ក្រោយសន្និសីទសារព័ត៌មានច្រានចោលសេចក្តីរាយការណ៍របស់ការសែត The Wall Street Journal ដែលចោទថាកម្ពុជាបើកដៃឱ្យប្រទេសចិនដាក់មូលដ្ឋានទ័ពនៅសមុទ្ររាម មន្ត្រីកម្ពុជាអញ្ចើញអ្នកសារព័ត៌មានក្នុងស្រុកធ្វើទស្សនកិច្ចបង្ហាញមូលដ្ឋានយោធាដ៏ចំណាស់នៅខេត្តព្រះសីហនុមួយនេះ។