ដោយ៖ Nash Jenkins
វ៉ាស៊ីនតោន៖ សៀវភៅចុងក្រោយរបស់អ្នកនិពន្ធបស្ចិមប្រទេសតែម្នាក់ដែលនៅរស់ជីវិតពីការឃុំឃាំងរបស់ពួកខ្មែរក្រហម ក្រោមចំណងជើងថា “Facing the Torturer” ឬ«ប្រឈមមុខនឹងអ្នកធ្វើទារុណកម្ម» ពិនិត្យមើលគំនិតទស្សនវិជ្ជានៃអំពើបីសាច។
នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០០៩ លោក Francois Bizot បានដើរចូលទៅក្នុងក្រចកសេះ នៃតុលាការខ្មែរក្រហម នៅក្រុងភ្នំពេញ ដែលអង្គការសហប្រជាជាតិគាំទ្រ។ លោកជាសាក្សីទីមួយដែលឡើងឆ្លើយសំណួរក្នុងការជំនុំជម្រះករណី កាំង ហ្កិកអ៊ាវ ហៅ ឌុច អំពីមុខនាទីរបស់គាត់ជាមេគុក ទួលស្លែង ដែលមនុស្សជាច្រើនពាន់នាក់បានទទួលទារុណកម្មនិងត្រូវប្រហារជីវិត។ លោកបានរៀបរាប់អំពីទំនាក់ទំនងរបស់លោកជាមួយ ឌុច។
«ម្យ៉ាង ខ្ញុំបានជួបមនុស្សម្នាក់ដែលជាអ្នកទទួលខុសត្រូវក្នុងការសម្លាប់រង្គាលរបស់រដ្ឋ ដែលមានពោរពេញទៅដោយអំពើដ៏គួរឲ្យរន្ធត់ ដែលខ្ញុំមិននឹកស្មានថាមកឈរនៅកន្លែងរបស់គាត់នៅថ្ងៃនេះទេ។ តែម្យ៉ាងទៀត ខ្ញុំបានជួបមនុស្សវ័យក្មេងម្នាក់ ដែលខ្ញុំសុំសារភាពថា ខ្ញុំមិនហ៊ានឲ្យគាត់ស្គាល់ខ្ញុំទេ»។
លោក Bizot ជាអ្នកនិពន្ធជាតិបារាំងនិងជាអ្នកបស្ចិមប្រទេសតែម្នាក់ដែលនៅរស់ជីវិតពីការឃុំឃាំងរបស់ខ្មែរក្រហម តាំងពីគុកក្នុងព្រៃ ម-១៣ ដែល ឌុច គ្រប់គ្រងមុននឹងឡើងទៅ ទួលស្លែង។ នៅទីនោះ លោក Bizot បានជួបញឹកញយជាមួយមេគុក មុនបានត្រូវដោះលែងនៅទីបំផុត។
លោក Bizot បានក្រឡេកមើលទៅជនជាប់ឃុំឃាំងនិងជាប់ចោទ ឌុច ហើយនឹកឃើញពេលដែលលោកនៅជាប់ច្រវ៉ាក់ក្នុងគុក និងទៅដល់អ្នកទោសនៅក្នុងគុក ម-១៣ ដែលត្រូវនាំយកទៅសម្លាប់នៅក្នុងជំរំមួយទៀតដោយគ្រាន់តែពួកគេបានធ្វើការជាមួយលោក។ លោកថ្លែងថា លោកផ្តល់សក្ខីកម្មថ្ងៃនេះគឺដើម្បីជូនជាកិត្តិយសដល់អ្នកទោសទាំងនោះ។
ជាមួយឧបកថានេះ លោក Bizot បានចាប់ផ្តើមជំពូកទីមួយនៃសៀវភៅរបស់លោកឈ្មោះ Facing the Torturer ដែលប្រើទំនាក់ទំនងរបស់លោកជាមួយ ឌុច ដើម្បីពន្យល់អំពីដំណើរទស្សនវិជ្ជាដ៏ទូលំទូលាយជាងនេះមួយ។ ដោយមិនផ្តន្ទាទោសឬបញ្ជាក់ថាត្រូវនូវអំពើសាហាវយង់ឃ្នងរបស់ ឌុច និងមេដឹកនាំខ្មែរក្រហមឯទៀត សៀវភៅនេះ វែកញែកគំនិត នៃ«អំពើបីសាច» ជាទស្សនៈមួយដែល នៅទីបំផុត លោក Bizot បានរកឃើញថា គ្មានអត្ថន័យទាល់តែសោះ។
លោកបានប្រាប់ វីអូអេខេមរភាសា ក្នុងសេចក្តីសម្ភាសន៍មួយថា៖
«ខ្ញុំមិនអាចទទួលយកហេតុផលដែលផ្តល់ឲ្យមនុស្សខ្លះ ឬក្រុមមនុស្សខ្លះនៅលើផែនដីយើងនេះ នូវអត្ថន័យដែលថាពួកគេកើតមកឬពួកគេមានសមត្ថភាពអាចសម្លាប់បានហើយផ្នែកមួយទៀតនៃមនុស្សជាតិរបស់ពួកគេ ដែលអាចធ្វើឲ្យគេបានផុតចាកពីអំពើនេះបានទេ។ ខ្ញុំមិនជឿដូច្នេះទេ។ ជាអកុសល ខ្ញុំគិតថា អ្នកធ្វើទារុណកម្មត្រូវដាក់ក្នុងស្ថានការណ៍មួយដែលគេត្រូវបង្ខំខ្លួនគេ ឲ្យប្រព្រឹត្តអំពើទាំងនេះ»។
សៀវភៅ Facing the Toturer បានបោះពុម្ព កាលពីខែ ឧសភា ប្រាំបួនឆ្នាំក្រោយសៀវភៅមួយទៀតដែលទាក់ទងគ្នារបស់លោក Bizot ឈ្មោះ The Gate ដែលនិយាយរៀបរាប់អំពីការជាប់ឃុំក្នុងគុក ម – ១៣ និងបទពិសោធន៍របស់លោកក្នុងស្ថានទូតបារាំង បន្ទាប់ពួកខ្មែរក្រហមបានចូលដល់ក្រុងភ្នំពេញ។ ទោះជាមើលឃើញដូចម្តេចក៏ដោយ ក៏គ្រប់ករណីនៃអំពើឃោរឃៅលើមហាជន មានការលើកលែងពីទ្រឹស្តីនៃភាពសាហាវព្រៃផ្សៃ។ ទាំងនេះជារឿងអំពីនាយទាហាន ណាហ្ស៊ី (Nazi) អាឡឺម៉ង់ម្នាក់ ដែលបានសង្គ្រោះជនជាតិ ជ្វីហ្វ (Jews) ប៉ូឡូញ ពីការសម្លាប់រង្គាល ដោយយកអ្នកទាំងនោះឲ្យធ្វើការក្នុងរថយន្តគាត់ អំពីអ្នកគ្រប់គ្រងសណ្ឋាគារជាតិ រូវ៉ាន់ដា (Rwanda) ម្នាក់ដែលបានលាក់ទុកសមាជិកជាងមួយពាន់នាក់នៃជនភាគតិចដែលទទួលរងទុក្ខបុកម្នេញ នៅក្នុងសណ្ឋាគារឆើតឆាយរបស់លោកនៅក្នុងការប្រល័យពូជសាសន៍ឆ្នាំ ១៩៩៤ គឺជារឿងដែលផ្ទុយស្រឡះពីសេចក្តីអធិប្បាយក្នុងប្រវត្តិសាស្រ្តធម្មតា ដែលពឹងផ្អែកទៅលើភស្តុតាងនៃអំពើឃោរឃៅដោយឥតការលើកលែង។ អ្នកជំនាញអំពីប្រទេសកម្ពុជាយល់ថា បទពិសោធន៍របស់លោក Bizot សមស្របនឹងចិត្តសប្បុរសដែលមិនទំនងមានទាំងនេះ ហើយមានតម្លៃចំពោះរឿងទូលំទូលាយរបស់ពួកខ្មែរក្រហម។ លោក ឆាង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានប្រាប់វីអូអេខេមរភាសាយ៉ាងដូច្នេះ។
