តុលាការក្រុងភ្នំពេញនៅថ្ងៃពុធសប្តាហ៍នេះបានសម្រេចឃុំខ្លួនប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមមួយរូបព្រមទាំងប្រជាពលរដ្ឋចំនួនប្រាំរូបផ្សេងទៀតក្រោមបទចោទប្រកាន់ដូចៗគ្នាថាជាប់ពាក់ព័ន្ឋនឹងការកាប់ព្រៃលិចទឹកដែលជាតំបន់ហាមឃាត់របស់រដ្ឋាភិបាល។ ដិកាសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្នត្រូវបានចេញដោយលោក សេង នាង ចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ។
ជនសង្ស័យទាំងប្រាំមួយរូបដែលតុលាការសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ឋនាគារព្រៃសរួមមានលោក ជាតិ ស៊ីសុវុត្ថា ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តកំពង់ធំ លោក ញាញ ពូល ប្រធានក្រុមប្រឹក្សាឃុំសំព្រោច ព្រមទាំងប្រជាពលរដ្ឋបួនរូបផ្សេងទៀតក្នុងនោះមានស្រ្តីម្នាក់ឈ្មោះ យុ គឹមឡេង។
ជនសង្ស័យទាំងប្រាំមួយរូបត្រូវបានកងរាជអាវុធហត្ថចាប់ខ្លួនកាលពីថ្ងៃទី២៤ខែកក្កដាតាមដិកាបង្គាប់មួយរបស់លោកសេង នាងចៅក្រមនៃតុលាការក្រុងភ្នពេញក្រោមបទចោទប្រកាន់ថាជាប់ពាក់ព័ន្ឋនឹងការកាប់ទន្ទ្រានព្រៃលិចទឹកដែលបានប្រព្រត្តិនៅស្រុកស្ទោងខេត្តកំពង់ធំ។
លោកណៅ ធួក ប្រធានរដ្ឋបាលជលផល និងលោកលឹម គានហោរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧត្តុនិយមមិនអាចស្នើសុំសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេនៅថ្ងៃពុធនេះ។
លោកអំ សំអាត មន្ត្រីឃ្លាំមើលការរំលោភសិទ្ឋិមនុស្សរបស់អង្កការលីកាដូបាននិយាយថានេះគឺជាគំរូមួយនៃការអនុវត្តច្បាប់លើមន្ត្រីរដ្ឋាភិបាលដែលជាប់ពាក់ព័ន្ឋនឹងការកាប់រានដីព្រៃរដ្ឋដោយខុសច្បាប់។
ក៏ប៉ុន្តែលោកជំរុញឲ្យតុលាការចាត់វិធានការណ៍តទៅទៀតចំពោះអ្នកដែលប្រព្រត្តិផ្ទុយនឹងច្បាប់របស់រដ្ឋាភិបាល។
«សុំឲ្យមានការអនុវត្តបន្តទៅទៀតចំពោះជនប្រព្រត្តិបទល្មើសដូចជាការកាប់ទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់ពីពោះបីអ្នកទាំងនោះមានឋានៈណាក៏ដោយ»។
យ៉ាងតិចមានព្រៃលិចទឹកប្រមាណជាង១ម៉ឺនហិកតានៅស្រុកស្ទោងខេត្តកំពុងធំបានទទួលរងការកាប់បំផ្លាញនិងរុករានដែលទង្វើទាំងនេះបានរំលោភអនុក្រិត្យរបស់រដ្ឋាភិបាលដែលបានហាមឃាត់ការកាប់ទន្ទា្រនព្រៃលិចទឹកគ្រប់ប្រភេទ។
អាជ្ញាធររដ្ឋាភិបាលកាលពីថ្ងៃទី២៩ខែមិថុនាកន្លងទៅនេះបានចុះបង្ក្រាបការទន្ទ្រានព្រៃលិចទឹកនៅក្នុងខេត្តកំពង់ធំដោយបានរឹបអូសសម្ភារៈមួយចំនួនក៏ប៉ុន្តែមិនមានជនសង្ស័យណាម្នាក់ត្រូវបានចាប់ឃាត់ខ្លួននៅពេលនោះទេ៕