ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មានការ​ចាប់​មនុស្ស​ទ្រង់ទ្រាយធំ​ក្រោម​អំណាច​អៀង សារី


A member of the Muslim Brotherhood and supporter of ousted Egyptian President Mursi shouts slogans.
A member of the Muslim Brotherhood and supporter of ousted Egyptian President Mursi shouts slogans.

ក្មួយ​ប្រុស​របស់​ប៉ុល ពត​ បាន​ប្រាប់​អង្គជំនុំជម្រះ​សាលា​ដំបូង​របស់​សាលាក្ដី​ខ្មែរក្រហម​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​មាន​ការ​ចាប់​ខ្លួន​មនុស្ស​ជា​ទ្រង់ទ្រាយ​ធំ ​នៅ​ក្នុង​ក្រសួង​ការបរទេស​របស់​អៀង ​សារី ​ចាប់​តាំង​ពីឆ្នាំ​១៩៧៦ ​មក​ម៉្លេះ។

លោក​សាឡុត ​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​សហព្រះរាជអាជ្ញារង​អន្ដរជាតិ​ លោកMr. Vincent de Wilde d'Estmael តាមរយៈ​អ្នក​បកប្រែ​ភាសា។

«ខ្ញុំ​អត់​ចាំ​ថ្ងៃ​ទេ​ដឹង​ថា ​មាន​ការ​ចាប់​ខ្លួន​មនុស្ស។ ​វាត្រូវតែ​រក​ខ្មាំង​ទី១​ គឺ​ខ្មាំង​ផ្ទៃ​ក្នុង។​ បើរក​ខ្មាំង​ខ្លួន​ឯង​ឃើញ​ហើយ​ រក​ខ្មាំង​ខាង​ក្រៅ​ឃើញ​ហើយ»។

កាល​ពី​ថ្ងៃ​អង្គារ​សាក្សី​លោក​អតីត​អគ្គលេខាធិការ​ក្រសួងការ​បរទេស​និយាយ​ថា ​អៀង ​សារី ឧបនាយក​រដ្ឋមន្ដ្រី ​និង​ជា​រដ្ឋមន្ដ្រី​ការបរទេស​បាន​ដឹង​ឮ​ពី​ការ​ចាប់​ខ្លួន​មនុស្ស​នៅ​ក្នុង​ក្រសួង​នេះ​ ហើយ​មនុស្ស​ដែល​ត្រូវ​ចាប់​ខ្លួន​យក​ទៅ​តែងតែ​បាត់​ខ្លួន​ជា​រៀង​រហូត។

ឌុច​អតីត​ប្រធាន​មន្ទីរ​ស-២១ ​ក៏​ធ្លាប់​បាន​បញ្ជាក់​ដែរ​ថា ​ជន​ដែល​ត្រូវ​ចាប់​ខ្លួន​ពី​ក្រសួង​ការបរទេស​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​គុក​របស់​ខ្លួន ​ដើម្បី​ធ្វើ​ទារុណកម្ម​សួរ​ចម្លើយ​ បន្ទាប់​មក​ត្រូវ​សម្លាប់​ចោល។

សាឡុត ​បាន​ ត្រូវ​បាន​កោះហៅ​ឲ្យ​ធ្វើ​ជា​សាក្សី​ប្រឆាំង​នឹង​អៀង ​សារី ​ដែល​ជា​ជន​ជាប់​ចោទ​ម្នាក់​ក្នុង​ចំណោម​ជន​ជាប់​ចោទ​ចំនួន​បី​នាក់​ ដែល​ត្រូវ​នាំខ្លួន​យក​មក​កាត់ទោស​ក្នុង​សំណុំរឿង​០០២។

សាក្សី​រូប​នេះ​បាន​ទទួល​ស្គាល់​ដោយ​មាន​ការរួញរា​ថា​អៀង ​សារី ​គឺ​ជា​អ្នក​អំពាវនាវ​ឲ្យ​បញ្ញាជន​កម្ពុជា​វិលត្រឡប់​ពី​បរទេស​វិញ ​ហើយ​បន្ទាប់​មក​បញ្ញាជន​ទាំង​នោះ​ត្រូវ​យក​ទៅ​ឃុំឃាំង​នៅ​គុក​បឹង​ត្របែក។

«ក្រោយពេល​ដែល​ខ្ញុំ​ទៅ​ហ្នឹង​ទើប​ខ្ញុំ​ដឹង​ថា ​អូ ​បញ្ញាជន​នេះ​ធំ​ៗ​ណាស់។ ​សុទ្ធតែ​សាស្ដ្រា​បង្រៀន​សាស្ដ្រាចារ្យ​ទៀត។ ​ហើយ​យក​មក​ធ្វើ​ដូច្នេះ​អារម្មណ៍​ខ្ញុំ​គិត​ថា ​អត់​ត្រឹមត្រូវ​ទេ»។

លោក ​សាឡុត ​បាន​លើក​ពី​បញ្ហា​នេះ​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​លោកស្រី​ចេត ​វ៉ាន់លី ​មេធាវី​មួយ​រូប​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី។

លោក​សាឡុត ​បាន​បញ្ជាក់​ថា ​ពួក​ខ្មែរក្រហម​បាន​ចេញ​សារាចរណ៍​មួយ​នៅ​ពេល​ជិត​ផុត​អំណាច​របស់​ខ្លួន​ដើម្បី​បញ្ជា​ឲ្យ​មាន​ការ​ផ្តល់​ស្បៀង​អាហារ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​បាន​គ្រប់គ្រាន់ ​ហើយ​សារាចរណ៍​នោះ​អនុញ្ញាត​ឲ្យ​មាន​ការ​ចាប់​មនុស្ស​ និង​យក​ទៅ​សម្លាប់ចោល។ ​ក៏ប៉ុន្ដែ​មុន​នឹង​អាច​ធ្វើ​ដូច្នេះ​បាន​លុះណា​តែ​មាន​ការ​សម្រេច​ពី​ការ​ដឹកនាំ​ចំនួន​ប្រាំពីរ​ថ្នាក់ ​ដោយ​រាប់​ចាប់​ពី​រដ្ឋអំណាច​ភូមិ​រហូត​ដល់​ថ្នាក់​មជ្ឈឹម។ យ៉ាងណាក៏​ដោយ​សារចរណ៍​នេះមិន​ទាន់​ដាក់​ឲ្យ​អនុវត្តន៍​នៅ​ឡើយ​ ដោយសារ​តែ​របប​ដឹកនាំ​របស់​ពួក​ខ្មែរ​ក្រហម​ត្រូវ​បាន​ផ្តួល​រំលំ​នៅ​ឆ្នាំ​១៩៧៩៕

XS
SM
MD
LG