«ខ្ញុំគិតថារឿងរបស់មនុស្សម្នាក់ៗដែលបានរស់ជីវិតពីទារុណកម្មរបស់ពួកខ្មែរក្រហម ជារឿងសំខាន់ណាស់ មិនមែនគ្រាន់តែសម្រាប់ដំណើរការបច្ចុប្បន្នរបស់តុលាការប៉ុណ្ណោះទេ តែសម្រាប់មនុស្សជំនាន់ក្រោយរបស់កម្ពុជាដែរ។ ទាំងនេះជារឿងដែលចាំបាច់ត្រូវតែនិទានឲ្យដឹង»។
លោក Bizot ទើបមានអាយុ ២៥ ឆ្នាំ ពេលលោកចេញពីសាកលវិទ្យាល័យ ស៊កបោន(Sorbonne) នៅក្រុង ប៉ារីស៍ ធ្វើដំណើរទៅប្រទេស កម្ពុជា នៅពាក់កណ្តាលទសវត្សរ៍ ១៩៦០ ដើម្បីសិក្សាអំពីពុទ្ធសាសនា ហើយធ្វើការនៅសួនអភិរក្ស អង្គរវត្ត។ លោកបានប្រាប់ថា ពេលប្រាំមួយឆ្នាំក្រោយលោកទៅដល់ប្រទេសកម្ពុជា ជា«ពេលដ៏សប្បាយជាទីបំផុតក្នុងជីវិតរបស់លោក» ដោយលោកបានរៀបការជាមួយនារីខ្មែរម្នាក់ និងបានកូនស្រីម្នាក់ឈ្មោះនាង អេឡែន (Helene)។ តែនៅពេលជាមួយគ្នានោះ ពួកខ្មែរក្រហមក៏កំពុងឡើងប្រជាប្រីយ៍ភាពនយោបាយដែរ ដោយបានធ្វើផែនការបះបោរលួចលាក់ ដើម្បីធានាឲ្យមានរបបកុម្មុយនិស្តមួយនៅក្នុងប្រទេសកម្ពុជា។ គណបក្សកុម្មុយនិស្តបានបញ្ឆេះឲ្យមានសង្គ្រាមស៊ីវិលមួយកើតឡើងក្នុងខែតុលា ឆ្នាំ ១៩៧០។ ជាមួយនោះមានការស្ថាបនាគុក ដើម្បីដាក់អ្នកទោសនយោបាយ»។
នេះជាភាពមិនច្បាស់លាស់មួយដែលមាននៅជាប់ក្នុងគំនិតរបស់លោក Bizot។
លោកបានរៀបរាប់ឡើងវិញអំពីដំណើរពីភូមិរបស់លោកទៅភូមិមួយទៀត នៅខាងជើងក្រុងភ្នំពេញ នៅពេលដែលពួកខ្មែរក្រហមឡោមព័ទ្ធចាប់ខ្លួនលោក។ អ្នកយាមគុកចោទលោកថា បានធ្វើការឃុបឃិតជាមួយពួក សេអ៊ីអា (CIA) នៅពេលដែលពួកគេដាក់ច្រវាក់ដៃនិងជើងលោក ហើយដឹកលោកនិងអ្នកធ្វើដំណើរជាមួយលោកពីរនាក់ទៀតទៅគុក ម-១៣។ នៅទីនោះ ឌុច ជាអ្នកធ្វើការសួរចម្លើយតែម្នាក់ឯង ហើយការសារភាពទទួលកំហុសនឹងត្រូវទទួលទោសប្រហារជីវិត។
«ការសួរចម្លើយមានធ្វើរាល់ថ្ងៃ រវាង ឌុច និង ខ្ញុំ។ គាត់អាយុ ២៧ ឆ្នាំ ខ្ញុំអាយុ ៣០ ឆ្នាំ។ ដោយសារខ្ញុំមានកំហឹងជាប់ពីការដែលគេចាប់និងចោទខ្ញុំអំពីរឿងមិនច្បាស់លាស់នោះ នៅពេលគាត់ចោទសំណួរមកខ្ញុំ ខ្ញុំបកសួរទៅគាត់វិញ។ ក្នុងពេលជាច្រើនអាទិត្យតាមក្រោយមកទៀត យើងទាំងពីរនាក់មានទម្លាប់និងមានទំនាក់ទំនងជាប្រក្រតី»។
លោក Bizot និយាយថា ឌុច ជឿលើនិរទោសរបស់លោក តែលោកយល់ថា គឺទំនាក់ទំនងគ្នាជាប្រក្រតីនោះទេ ដែលបានជួយសង្គ្រោះជីវិតលោក។ លោក Bizot និយាយថា លោកហាក់ដូចជាឃើញមានមនុស្សធម៌ខ្លះនៅក្នុងខ្លួន ឌុច។ តែលោកគិតថា ឌុច មើលមកលោកវិញ ខុសពីអ្នករងគ្រោះធម្មតាម្នាក់ដែលគាត់ត្រូវបញ្ជូនទៅប្រហារជីវិត។ គឺកត្តានេះហើយដែលធ្វើឲ្យលោកបានរួចខ្លួន។
ឌុច បានប្រគល់លិខិតបញ្ជាឲ្យដោះលែងលោក Bizot ផ្ទាល់ដៃ។ គឺនៅថ្ងៃបុណ្យ ណូអែល ឆ្នាំ ១៩៧១។ ឌុច បានអញ្ជើញលោក Bizot ឲ្យទៅផ្ទះគាត់នៅយប់នោះ។ លោក Bizot ថ្លែងថា នៅជិតភ្នក់ភ្លើង យប់នោះ ពីក្រោយរបាំងមុខ ពីក្រោយមុខមនុស្សកំណាចម្នាក់ លោកមើលឃើញថា ឌុច មានគុណសម្បត្តិមនុស្សខ្លះ ដែលធ្វើឲ្យលោកមានកង្វល់ និងគួរឲ្យភ័យខ្លាច។
លោក Bizot ពោលថា គឺហេតុនេះហើយ បានជាពាក្យថា បីសាច ឬ Evil គ្មានអត្ថន័យអ្វីទេចំពោះគាត់។ រួចក៏ដោយហេតុនេះដែរ ដែលមនុស្សជាតិហាក់ដូចជាមិនអាចកែប្រែខ្លួនឲ្យបានប្រសើរឡើងទេ។ យ៉ាងណាម៉ិញគឺថា ក្នុងពេល ៣២ ឆ្នាំក្រោយពីពួកខ្មែរក្រហមបានធ្លាក់ពីអំណាច នៅតែមានព្រឹត្តិការណ៍មួយចំនួនកើតឡើងនៅពាសពេញពិភពលោកតទៅទៀត ដែលបានផ្តាច់ផ្តិលជីវិតមនុស្សស្លូតត្រង់ជាច្រើនលាននាក់ ដែលអង្គការគ្រប់គ្រងសមរម្យចាត់ថាជាអំពើប្រល័យពូជសាសន៍ដដែល។ នេះបើតាមសំដីរបស់លោក Bizot។
«មនុស្សសម័យយើងនិយាយថា មិនអាចមានទៀតទេ តែព្រឹត្តិការណ៍នៅតែមានដូចគ្នានឹងសម័យឳពុកខ្ញុំ និងដូចគ្នានឹងសម័យកូនខ្ញុំទៀត។ យើងតែងតែនិយាយថា ជាអំពើដ៏អាក្រក់ជាទីបំផុត តែយើងមិនដែលគិតថា យើងមិនគួរធ្វើសង្គ្រាមទេ»។
