ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កោះហៅ​សាក្សី​ពីរ​នាក់​បំភ្លឺ​រឿង​សម្លាប់​សកម្មជន​បរិដ្ឋាន


រថយន្ត​មួយគ្រឿង​ដឹកឈើ​ដែល​ត្រូវបាន​កាប់នៅ​ខេត្តកោះកុង។
រថយន្ត​មួយគ្រឿង​ដឹកឈើ​ដែល​ត្រូវបាន​កាប់នៅ​ខេត្តកោះកុង។

តុលាការ​ខេត្ត​កោះកុង​បាន​កោះអញ្ជើញ​សាក្សី​ដ៍​សំខាន់​ចំនួន​ពីរ​រូប​មក​ពី​កាសែត ឌឹ ខេមបូឌា ដេលី​ ឲ្យ​ចូល​មក​បំភ្លឺ​នៅ​ក្នុង​តុលាការ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​សកម្មជន​ការពារ​ព្រៃ​ឈើ​ និង​មន្ត្រី​កងរាជ​អាវុធហត្ថ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស។

លោក ​នាង ​ប៉ូរ៉ាត់ទីណូ ​មន្ត្រី​ផ្នែកស៊ើបអង្គេត​របស់​សមាគម​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កោះកុង​បាន​និយាយ​ថា​កញ្ញា ​ផន ​បុប្ផា និង​កញ្ញា Plokhir ​ អ្នកយក​ព័ត៌មាន​ឲ្យ​កាសែត ដឹ ខេមប៉ូឌា ដេលី ​តុលាការ​គ្រោង​នឹង​កោះអញ្ជើញ​ឲ្យ​មក​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៧ ​ខាង​មុខ​នេះ។

«ខាង​សមាគមសិទ្ធិ​មនុស្ស​អាដហុក ​ខេត្ត​កោះកុង​គ្រាន់តែ​ទទួលព័ត៌មាន​មក​ថា ព្រះអាជ្ញារង ​ស្រី ​ម៉ាក់នី គាត់​គ្រោង​នឹង​កោះហៅ​អ្នក​កាសែត​ឌឹខេមប៉ូឌា ដេលី​ ពីរនាក់​ហ្នឹង​ចូល​មក​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​កោះកុង​នៅ​ថ្ងៃ​ទី​១៧»។

កាល​ពី​ថ្ងៃ​ទី​២៦ ​ខែ​មេសា ​កន្លង​ទៅ​នេះ​លោក​ឈុត ​វុទ្ធី ​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ​និង​លោក​អ៊ិន ​រតនា ​មន្ត្រី​កងរាជ​អាវុធហត្ថ​ត្រូវ​បាន​មន្ត្រី​ឃ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ស្រុក​មណ្ឌលសីម៉ា ​ខេត្ត​កោះកុង។ មុន​ពេល​បាញ់សម្លាប់​លោក​ឈុត ​វុទ្ធី ​និង​លោក​អ៊ិន ​រតនា ​លោក​ឈុត​ វុទ្ធី​ បាន​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ផ្ទាល់ខ្លួន​របស់​លោក​ជាមួយ​នឹង​អ្នក​កាសែត​ ឌឹ ខេមប៉ូឌា ដេលី ​ចំនួន​ពីរ​រូប។ ​អ្នក​កាសែត​ទាំង​ពីរ​រូប​គឺ​ជា​សាក្សី​ដ៏​សំខាន់ ​ដែល​ដឹង​ព្រឹត្តិការណ៍​នេះ​មុនពេល​ដែល​លោក​ឈុត ​វុទ្ធី ​និង​លោក​អ៊ិន ​រតនា ​ត្រូវ​បាន​បាញ់​សម្លាប់។

កញ្ញា ​ផន ​បុប្ផា ​និង​ កញ្ញា ​Plokhir មិន​អាចស្នើសុំ​ដើម្បី​ទំនាក់ទំនង​បាន​ទេ​រហូត​មក​ដល់​ពេល​នេះ​ បន្ទាប់​ពី​ព្រឹត្តិការណ៍​នេះ​បាន​បញ្ចប់​រួច​មក។

លោក ខេវិន ដូល (Kevin Doyle) និពន្ធនាយក​នៃ​កាសែត ដឹ ខេមប៉ូឌា ​ដេលី ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​កោះហៅ​អ្នក​កាសែត ឌឹ ខេមប៉ូឌា ដេលី ​ចំនួន​ពីរ​រូប​ឲ្យ​ចូល​មក​បំភ្លឺ​នៅ​ក្នុង​តុលាការ​ទេ។

លោក​ព្រះរាជអាជ្ញារង ​ស្រី ​ម៉ាក់នី ​មិន​អាច​ស្នើសុំ​ដើម្បី​ធ្វើ​សេចក្តីអត្ថាធិប្បាយ​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ ​ដោយ​ទូរសព្ទ​របស់​លោក​ទទួល​ការ​ហៅចូល​ហើយ​ដោយ​ពុំ​មាន​អ្នក​ទទួល។

បន្ទាប់​ពី​បាន​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃឈើ ​និង​មន្ត្រី​កងរាជអាវុធហត្ថ​រួច មក​មាន​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ​គឺ​លោក ​រ៉ាន់ ​ប៊ូរ័ត្ន​ មន្ត្រី​សន្តិសុខ​នៃ​ក្រុមហ៊ុន​ធីមប៊ឺគ្រីន​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​មនុស្សឃាត​ដោយ​អចេតនា ​និង​កំពុង​តែ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កោះកុង​ ដើម្បី​រង់ចាំ​ជំនុំជម្រះ​ទោស។

លោក​ រ៉ាន់ ​ប៊ូរ័ត្ន ​ត្រូវ​បាន​សមត្ថកិច្ច​បាន​អះអាង​ថា​លោក​បាន​មក​រារាំង​លោក​អ៊ិន ​រតនា ​ក្រោយ​ពី​បាន​បាញ់​សម្លាប់​លោក​ឈិត ​វុទ្ធី។ លោក​ អ៊ិន ​រតនា ​ក្រោយ​មក​បាន​ស្លាប់​ដោយសារ​តែ​គ្រាប់​កាំភ្លើង​រាកៃ​ចំនួន​ពីរ​គ្រាប់ ​បន្ទាប់​ពី​លោក​រ៉ាន់ ​ប៊ូរ័ត្ន​ បាន​មក​រារាំង។

រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​បាន​បិទ​បញ្ចប់​ការ​ស៊ើបអង្កេត​របស់​ខ្លួន​ បន្ទាប់​ពី​ស្រាវជ្រាវ​ករណី​ឃាតកម្ម​ដ៏​លេចធ្លោ​មួយ​នេះ​អស់រយៈពេល​តែ​បី​ថ្ងៃ​តែ​ប៉ុណ្ណោះ។

ក្រុម​គ្រួសារ​ជនរងគ្រោះ ​និង​អង្កការ​សង្គមស៊ិវិល​មួយ​ចំនួន​មិនមាន​ជំនឿ​ទៅលើ​របាយការណ៍​ទាំង​នេះ​ទេ។ ​ពួក​គេ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ ​និង​ឯករាជ្យ​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ។​ ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​មន្ត្រី​រដ្ឋាភិបាល​នៅ​តែ​អះអាង​ការពារ​របាយការណ៍​របស់​ខ្លួន​ថា​អ្វី​ដែល​បាន​ស្រាវជ្រាវ​កន្លងមក​គឺ​ជា​ការ​ពិត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG