ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខេត្ត​កោះកុង​បើក​សវនាការ​រឿងក្តី​ឃាតករ​លោក​ឈុត វុទ្ធី


លោក​ឈុត វុទ្ឋី​ប្រធាន​អង្កការ​ការពារ​ធន​ធាន​ធម្មជាតិ​ នៅក្នុង​ព្រៃខេត្ត​កំពង់ធំ ភាគខាងជើង​ក្រុង​ភ្នំពេញ។
រូបភាពដោយ៖ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា
លោក​ឈុត វុទ្ឋី​ប្រធាន​អង្កការ​ការពារ​ធន​ធាន​ធម្មជាតិ​ នៅក្នុង​ព្រៃខេត្ត​កំពង់ធំ ភាគខាងជើង​ក្រុង​ភ្នំពេញ។ រូបភាពដោយ៖ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា

លោក អ៊ីន រតនា​ ត្រូវ​បាន​បាញ់​សម្លាប់​ចំនួន​ពីរ​គ្រាប់​បន្ទាប់​ពី​លោក​ឈុត វុទ្ឋី​ប្រធាន​អង្កការ​ការពារ​ធន​ធាន​ធម្មជាតិ​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃទី២៦ ខែមេសា។

ភ្នំពេញ៖ តុលាការ​ខេត្ត​កោះ​កុង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ចាប់​ផ្តើម​បើក​សវនាការ​ជម្រះក្តី​ប្រឆាំង​ជំទាស់​នឹង​លោក​រ៉ាន់ បូរ័ត្ន មន្ត្រី​សន្តិ​សុខ​ក្រុម​ហ៊ុន​ Timber Green​ ដែល​ពាក់​ព័ន្ឋ​នឹង​ការ​ស្លាប់​លោក​អ៊ីន រតនា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ។
លោក អ៊ីន រតនា​ ត្រូវ​បាន​បាញ់​សម្លាប់​ចំនួន​ពីរ​គ្រាប់​បន្ទាប់​ពី​លោក​ឈុត វុទ្ឋី​ប្រធាន​អង្កការ​ការពារ​ធន​ធាន​ធម្មជាតិ​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃទី២៦ ខែមេសា នៅ​ចំណុច​វាល៣ នៃ​ស្រុក​មណ្ឌលសីមា ចម្ងាយ​ប្រមាណ​ជាង​៦០គីឡូ​ម៉ែត​ពី​ទី​រួម​ខេត្តកោះកុង។ ឃាតកម្ម​កើត​ឡើង​ខណៈ​ដែល​លោក និង​អ្នក​យក​ព័ត៌មាន​ពីរ​នាក់​ផ្សេង​ទៀត​បាន​ស៊ើប​អង្កេត​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​នៅ​ទី​តាំង​ក្រុមហ៊ុន Timber greenលើ​ជួរ​ភ្នំក្រវាញ។
តុលាការ​ខេត្ត​កោះ​កុង​បាន​ទម្លាក់​ចោល​រឿង​ក្តី​បាញ់​សម្លាប់​លោក​ឈុត វុទ្ឋី​សកម្ម​ជន​ការ​ពារ​បរិស្ថាន​ដ៏​ល្បី​ល្បាញ​ដោយ​លើក​យក​រឿង​ក្តី​សន្តិ​សុខ​មា្នក់​មក​ជំនុំ​ជម្រះ​តែ​ប៉ុណ្ណោះ។​
តុលាការ​បាន​ចំណាយ​ពេល​ត្រឹម​តែ​ជិត​ពីរ​ម៉ោង​នៅក្នុង​ការ​បើក​សវនាការ​ជំនុំ​ជម្រះ​នេះ​ដោយ​មាន​សាក្សីតែ​ពីរ​នាក់​ក្នុង​ចំណោម​សាក្សី​ចំនួន​ប្រាំពីរ​នាក់ដែល​ត្រូវ​ឆ្លើយ​បំភ្លឺ​ក្នុង​សវនាការ។ ជន​ជាប់​ចោទ​លោក​រ៉ាន់ បូរ័ត្នមន្ត្រីកង​រាជ​អាវុធ​ហត្ថ​ក៏​មាន​វត្តមាន​នៅ​ទីនោះ​ដែរ។​
លោក​ម៉ក់ ជីតូ ប្រធាន​ក្រុម​គណៈ​កម្មការ​ចម្រះ​ថ្នាក់​ជាតិ​ដើម្បី​ស្រាវ​ជ្រាវ​ករណី​បាញ់​សម្លាប់​លោក​ឈុត វុទ្ឋី ក៏​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ទៅ​ឆ្លើយ​បំភ្លឺក្នុង​នាម​តំណាង​រដ្ឋាភិបាល​ដែរ។
ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ​គឺ​លោក​ ខាំ សុផារី មិន​ទាន់​បាន​ប្រកាស​សាល​ក្រម​ភ្លាមៗ​ទេ​ដោយ​លោក​បាន​និយាយ​ថា​សាល​ក្រម​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី​៨​ខែតុលា​ខាង​មុខ​នេះ។ លោក​ចៅ​ក្រម​មិន​បាន​ឆ្លើយ​សំណួរ​បន្ថែម​ទៀត​ទេ​នៅ​ពេល​ដែល​ព្យាយាម​ទាក់​ទង​លោក​តាម​ទូរស័ព្ទ។
នៅ​ក្នុង​បន្ទប់សវនាការ បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សិទ្ឋិ​មនុស្ស​បាន​ស្រង់​សម្ដី​លោក​រ៉ាន់​ បូរ័ត្ន ​មក​អះ​អាង​ថា​គ្មាន​អ្វី​ខុស​គ្នា​នឹងរបាយការណ៍​គណៈកម្មការ​ថ្នាក់​ជាតិ​ទេ។ លោក រ៉ាន់​ បូរ័ត្ន បាន​ប្រាប់​តុលាការ​ថា លោក​បាន​ទៅ​ដណ្តើម​កាំ​ភ្លើង​ពី​លោក អ៊ីន រតនា បណ្តាល​ឲ្យ​រា​កៃ​កាំភ្លើង​ចំនួន​ពីរ​គ្រាប់ ដែល​ជា​ហេតុ​នាំ​ឲ្យ​លោក​ អ៊ីន រតនា ​ស្លាប់។​
លោក​រ៉ាន់ បូរ័ត្ន​បាន​និយាយ​ទៀត​ថា​លោក​អ៊ីន រតនា​ជា​អ្នក​បាញ់​សម្លាប់​លោក​ឈុត វុទ្ឋី។​
លោក​អំ សំអាត​មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ឋិ​មនុស្ស​អាដ​ហុក​បាន​និយាយ​ថា លោក​ដឹង​ថា​ប្រាកដ​ជា​ក្នុង​សវនាកា​រជន​សង្ស័យ​បាន​ឆ្លើយ​ទទួល​កំហុស​របស់​ខ្លួន ក៏​ប៉ុន្តែ​លោក​មិន​ជឿ​ការ​អះ​អាង​ទាំង​នោះ​ឡើយ។ លោក​អំ សំអាត​មាន​ប្រសាសន៍​ថា រឿង​ក្តី​នេះ​ទំនង​ជា​តុលាការ​ចង់​បញ្ចប់​សំណុំ​រឿង​បាញ់​សម្លាប់​លោក​ឈុត វុទ្ឋី។​
«បើ​សិន​ជា​មាន​ការ​ស្រាវ​ជ្រាវ​បន្ត​ទៀត វា​អាច​មាន​ការ​ពាក់​ព័ន្ឋ​អ្នក​ដែលប្រព្រឹត្ត​បទ​ល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ​ពី​ព្រោះ​គោល​បំណង​របស់​លោក​ឈុត វុទ្ឋី​ទៅ​ហ្នឹង​គឺ​ក្នុង​ការ​ស្វែង​រក​បទ​ល្មើស​នៃ​ព្រៃ​ឈើ​ហ្នឹង»។
លោក ​ឆើយ ឧត្តម​រស្មី កូន​ប្រុស​ច្បង​របស់​លោក​ឈុត​ វុទ្ឋី​បាន​និយាយ​ថា សមាជិក​ក្រុម​គ្រួសារ​មិន​មាន​ដិកា​កោះ​អញ្ជើញ​ណា​មួយ​ឲ្យ​ចូល​រួម​ក្នុង​សវនាការ​ទេ។
លោក​បាន​និយាយ​ថា លោក​មាន​ការ​សោក​ស្តាយ​ដែល​មិន​បាន​ចូល​រួម ក៏​ប៉ុន្តែ​លោក​បាន​អះ​អាង​ថា​ បើ​ទោះ​បី​សវនាការ​នេះ​មិន​ជាប់​ពាក់​ព័ន្ឋ​នឹង​ការ​ស្លាប់​ឪពុក​របស់​លោក​ក៏​ដោយ​ក៏​លោក​សង្ឃឹម​ថា​ថ្ងៃ​ក្រោយ​ឪ​ពុក​របស់​លោក​នឹង​ទទួល​បាន​យុត្តិធម៌។​
«ខ្ញុំ​ជឿ​ជាត់​ថា មិន​យូរ​មិន​ឆាប់​ការ​ពិត​នឹង​លាត​ត្រដាង។ វា​មិន​អាច​ទុក​យូរ​ជា​អមតៈ​ទេ»។
អាជ្ញាធរ​ចម្រុះ​ដែល​បាន​ដឹកនាំ​ការ​ស៊ើប​អង្កេត​រយៈពេល​មួយ​សប្តាហ៍ ហើយ​បាន​សន្មត់​ថា ខ្មាន់​កាំភ្លើង​ដែល​បាន​បាញ់​សម្លាប់​លោក​ឈុត វុទ្ធី គឺ​ជា​កង​រាជ​អាវុធហត្ថ ហើយ​ត្រូវបានសង្ស័យ​ថា ​ បាន​ស្លាប់​ដោយសារ​ការ​រា​កៃ​កាំភ្លើង​នៅ​ពេល​ដែល​កង​សន្តិសុខ​ម្នាក់​របស់​ក្រុម​ហ៊ុន​Timbergreenចូល​ទៅ​ឃាត់​រូប​គាត់៕​
XS
SM
MD
LG