សៀវភៅរបស់លោក Bizot ក៏បានទទួលការរិះគន់ដែរ។ អ្នកខ្លះមើលឃើញសេចក្តីអធិប្បាយផ្ទាល់ខ្លួន ជាការគួរឲ្យមន្ទិលសង្ស័យ ប្រហែលអាចសាបរលាបដោយសារការដែលអ្នកនិពន្ធបាននៅស្ងៀមស្ងាត់អស់រយៈបីទសវត្សរ៍។ អ្នកខ្លះមិនជឿលើសុពលភាពនៃសេចក្តីអធិប្បាយដ៏ទូលំទូលាយនិងដ៏គួរឲ្យរំភើបអំពីពួកខ្មែរក្រហមទេ ដោយនិយាយថា ធម្មជាតិស្តួចស្តើងនៃបទពិសោធន៍របស់លោក ជាការមើលមិនឃើញវែងឆ្ងាយទេ។ តែមានអ្នកខ្លះបានអះអាងថា បទពិសោធន៍របស់លោក ទោះជាស្រពេចស្រពិលដោយសារពេលវេលាកន្លងទៅយូរ ឬចង្អៀតចង្អល់ដោយសារជារឿងដាច់តែឯងក៏ដោយ ក៏វាបង្ហាញឲ្យឃើញការពិនិត្យដ៏ប្លែក អំពីលក្ខណៈរបស់មនុស្សម្នាក់ដែលពីមុនបានគ្រប់ដណ្តប់ទៅដោយភាពអាថ៌កំបាំង។
លោក Nic Dunlop ជាអ្នកសារព័ត៌មាននិងអ្នកថតរូបជាតិ អៀកឡង់ (Ireland) ម្នាក់ដែលមានឈ្មោះក្នុងបញ្ជីដ៏ខ្លីជាមួយលោក Bizot ដែរ ក្នុងចំណោមអ្នកបស្ចិមប្រទេសដែលអាចអះអាងថា ជាអ្នកមានការទាក់ទងផ្ទាល់ជាមួយ ឌុច។ ដោយសង្ឃឹមថានឹងបាន«យល់អំពីបរិបទ»នៃសេចក្តីរន្ធត់ នៅក្រោមរបបខ្មែរក្រហម ដែលជាចំណុចនៃការចាប់អារម្មណ៍របស់លោក បន្ទាប់ពីលោកបានអានទស្សនាវដ្តី National Geographic នៅវ័យ ១១ ឆ្នាំ លោក Dunlop បានធ្វើដំណើរទៅប្រទេសកម្ពុជាក្នុងទសវត្សរ៍ ១៩៩០ ដោយដាក់រូបថត ឌុច មួយសន្លឹកនៅក្នុងហោប៉ៅ។ ក្នុងឆ្នាំ ១៩៩៩ ពេលលោកឈប់សម្រាកពីធ្វើការឲ្យរដ្ឋាភិបាល កាណាដា នៅក្នុងតំបន់ភាគខាងលិចនៃប្រទេសកម្ពុជា លោកបានទៅដល់កន្លែងដាច់ស្រយាលមួយ ដែលបដិវត្តន៍របស់ពួកខ្មែរក្រហមបានចាប់កំណើត កាលពីច្រើនទសវត្សរ៍មុន។
ស្រាប់តែមានបុរសម្នាក់បានដើរមកនិយាយរាក់ទាក់ជាមួយលោក ជាភាសាអង់គ្លេស។ លោក Dunlop បានប្រាប់វីអូអេខេមរភាសា ថា៖
«ខ្ញុំបានកាន់រូបថតគាត់ អស់រយៈពេលយ៉ាងយូរ។ ពេលខ្ញុំឃើញគាត់ ខ្ញុំមិនបាច់បញ្ចេញរូបថតគាត់មកបញ្ជាក់ទេ។ គឺពិតជា ឌុច មែនហើយ»។
លោក Dunlop បានជួប ឌុច ពីរដងទៀត។ លោកថ្លែងថា ក្នុងជំនួបទីពីរ ឌុច បានសារភាពអំពីមុខនាទីរបស់គាត់ក្នុងការសម្លាប់មនុស្សរាប់លាននាក់ ដោយធ្វើព្រងើយ។ ការសម្តែងសេចក្តីស្តាយក្រោយរបស់គាត់ ហាក់ដូចជាធ្វើដោយស្មោះត្រង់។ ដូចគ្នានឹងលោក Bizot ដែរ លោក Dunlop បដិសេធថា លក្ខណៈពិសេសនៃពាក្យ «បីសាច» មិនមែនជាពាក្យពេញលេញទេ តែជាពាក្យឥតមានន័យ ដែលមិនបានគិតទៅដល់ការផ្លាស់ប្តូរនៃអាកប្បកិរិយារបស់មនុស្ស យោងទៅតាមកាលៈទេសៈ។ លោកបានលើកយកវគ្គមួយក្នុងសៀវភៅរបស់លោកឈ្មោះ «The Lost Executioner: The Journey to the Heart of the Killing Fields» ក្នុងឆ្នាំ ២០០៦ មកគាំទ្រគំនិតរបស់លោក។
លោក Dunlop ចោទសួរថា «ក្នុងឋានៈជាកម្មាភិបាលរបស់ខ្មែរក្រហមម្នាក់ បើមធ្យោបាយតែមួយដែលធ្វើឲ្យអ្នកនៅរស់ជីវិតបាន ដោយមិនខ្វល់ខ្វាយអំពីអំពើដែលអ្នកធ្វើ ដូចជាបង្ហាញសេចក្តីរីករាយនឹងការឈឺចាប់ដែលអ្នកធ្វើទៅលើអ្នកដទៃ តើវាធ្វើឲ្យអ្នកទទួលទោសធ្ងន់ជាងនេះទៀតទេ?
នេះជាសំណួរមួយដែលគេមិនអាចឆ្លើយបាន ចំពោះពាក្យថា 'បីសាច'។ ហេតុនេះហើយបានជាយើងងាកទៅរកពាក្យថា 'ល្អ' និង 'បីសាច' នៅក្នុងនិទានកថាវិញ។ គំនិតអំពីអ្នកប្រព្រឹត្តអំពើឧក្រិដ្ឋនិងអ្នករងគ្រោះនៅក្នុងមនុស្សតែមួយ គឺជាអ្វីដែលយើងនៅមិនទាន់អាចទទួលយកបានទេ»។
លោកថ្លែងថា គ្មាននរណា អាចជៀសផុតពីការប្រព្រឹត្តអំពើព្រៃផ្សៃបំផុតបានទេ។ «ពេលណាខ្ញុំខឹងជ្រុល ខ្ញុំគិតដល់អ្វីដែលកំហឹងនេះអាចព្រលែងចេញទៅក្រៅជាលទ្ធផល»។
នៅក្នុងសៀវភៅ Facing the Toturer លោក Bizot បានផ្តល់ទ្រឹស្តីមួយចំពោះការយល់ឃើញរបស់លោក។ លោកថ្លែងថា នៅទីបញ្ចប់ មនុស្សដែលសម្លាប់ គឺធ្វើក្រោមលេសថាពួកគេធ្វើអំពើត្រឹមត្រូវ។ តែទោះជាយ៉ាងណាក៏ដោយ លោកបញ្ជាក់ថា យើងត្រូវទទួលស្គាល់ដល់មនុស្សធម៌នៅក្នុងខ្លួនមនុស្ស ទោះជាមានលាក់បាំងនៅក្នុងអំពើសាហាវយង់ឃ្នងដ៏អាក្រក់បំផុតយ៉ាងណាក៏ដោយ៕
ប្រែសម្រួលដោយ កែរ យ៉ាន