ទីក្រុង Long Beach រដ្ឋ California៖ ជើងចម្លាក់បាក់បែកទាំងនេះនៅឯប្រាសាទ កោះកែរ ខែត្រសៀមរាបជាសញ្ញានៃសមរភូមិមួយដែលនៅមានភាពស្រពិចស្រពិលសម្រាប់សារមន្ទីរនៃបស្ចឹមប្រទេស។
នេះព្រោះតែរដ្ឋាភិបាលកម្ពុជាបានដាក់ពាក្យបណ្តឹងទៅតុលាការនៅសហរដ្ឋអាមេរិកដើម្បីយកមកវិញនូវរូបចម្លាក់ដែលបានលួចចេញពីប្រាសាទ ហើយត្រូវបានដាក់ដេញថ្លៃនៅឯកន្លែងលក់ដេញថ្លៃដ៏ធំមួយគឺSotheby’s។ ហើយឥឡូវនេះ មន្រ្តីរាជរដ្ឋាភិបាលកម្ពុជានិយាយថា ពួកគេកំពុងតែពិចារណាសូមឲ្យសារមន្ទីរនៅសហរដ្ឋអាមេរិកមានការប្រគល់ត្រឡប់មកវិញនៃវត្ថុបុរាណដែលត្រូវបានគេលួច។
លោក Jason Felch ជាអ្នកកាសែតខាងស៊ើបអង្កេតនៃសារព័ត៌មាន Los Angeles Times និងជាអ្នកនិពន្ធនៃសៀវភៅមួយដែលសរសេរអំពីជំនួញវត្ថុបុរាណនិយាយថា ករណីនេះចាប់ផ្តើមឲ្យឃើញនូវគូប្រយុទ្ធទាំងសងខាង។
«ម្ខាងយើងឃើញមាននូវសារមន្ទីរ និងអ្នកថែរក្សាជាលក្ខណៈឯកជន ដែលអះអាងយ៉ាងខ្លាំងថា ជាការប្រសើរក្នុងការទុកវត្ថុទាំងអស់នេះនៅឯសារមន្ទីរធំៗដើម្បីឲ្យអ្នកសិក្សាស្រាវជ្រាវមានភាពងាយស្រួល។ ប៉ុន្តែម្ខាងទៀតយើងមានប្រទេសម្ចាស់ដើមរបស់រូបចម្លាក់ដែលត្រូវបានគេលួចវត្ថុបុរាណជាច្រើន ហើយបានបាត់បង់កេរដំណែលវប្បធម៌។ ហើយគេអាចនិយាយបានថា សារមន្ទីររបស់អ្នកគឺជាលទ្ធផលនៃការលួចរបស់ពីយើង។ ដូច្នេះយើងចង់បានរបស់នោះមកវិញ»។
សារមន្ទីរដែលមានតាំងរូបចម្លាក់ខ្មែរបុរាណគឺមានសារមន្ទីរ Norton Simon Museum នៅទីក្រុង Pasadena, រដ្ឋកាលីហ្វញ៉ា ដែលមានរូបចម្លាក់មួយទៀតដែលបានលួចពីប្រាសាទកោះកែរ និងសារមន្ទីរ Metropolitan Museum of New York ដែលមានរូបចម្លាក់ខ្មែរជាច្រើនទៀត។
អ្វីដែលត្រូវចោទសួរនោះគឺថា តើវត្ថុទាំងនេះត្រូវបានលួចពីប្រទេសម្ចាស់ដើមមុនពេលមានច្បាប់ដែលតម្រូវឲ្យមានការប្រគល់ត្រឡប់វិញឬយ៉ាងណា។ សារមន្ទីរទាំងពីរខាងលើនិង Sotheby បានបញ្ជាក់ថា មិនមានការបរិច្ឆេទច្បាស់លាស់ពីពេលដែលវត្ថុទាំងនេះបាត់ទេ។
ប្រទេសកម្ពុជាជឿជាក់ថា គេមានភត្តុតាងរឹងមាំក្នុងការទាមទារយកមកវិញនៃរូបចម្លាក់កោះកែរ ពី Sotheby។
មន្ត្រីក្រសួងវប្បធម៌នៃប្រទេសកម្ពុជាបានប្រាប់សារព័ត៌មាន New York Times កាលពីខែមិថុនាថាពួកគេ នឹងអាចសុំឲ្យមានការប្រគល់ត្រឡប់មកវិញនូវរូបចម្លាក់មួយគូពីសារមន្ទីរMetropolitan នៃទីក្រុង New York។
ប្រទេសកម្ពុជាមើលឃើញថា ការវិលត្រឡប់នៃវត្ថុទាំងនេះ ជាការប្រគល់មកវិញនូវកេរដំណែលដែលបានបាត់បង់។
«ប៉ុន្តែ ខាងសារមន្ទីរអាចនឹងយល់ថា នេះជាការវាយប្រហារមកលើបេសកកម្មរបស់គេក្នុងការប្រមូលវត្ថុទាំងនេះមកទុកក្នុងដំបូលតែមួយ និងក្នុងការជំរុញឲ្យយើងគិតពីវប្បធម៌ដទៃទៀត»។
ជាមួយនឹងចំនួនអ្នកទស្សនាប្រាសាទអង្គរវត្តកើនឡើងដ៏ច្រើនកុះករ ប្រទេសកម្ពុជាក៏មានគោលបំណងផ្ទាល់ខ្លួនមួយដែរ។
«ប្រជាពលរដ្ឋខ្មែរចង់ឃើញអ្នកទេសចរធ្វើដំណើរទៅទីក្រុង ភ្នំពេញទៅកាន់សារមន្ទីរជាតិដើម្បីទស្សនារូបបដិមានៃវប្បធម៌ខ្មែរពិតៗ ជាជាងឲ្យអ្នកទស្សនាធ្វើដំណើរទៅទីក្រុង New York ដើម្បីមើលវត្ថុបុរាណទាំងនេះ»។
ឥឡូវនេះគេនៅបន្តចាំមើល ថាតើរដ្ឋាភិបាលកម្ពុជានឹងតាមទាមទារយករូបចម្លាក់នៅ Metroplitan Norton Simon Museum ឬ សារមន្ទីររបស់បច្ចឹមប្រទេសផ្សេងៗទៀតឬយ៉ាងណា។
សារមន្ទីរទាំងពីរបានការពារសិទ្ធិរបស់ពួកគេក្នុងការថែរក្សាទុកនូវវត្ថុបុរាណរបស់ខ្មែរ។
យ៉ាងណាក៏ដោយ ក៏ប្រទេសកម្ពុជាបានចង្អុលបង្ហាញនូវចំណុចមួយទៀតគឺជំនួញវត្ថុបុរាណ។
«អ្វីដែលច្បាស់លាស់នោះគឺសារមន្ទីរធ្វើការរកស៊ីជាមួយទីផ្សារងងឹតតាមរយៈការជំរុញឲ្យមានទីផ្សារ និងតាមរយៈការផ្តល់តម្លៃយ៉ាងខ្ពស់ដើម្បីទិញវត្ថុទាំងនោះ»។
នៅក្នុងករណីរបស់ Sotheby ប្រទេសកម្ពុជាចង់ឲ្យរដ្ឋាភិបាលអាមេរិករឹបអូសយករូបចម្លាក់កោះកែរ ហើយបញ្ឈប់ការលក់វត្ថុបុរាណ។ រឿងនេះបានឡើងទៅដល់តុលាការអាមេរិក ហើយអាចនឹងប្រើពេលយូរដើម្បីដោះស្រាយ។
Tess Davis ជាអ្នកអភិរក្ស ម្នាក់ដែលធ្លាប់បានផ្តល់យោបល់ដល់រដ្ឋាភិបាលកម្ពុជាក្នុងការប្រឹងប្រែងធ្វើយ៉ាងណាឲ្យវត្ថុទាំងនោះត្រឡប់មកវិញ។
«ករណីនេះវាមិនងាយនឹងចប់នោះទេ។ វាអាចនឹងដោះស្រាយបានក្នុងពេលខ្លី តែក៏អាចនឹងប្រើពេលច្រើនឆ្នាំក្នុងការដោះស្រាយ។ ប៉ុន្តែទោះក្នុងវិធីណាក៏ដោយ ក៏ខ្ញុំគិតថា នេះជាជំហានឈានទៅមុខដ៏ធំមួយសម្រាប់កម្ពុជា មិនថា ទោះជាមានលទ្ធផលជាយ៉ាងណាក៏ដោយ។ វាបានទាញចំណាប់អារម្មណ៍អំពីជំនួញជួញដូរខុសច្បាប់នូវវត្ថុបុរាណខ្មែរ ហើយរដ្ឋាភិបាលកម្ពុជាបានបង្ហាញសេចក្តីក្លាហានយ៉ាងពិតៗ ក្នុងការប្រឆាំងជាមួយក្រុមហ៊ុនអន្តរជាតិដែលមានអំណាចធំ»។
លុះត្រាតែរឿងក្តីនេះនិងរឿងដទៃទៀតត្រូវបានបញ្ចប់ បើមិនអញ្ចឹងទេ ប្រាសាទទាំងនោះនឹងនៅតែបន្តគ្មានអ្នកថែរក្សា៕