​លោត​ទឹក​សមុទ្រ។​នេះបើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច។

ហេតុការណ៍​នេះ​បានកើត​មាន​ឡើង​នៅ​ចំណុច​កោះ​ដំឡូង​ចំងាយ​ប្រមាណ១៥​ម៉ែត្រ​ពី​កោះ ​ហើយក្រោយពី​កើតហេតុ​រួចមក​ជនជាតិ​ រុស្ស៊ី​ ទាំងបីនាក់​ក៏​បើក​នាវា​ចេញ​ដំណើរ​ចោល​ជនរងគ្រោះ។​ នេះ​បើតាម​ការ​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​ដដែល។​
តុលាការ​ខេត្តព្រះ​សីហនុ​នៅថ្ងៃ​ពុធសប្តាហ៍​មុន​បាន​ចាប់​ផ្តើម​សាកសួរ​ជនជាតិ​រុស្ស៊ី​ទាំង​បី​នាក់​ក្រោម​បទ​ចោទ​ប្រកាន់​ពីបទបង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​និង​ប្រើអំពើ​អំពើ​ហិង្សា​ទៅ​លើ​ជនរងគ្រោះ​ជនជាតិ​ខ្មែរ​ចំនួន​៦នាក់៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG