ក្រោយពីគណបក្សសម រង្ស៊ី និងគណបក្សសិទ្ឋិមនុស្សបានព្រមព្រាងគ្នាបង្កើតចលនាប្រជាធិបតេយ្យសង្គ្រោះជាតិក្នុងគោលបំណងផ្តួលរំលំរបបលោកហ៊ុន សែនតាមរយៈបោះឆ្នោត លោកហ៊ុនសែន បានបញ្ចេញប្រតិកម្មថា ចលនានេះមិនអាចសង្គ្រោះជាតិបានទេ។ លោកបាននិយាយថា គណបក្សគ្រប់គ្រងអំណាចមិនខ្លាច ហើយក៏មិនបារម្ភពីការបង្កើតចលនានេះដែរ។
លោកកឹមសុខា ប្រធានគណបក្សសិទ្ឋិមនុស្ស និងលោកសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី កំពុងធ្វើយុទ្ឋនាការនៅសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន និងកាណាដា ដើម្បីដាក់សម្ភាធលើរដ្ឋាភិបាលលោកហ៊ុន សែន ដើម្បីបង្កលទ្ធភាពឲ្យលោកសម រង្ស៊ីបានវិលត្រឡប់ចូលកម្ពុជាមុនការបោះឆ្នោតឆ្នាំ២០១៣។
លោកហ៊ុន សែនបានអះអាងថា សម្ភាធអន្តរជាតិមិនអាចជួយក្នុងករណីនេះបានទេ។ លោកបានបញ្ជាក់ថា បុគ្គលដែលធ្វើខុសត្រូវផ្តទ្ទាទោស៕